• 2021-01-21 07:23:42
  • ព័ត៌មាន

ច្បាស់ការហើយ! លី សុធាវី បង្ហើបរឿងរ៉ាវផ្សេងទៀតនៅពីក្រោយមិនទទួលតំណែងបន្តពី សេង រដ្ឋា

  • 2021-01-21 07:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី លី សុធាវី បង្ហោះសារមិនទទួលតំណែងបន្តពីជយលាភីលេខ១ សេង រដ្ឋា ដោយហេតុកញ្ញាមានបញ្ហាសុខភាព មិនអំណាយផល ហើយជាថ្មីម្ដងទៀត ជយលាភីលេខ២រូបនេះបានបង្ហើបប្រាប់​អំពីរឿងរ៉ាវផ្សេងមួយទៀតដែល នៅពីក្រោយរឿងនេះដើម្បីកុំឱ្យមហាជនមានមន្ទិលសង្ស័យច្រើនលើរូបនាង។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លី សុធាវី បានបង្ហើបប្រាប់ សប្បាយ អំពីបញ្ហាច្រើនផ្សេងទៀត ក្រៅពីបញ្ហាសុខភាព ដែលធ្វើឱ្យកញ្ញាមិនអាចទទួលរ៉ាប់រងតំណែងបន្តទៅប្រកួតនៅប្រទេសក្រៅ។ "នាងខ្ញុំមិនចង់ទទួលតំណែងដែលមិនមែន ជារបស់ខ្លួនទេព្រោះប្អូនជាជយលាភីលេខ២ ដូច្នេះហើយប្អូនមិនចង់បានអ្វីលើសពីហ្នឹងទេ ណាមួយមិនចង់ឱ្យមហាជន គិត​ថា ប្អូនជាជនឆ្លៀតឪកាសពេលគេមានបញ្ហា បែរជាឡើងតំណែង មួយវិញទៀតសុខភាពប្អូនមិនអាចហាត់បានច្រើនទេព្រោះ ពេលខំហាត់ខ្លាំងពេកនោះជម្ងឺបេះដូងរបស់ខ្ញុំវារើឡើង»។

លើសពីនេះ បញ្ហាដែលត្រូវដោះស្រាយ កិច្ចសន្យាជា មួយក្រុមហ៊ុន នោះកញ្ញាក៏បានដោះស្រាយរួចដែរ ហើយកញ្ញាបានសង្កតធ្ងន់ថា៖ "បញ្ហាលក្ខខណ្ឌក្រុមហ៊ុនដែលតម្រូវឱ្យ ជយលាភីលេខ២ ត្រូវទទួលរ៉ាប់រងបន្តនោះ គឺគេអាចអនុគ្រោះឱ្យបាន ទៅតាមភាពពិតប្រាកដ ជាក់ស្ដែងដូចប្អូនមានបញ្ហា សុខភាព ហើយប្អូនក៏ មានក្រដាសពេទ្យត្រឹមត្រូវជូនខាងក្រុមហ៊ុនដែរ"។

បន្ទាប់ពីរៀបរាប់រឿងរ៉ាវទាំងនេះរួច Miss Grand Cambodia រូបស្រស់នេះក៏បានបង្ហាញអារម្មណ៍ ផ្ទាល់ចំពោះ សេង រដ្ឋា ដែរថា នាង​នៅ​តែ​គិត​ថា មិត្ត​ភ័ក្តិ​មួយ​នេះ​សាកសម​នឹង​តំណែង​ដដែល។ "ចិត្តប្អូននៅតែចង់ឱ្យ រដ្ឋា ទៅប្រលងដដែលព្រោះថា គាត់ជាជយលាភី គាត់សិក្ដសមបំផុតជាងអ្នកណាជំនួសផ្សេង"។

ករណី​របស់ លី សុធារី ឬ​ លី យ៉ាកា បាន​កើត​ឡើង​ក្រោយ​ពី ជយលាភី​លេខ​១ កញ្ញា សេង រដ្ឋា បាន​កើត​មាន​រឿង​រកាំរកូស​ជាមួយ​ក្រុមហ៊ុន​មហាហង្សដែល​ជា​ម្ចាស់​រៀប​ចំ​កម្មវិធី Miss Grand Cambodia 2020 កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ទំនាស់​នេះ ក្រុមហ៊ុន បាន​ព្រមានដក​តំណែង​របស់ រដ្ឋា ថែម​ទៀត ប្រសិន​បើ បេក្ខនារី​មិន​ចូល​ខ្លួន​ទៅ​ជួប​ដោះស្រាយ​គ្នា​ជាមួយ​ក្រុមហ៊ុន លើស​ពី​២ដង។

យ៉ាង​ណា សាមីខ្លួន​ខាង​បេក្ខនារី​ជយលាភី ក៏​បាន​ប្រកាស​ភ្លាម​ៗ​ដែរ​ថា នាង​មិន​ទៅជួបតាម​ការ​កោះ​ហៅ និង​សុខ​ចិត្ត​ឲ្យ​ដក​តំណែង។ រដ្ឋា បញ្ជាក់​បន្ថែម​ថា នាង​នឹង​ទៅ​បង្ហាញ​ខ្លួន​តែ​ក្នុង​សន្និសីទសារព័ត៌មាន​ដែល​កើត​ឡើងក្នុង​វេលា​ជាក់លាក់​ណា​មួយ​នា​ពេល​ខាង​មុខ។ ប៉ុន្តែ​គិត​ត្រឹម​​រសៀល​ថ្ងៃ​ទី ២១ មករា ២០២១ នេះ អ្វី​ៗ​ស្ថិត​នៅ​សភាព​ស្ងប់ស្ងាត់ ហើយ​កញ្ញា សេង រដ្ឋា នៅ​ក្នុង​តំណែង​ជយលាភី​ដដែល៕

អត្ថបទ៖ Pav Sreypich

មតិយោបល់