• 2021-01-22 08:17:02
  • ព័ត៌មាន

ជោគជ័យផ្ទួនៗ! ខាត់ ខេវិន ឈ្នះពានថតរូប ក្នុង​ចំណោមមនុស្ស ៣ម៉ឺននាក់ពីប្រទេសថៃ

  • 2021-01-22 08:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាត់ ខេវិន កាន់តែជោគជ័យខ្លាំងលើចម្រៀង​ Cover របស់ខ្លួន ដែលមានអ្នកចូលមើលដល់ខ្ទង់​លាននាក់។ ទន្ទឹមគ្នានេះដែរ បុរសសម្បុរស្រអែមរូបនេះ ក៏ទើបតែឈ្នះពានថតរូប ពីប្រទេស​ថៃទៀតផង។

ក្រៅពីជាអ្នក Cover បទចម្រៀង ខាត់ ខេវីន ក៏ជាអ្នកថតរូបអាជីព ប្រកបដោយទឹកដៃល្អផងដែរ។ ខេវិន បានប្រាប់ Sabay ថារូបលោកទើបតែ​ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុង​ការ​ប្រកួត​រូបថត ពីប្រទេសថៃ។ "កាលពីចុងឆ្នាំ២០១៩ ដើមឆ្នាំ ២០២០ នៅប្រទេសថៃមានកម្មវិធីប្រកួតថតរូបមួយដែលមានមនុស្សចូលរួមជាង ៣ម៉ឺននាក់ ហើយក្នុង ចំណោម​មនុស្សមកពីជុំវិញប្រទេសជាច្រើនក្នុងនោះ មានខ្ញុំម្នាក់ដែរជាកូនខ្មែរ ហើយខ្ញុំក៏បាន​ឈ្នះពាន ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ រូបថតដែលខ្ញុំបានឈ្នះនោះជារូបថត Pre-wedding ដែលបានជាប់ ៣ដំណាក់កាលគឺ ប្រចាំសប្ដាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ"។

សូមបញ្ជាក់ថា កន្លងមក ​ខេវិន ក៏ធ្លាប់​បានក្រុមហ៊ុនមួយ​ អញ្ជើញឱ្យទៅបង្រៀនថតរូបដល់បុគ្គលិកប្រមាណ​ ៣ពាន់នាក់ផងដែរ។

បច្ចុប្បន្ននេះ ក្រៅពីពង្រឹងលើអាជីពថតរូប និងអាជីវកម្ម studio Advance wedding របស់ខ្លួន ខេវិន ក៏កំពុងសម្រុកក្នុងការធ្វើបទចម្រៀងផ្ទាល់ខ្លួនផងដែរ។ បន្ថែម​លើនេះ លោកធ្លាប់បានចេញបទ​ចម្រៀងផ្ទាល់ខ្លួនចំនួន ៣បទ ក្នុងផលិតកម្ម Art Production និង​ត្រៀមចេញបទថ្មីឆាប់ៗនៅខាងមុខនេះទៀត។ បទចម្រៀង Cover របស់​លោក​ដែលមានការគាំទ្រ​ខ្លាំងជាងគេ គឺបទ "នឹកអូន​ខ្លាំងណាស់" ដែលមានអ្នកទស្សនា​ក្នុង YouTube ចំនួនជាង ៨លានដង។ បទនេះ​ជា​សំនៀងដើម​របស់​លោក ខាត់ ខាវ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់