• 2021-01-22 08:14:48
  • ព័ត៌មាន

បើក​ឆាក​ឆ្នាំ​២០២១ សាយ សៀរ៉ា ជួប​រឿង​ស៊យ​អស់លុយ​ជាង​១​២០០ដុល្លារ ខណៈ​ការងារ​សិល្បៈ​មិន​ទាន់​ងើបវិញ​

  • 2021-01-22 08:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ករ​វ័យ​ជ្រេ សាយ សៀរ៉ា បាន​ជួប​រឿង​ស៊យ មុន​បើក​ឆាក​ទទួល​ការងារ​សិល្បៈ​ថ្មីៗ​នៅ​ដើម​ឆ្នាំ​២០២១។ ថ្ងៃ​នេះ លោក​ត្រូវ​ចំណាយ​លុយ​ជាង​១២០០​ដុល្លារ ដើម្បី​ជួសជុល​ឡាន​Luxus-470 ដែល​លោក​បាន​ទិញ​ជិះ​ជាង​៤​ឆ្នាំ​មក​ហើយ​នោះ។

លោក សាយ សៀរ៉ា ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា រយៈ​ពេល​៤​ឆ្នាំ​មក​នេះ ឡាន​លោក​មិន​ដែល​ខូច​ធ្វើ​អស់​ច្រើន​ដូច្នេះ​ឡើយ ប៉ុន្តែ​ពេល​នេះ​លោក​ត្រូវ​តែ​ជួសជុល​វា​ជា​ចាំបាច់ ដើម្បី​សុវត្ថិភាព។ សៀរ៉ា បង្ហើប​ថា ថ្លៃ​ជួសជុល​អាច​នឹង​ជំពាក់​គេ​ខ្លះ​សិន ព្រោះ​ជាង​ជា​មនុស្ស​ស្គាល់​គ្នា ហើយ​ម្យ៉ាង​លោក​ក៏​មិន​ទាន់​ទទួល​បាន​កម្មវិធី​ច្រៀង ធ្វើ​ជា​ពិធី​ករ និង​ការងារ​សម្ដែង​បាន​ច្រើន​នៅ​ឡើយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ដូច្នេះ​លោក​ពិត​ជា​ខ្វះខាត​ខ្លះ​មែន​នៅ​ក្នុង​បរិបទ​កូវីដ-១៩ នេះ។

សាយ សៀរ៉ា៖"ទើប​ទទួល​ការងារ​ថត​បាន​ពីរ​បី​ថ្ងៃ ទាល់​តែ​ដល់​ខែ​២​បាន​គេ​ថត​ច្រើន ឥឡូវ​ឡាន​ខូច​អស់​លុយ​ច្រើន​ទៀត ហើយ​ចំណូល​ពី​សិល្បៈ​ក៏​បាន​តិចៗ​ដែរ​មិន​ច្រើន​ទេ ព្រោះ​កូវីដ​មិន​ទាន់​ដាច់​ស្រឡះ អីចឹង​សូម្បី​ការងារ​ពិធី​ករ និង​ច្រៀង​អីចឹង​ក៏​ស្ងាត់​ដែរ"។

ខណៈ​ដែល​ចំណូល​ពី​ការងារ​សិល្បៈ​មិន​ទាន់​ងើប​ឡើង​វិញ គេ​អាច​ចាត់​ទុក​ករណី​ឡាន​ខូច​ធ្វើ​អស់​ប្រាក់​រហូតដល់​ជាង​១២០០​ដុល្លារ​នេះ ជា​គ្រោះ​ស៊យ​របស់​តារា​សម្ដែង​សាយ សៀរ៉ា សម្រាប់​ដើម​ឆ្នាំ​២០២១ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់