• 2021-02-03 07:17:39
  • ភាពយន្ត

រឿង​ពិត​ពី​ប្រវត្តិសាស្ត្រ​ពិភពលោក! ហ៊ុយ យ៉ាឡេង គ្រោង​ប្រលែង​ចេញ​រឿង​បែប​អប់រំ​មួយ​ទៀត​ហើយ

  • 2021-02-03 07:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ថែម​លើ​បដា​ពាក្យ​ស្លោក"អ្នក​អាច​ភ្លេច​កូវីដ-១៩ តែ​កូវីដ មិន​ភ្លេច​អ្នក​ឡើយ" និង​ការ​ដាស់តឿន​ជារឿយៗ​របស់​ក្រសួង​សុខាភិបាល​ស្ដីពី​វិធានការ​ការពារ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ នេះ លោក ហ៊ុយ យ៉ាឡេង ប្រកាស​ថា ភាពយន្តបែប​អប់រំ​​មួយ​ដែល​មាន​ចំណង​ជើង​ថា "គ្រោះ​ជីវិត​កូវីដ-១៩" នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ម្ចាស់​រឿង"ដើម្បី​កូន" លោក ហ៊ុយ យ៉ាឡេង ទើប​បញ្ចេញ​Teaser Poster ដោយ​មាន​ភ្ជាប់​នូវ​សារ​មួយ​តាម​បណ្ដាញ​សង្គម​Facebook ថា នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​ពិភព​លោក​មួយ​ដែល​លោក​ត្រូវ​តែ​ធ្វើ​ដើម្បី​ចងក្រង​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ។ លោក​ថា​ តាម​ពិត​គម្រោង​ចេញ​ថត​រឿង​នេះ មាន​តាំង​ពី​ចុង​ឆ្នាំ​២០២០ ប៉ុន្តែ​រលក​ទី១ និង​ទ២ នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ទើប​អាក់ខាន​រហូត​មក​ដល់​ថ្ងៃ​នេះ ប៉ុន្តែ​ប្ដេជ្ញា​ថា​យ៉ាង​យូរ​ត្រឹម​ខែ​នេះ​សម្រេច​ការ​ថត​បាន​យ៉ាង​រលូន។

ហ៊ុយ យ៉ាឡេង៖"គ្រោះ​ជីវិត​កូវីដ-១៩ រឿង​ពិត​គ្រោះ​ជីវិត​ពិភព​លោក​ដែល​មិន​នឹក​ស្មាន​ដល់ នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ"។ ទន្ទឹម​នឹង​ការ​ត្រៀម​ចេញ​ខ្សែភាពយន្ត​បែប​អប់រំ​នេះ លោក ហ៊ុយ យ៉ាឡេង និយាយ​ទៅ​កាន់​មនុស្សជាតិ​ថា កូវីដ​ស្ងប់ យើង​មាន​វ៉ាក់សាំង​ការពារ ឈប់​មាន​រក្សា​គម្លាត មនុស្ស​នៅ​លើ​ផែនដី​នឹង​រស់នៅ​យ៉ាង​សប្បាយ​រីករាយ​ដូច​ពេល​មុន។

គេ​សង្កេត​ឃើញ​ថា ផលិតករ​រូប​នេះ តែងតែ​ផ្ដួចផ្ដើម​នូវ​គំនិត និង​បង្កើត​កម្មវិធី​ថ្មីៗ ដើម្បី​ជួយ​សង្គម។ ជាក់ស្ដែង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​លោក​បាន​ផលិត​រឿង​អប់រំ​មួយ​ដែល​មាន​ចំណង​ជើង​ថា"វិបត្តិ​ផ្សែង​បារី"។ រឿង​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់