• 2021-02-05 03:06:10
  • ភាពយន្ត

ស្ងាត់ៗ នៅ​ដើម​ឆ្នាំ​២០២១ នេះ ប្រុស​ខួច​ទទួល​បាន​តំណែង​ជា​តួអង្គ​ឯក​ពីរ​រឿង​បាត់

  • 2021-02-05 03:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​សង្ហា លី សុខគីមសាន ហៅ​ប្រុស​ខួច សប្បាយ​ចិត្ត​នឹង​ការងារ​សិល្បៈ​នៅ​ដើម​ឆ្នាំ​២០២១ ដោយ​រូប​លោក​ផ្ទាល់​ទទួល​បាន​តំណែង​ជា​តួអង្គ​​​​​ឯក​ក្នុង​ខ្សែភាពយន្ត​ភាគ​ចំនួន​ពីរ​រឿង​ជាប់​ៗ​គ្នា។ លោក​ថា​បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​ទៅ​ទាល់តែ​ពាក់​កណ្ដាល​ឆ្នាំ​ទើប​លោក​ទទួល​បាន​សម្ដែង​១​រឿង ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

ប្រុស​ខួច ប្រាប់ Sabay ថា ខ្សែភាពយន្ត​ភាគ​ទាំង​២​ដែល​លោក​កំពុង​ថត និង​ត្រៀម​ថត​នេះ នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភី អិន អិន។ រឿង​ទី១ គឺ​រឿង"មានស្នេហ៍​ចៅស្រី" លោក​ចាប់​ផ្ដើម​ថត​ឈុត​ខ្លះ​តាំង​ចុង​ឆ្នាំ​២០២០ ហើយ​មក​ដល់​ថ្ងៃ​នេះ​ថត​ជិត​ចប់​ហើយ។ ចំណែក​រឿង​ទី២ នឹង​ចេញ​ថត​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ហើយ​ចំពោះ​ចំណង​ជើង​រឿង និង​ថត​ដោយ​ផលិតកម្ម​ណា លោក​មិន​ទាន់​ប្រាប់​បាន​នៅ​ឡើយ​ព្រោះ​លោក​ថា​ស្ថិតនៅ​ក្នុង​កុងត្រា​នៅ​ឡើយ។

លោក លី សុខគឹមសាន ហៅ​ប្រុស​ខួច ទើប​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​អាជីព​សម្ដែង​ដ៏​សម្បូរ​បែប​របស់​លោក​ប្រមាណ​៣​ឆ្នាំ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​មាន​ឱកាស​បាន​ដើរ​ជា​តួ​អង្គ​ឯក និង​តួអង្គ​សំខាន់​ក្នុង​រឿង​ជា​ច្រើន។ ដោយ​ឡែក​កាល​ពី​២០២០ ប្រុស​ខួច មិន​ខុស​ពី​តារា​ដទៃ​ប៉ុន្មាន​ដែរ គឺ​លោក​មិន​សូវ​មាន​ការងារ​ច្រើន​ឡើយ​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​បើក​ឆាក​ដើម​ឆ្នាំ​២០២១ នេះ​លោក​ទទួល​បាន​ការងារ​ថត​ខ្សែភាពយន្ត​ភាគ​ដល់​ទៅ​ពីរ​រឿង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់