- 2021-02-19 09:09:52
- ចម្រៀង
ពីរោះទាំងសំនៀង និងភ្លេងហ្មង! បទរាំវង់ចូលឆ្នាំ២០២១ ដំបូងរបស់ ខេមរៈ សិរីមន្ដ ចេញហើយ
- 2021-02-19 09:09:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរោះទាំងសំនៀង និងភ្លេងហ្មង! បទរាំវង់ចូលឆ្នាំ២០២១ ដំបូងរបស់ ខេមរៈ សិរីមន្ដ ចេញហើយ
ចន្លោះមិនឃើញ
លោក ខេមរៈ សិរីមន្ដ បានក្លាយជាតារាចម្រៀងប្រុសដំបូងគេក្នុងចំណោមមិត្តរួមអាជីពក្នុងផលិតកម្មរស្មីហង្សមាស ដែលបានបង្ហើរសំនៀងយ៉ាងពីរោះតាមរយៈបទចម្រៀងរាំវង់មួយបទក្រោមចំណងជើងថា"ក្រមុំឥឡូវចាស់ៗម្ល៉េះ"។ បទនេះ ផលិតឡើងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១។
បទ"ក្រមុំឥឡូវចាស់ៗម៉្លេះ" ដែលបកស្រាយដោយលោក ខេមរៈ សិរីមន្ដ នេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងរបស់ Avid Steinberg និពន្ធបទភ្លេងដោយ ឈិត តេងរិទ្ធ និងដឹកនាំសម្ដែងដោយលោកស្រី គួយ ផល្លី។ ផលិតកម្មទើបបង្ហោះបទនេះនៅលើបណ្ដាញសង្គមYoutube កាលពីព្រឹកទី១៩ ខែកុម្ភៈ ប៉ុន្តែមានអ្នកចូលទស្សនារហូតដល់ទៅជាង២សែននាក់ទៅហើយ។
ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិឆ្នាំ២០២១ នឹងចូលមកដល់ក្នុងរយៈពេលពីរខែទៀត។ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ប្រកាសថាពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ នឹងមិនត្រូវលុបចោល ឬផ្អាកទៀតដោយសារបញ្ហាផ្សេងៗនោះ ទើបផលិតកម្មមួយចំនួន ត្រៀមចេញបទថ្មីៗ ដើម្បីអបអរសាទរ និងរាំលេងកម្សាន្តក្នុងឱកាសនេះ។ ទោះជាយ៉ាងណាគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ នេះ គេទើបឃើញផលិតកម្មរស្មីហង្ស មាសមួយប៉ុណ្ណោះបានចេញបទរាំវង់នៅថ្ងៃនេះ៕