• 2021-02-24 08:55:35
  • ភាពយន្ត

របូត​អស់​៥​រឿង​បាត់! ទូច ស៊ី ទម្លាយ​​មូលហេតុ​ទម្លាក់​ចោល​ការ​ថត​ខ្លះ​ក្នុង​រយៈ​២​ខែ​ដើម​ឆ្នាំ​២០២១ នេះ

  • 2021-02-24 08:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​២​ខែ​ដើម​ឆ្នាំ​២០២១ នេះ តារា​សម្ដែង​ស្រី​វ័យ​ជ្រេ ទូច ស៊ីណាត ឲ្យដឹង​ថា ផលិតកម្ម​ធំៗ​ដែល​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ចំនួន​៩​រឿង បាន​ទាក់ទង​អ្នក​នាង​ដើម្បី​ថត ប៉ុន្តែ​ក្នុង​ចំណោម​៩​រឿង​ដែល​បាន​ជជែក​គ្នា​នោះ គឺ​អ្នក​នាង​ទទួល​ថត​តែ​៤​រឿង​ប៉ុណ្ណោះ។

នៅ​ក្នុង​ឱកាស​ដែល​តារា​សម្ដែង​រូប​នេះ​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ថត​រឿង​ភាគ"មរណៈ​មាតា"​របស់​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​និយាយ​សុំ​ទោស​ដល់​អ្នក​ដឹកនាំ​រឿង​ភាគ​ទាំង​៥​រឿង​ដែល​អ្នក​នាង​បាន​ទម្លាក់​ចោល​នោះ គឺ​ដោយសារ​តែ​សព្វថ្ងៃ​អ្នក​នាង​ពុំ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ថត។ បច្ចុប្បន្ន​អ្នកនាង កំពុង​ដំណើរការ​ថត​រឿង"មរណ​មាតា" រឿង"ស្នេហ៍​លាង​គំនុំ" រឿង"ព្រហ្មលិខិត​លម្អៀង" និង​រឿង"ស្នាម​ស្នេហ៍​សមុទ្រ​រាម"។

ទូច ស៊ីណាត៖"ដល់​ពេល​វា​មក​បុក​គ្នា​ច្រើន​ពេក យើង​ទទួល​អត់​បាន...យើង​គិត​ថា​វា​ជា​រឿង​ល្អ​តែ​វា​ទៅ​ជា​អត់​ល្អ​វិញ ព្រោះ​វា​សុទ្ធ​តែ​ជា​រឿង​ភាគ ហើយ​រឿង​ភាគ​កាល​ណា​យើង​ទទួល​ម្ដង​ច្រើន​យើង​អត់​អាច​ថត​បាន​ទេ"។

តារា​សម្ដែង​ស្រី​វ័យ​៤២​ឆ្នាំ មាន​មាឌ​ស្ដើង ទូច ស៊ីណាត បាន​ប្រឡូក​ក្នុង​វិស័យសិល្បៈ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៨ ប៉ុន្ដែ​អ្នកនាង​ទើប​ប្រឡូក​ក្នុង​វិស័យ​នេះ​ពេញលេញ​នៅ​ឆ្នាំ​២០០៨ តាម​រយៈ​ការ​ចាប់​យក​អាជីព​ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។ បច្ចុប្បន្ន​អ្នក​នាង​មាន​ទីផ្សារ​សម្ដែង​ច្រើន​ជាង​ពិធី​ការិនី​តាម​កម្មវិធី​ផ្សេងៗ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់