• 2021-02-28 03:19:15
  • ចម្រៀង

អ្នកនិពន្ធ Tho Meet ដាក់​១បទឲ្យស្រី​ស្អាត ប៉ាច គឹមមួយ ប្លែក​ហ្មង!

  • 2021-02-28 03:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម​ហង្សមាស Tho Meet ត្រឹម​១​សប្ដាហ៍​ប៉ុណ្ណោះ បាន​បញ្ចេញ​បទ​ចម្រៀង​ចំនួន ៣បទ ឲ្យ​តារា​ចម្រៀង​៣​រូប មាន​រសជាតិ​ប្លែក​ខុស​ពី​បទ​ចម្រៀង​ស្នាដៃ​លោក​ពី​មុន​ៗ។

កន្លង​មក​គេ​ឧស្សាហ៍​ឃើញ Tho Meet ធ្វើ​តែ​បទ​ចម្រៀង​តែ​ប្រភេទ​មនោសញ្ចេតនា​ប៉ុណ្ណោះ ឲ្យ​តារា​ចម្រៀង​ជា​ច្រើន ដូចជា នី រតនា ធែល ថៃ សុខ ស្រីនាង និង​ប៉ាច គឹមមួយ ជា​ដើម។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​បាន​ប្ដូរ​ស្ទើរ ១៨០ដឺក្រ ដោយ​លោក​បាន​រួម​បញ្ចូល​ប្រភេទ​បទ​រសជាតិ​ថ្មី​ទៀត ជា​របៀប​បែប​ប្រជាប្រិយ ចង្វាក់​កន្ទ្រឹម​ជា​ដើម។

ជាក់​ស្ដែង​ម្សិលមិញ​នេះ​លោក បាន​ចេញ​បទ​ថ្មី​ឲ្យ​កញ្ញា ប៉ាច គឹមមួយ តារា​ចម្រៀង​ស្រី​ស្អាត​មួយ​រូប​របស់​ហង្សមាស។ បទ​នោះ​មាន​ចំណង​ជើង​ថា "គ្រាន់​តែ​រើស​ប្ដី​សោះ ម៉ែ​គិត​បែក​ផ្សែង" ជា​ចង្វាក់​ប្រជាប្រិយ ដែល​ប្រិយមិត្ត​ជា​ច្រើន​សរសើរ​ថា ប្លែក​ពីរោះ ទាំង​ស្ទីល​របស់​តារា​ចម្រៀង និង​ការ​ថត មើល​ទៅ​ប្លែក​អារម្មណ៍។

ងាក​ទៅ​មុន​នេះមិន​ប៉ុន្មាន​ថ្ងៃ លោក​ក៏​ទើប​ចេញ​ចេញ​ឲ្យ​តារា​ចម្រៀង ចាន់ មករា និង រ៉ន ចាន់ឌីន បទ "ឆ្នាំ​ថ្មី​កុំ​ជេរ​ប្ដី" និង​បទ "កត្តិក​ចាំ​ស្នេហ៍"។ ទាំង​៣​បទ​ខាង​លើ សុទ្ធ​ជា​ចង្វាក់​ប្រជាប្រិយ។ Tho Meet ប្រាប​ថា ទាំង​៣​បទ​ខាង​លើ គឺ​លោក​ធ្វើ​ជា​ពិសេស​សម្រាប់​ផ្ដល់​ជូន​ប្រិយមិត្ត​សម្រាប់​រាំ​លេង​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។

អ្នកនិពន្ធ​បាន​អះអាង​ថា លោក​បាន​ត្រៀម​បទ​ជា​ច្រើន​ទៀត​រួចរាល់​ហើយ។ "បាទ​បង នេះ​គឺ​បទ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​យើង ហើយ​តាម​ពិត គឺ​ខ្ញុំ​មាន​បទ​ច្រើន​ទៀត តែ​ទើប​ចេញ​បាន​៣​បទ​នេះ តិច​ទៀត នឹង​ចេញ​បន្ត​បន្ទាប់​ទៀត"។

យ៉ាង​ណា​លោក មិន​ទាន់​បាន​បង្ហើប​ថា បទ​បន្ត​ទៀត​ជា​ប្រភេទ​បទ​យ៉ាង​ម៉េច​នោះ​ទេ ហើយ​ច្រៀង​ដោយ​តារា​ចម្រៀង​រូប​ណា​ឡើយ។ តោះ​...ឥឡូវ​មក​ទស្សនា និង​ស្ដាប់​បទ​របស់ Tho Meet ទើប​​ចេញ​ទាំង​អស់​គ្នា​សិន៖

អត្ថបទ៖ ទារិកា

មតិយោបល់