• 2021-03-04 05:30:00
  • ព័ត៌មាន

ល្ហេចល្ហៀងថា EXO ជិតថតបទថ្មីសម្រាប់អបអរថ្ងៃខួប ១០ឆ្នាំរបស់ក្រុម

  • 2021-03-04 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោង​តាម​ការ​ឲ្យ​ដឹង​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់ K-Pop បាន​បង្ហើប​នៅ​ថ្ងៃទី០៤ ខែមីនានេះ​ថា​ EXO អាច​នឹង​វិល​ជុំ​គ្នា​ដើម្បី​រៀបចំ​ថត​បទចម្រៀង សម្រាប់​អាល់ប៊ុម​ថ្មី ត្រៀមចេញ​ជា​ពិសេស​ក្នុង​ថ្ងៃ​ខួប​គម្រប់​ ១០​ឆ្នាំរបស់​ក្រុម។

នៅក្នុង​ពេល​នេះ​ពិភពលោក​កំពុង​ផ្ដោត​ការចាប់អារម្មណ៍នឹង​សា្នដៃ​ថ្មី​ដែល​ក្រុម​ត្រៀម​ចេញ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ ស្របពេល​ដែល​ថ្មីៗ​មាន​ដំណឹង​ថា​ Chanyeol សមាជិក EXO អាច​នឹង​បង្ហាញ​មុខ​ក្នុង​សន្និសីទកាសែត​សម្រាប់​រឿង​ថ្មី «The Box» នៅ​ថ្ងៃទី១៨ ខែមីនានេះ។ បន្ថែម​ពី​លើ​នោះ​ក៏​មាន​ការ​បញ្ជាក់ពីភាគរយ​ខ្ពស់ ដែល Chanyeol មក​ជាមួយ​នឹង​បទ​ថ្មី​ក្នុង​រឿង​ផងដែរ ហើយ​គម្រោង​ចេញ​នៅ​ថ្ងៃទី៣១ ខែមីនា។

អាល់ប៊ុម​នេះ​មាន​ទាំង​បទ​ចម្រៀង​ថ្មី​ដែលChanyeol ច្រៀង​សម្រាប់​តួអង្គ​លោក​ផ្ទាល់​ក្នុង​រឿង​ មានន័យ​ថា​ក្នុងនាម​ជា​តន្ត្រី​ករ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ «Ji Hoon» ក៏ដូចជា​មាន​ទាំង​បទ Cover «Bad Guy» របស់​ Billie Eillish ផងដែរ។

ស្របពេល​កាលបរិច្ឆេទ្ធ​ចូល​ក្នុង​ជួរ​ទាហាន​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី២៩ ខែមីនា​ខាងមុខ​នេះ​ ដូចនេះ​ Chanyeol ត្រូវ​មមាញឹក​ក្នុងការ​បង្ហើយការងារ​ដែល​នៅ​សល់ មិន​ថា​ការងារ​ទោល និង​ការ​ត្រៀម​អាល់ប៊ុម​ថ្មី​ជាមួយ​នឹង​ក្រុមទៀត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រភពព័ត៌មាន​នៅ​បាន​បង្ហើប​ថា​ វីដេអូ​បទចម្រៀង​របស់​ក្រុម​ចម្រៀង​នេះ​ គ្រោង​នឹង​ផ្ដើម​ថត​នៅ​ចុង​ខែ​នេះ។

ជាក់ស្ដែង​ក្រុម​ចម្រៀងលំដាប់​កំពូល​ប្រចាំ K-Pop មួយ​នេះ​បាន​ចេញ​មុខ​ដំបូង​នៅ​ថ្ងៃទិ០៨ ខែមេសា ឆ្នាំ​២០១២ ហើយ​ឈានចូល​ឆ្នាំ២០២២ ខាងមុខ ក្រុម​នឹង​ឈាន​ដល់​អាយុ ១០​ឆ្នាំ​ហើយ។ មតិ​ភាគ​ច្រើនមាន​ការ​រំភើប ស្របពេល​ខ្លះ​លាន់មាត់ថា បទ​ថ្មី​នេះ​ពួកគេ​ត្រូវចាំ​រហូត​ដល់ឆ្នាំ ២០២២ ​ឯណោះ​ តែក៏មិនថ្វីយ៉ាងណា​ពួកគេ​នៅ​តែ​រង់ចាំ​យ៉ាងពេញ​ចិត្ត។ ទាក់ទង​នឹង​ដំណឹង​ថ្មី Sabay នឹង​ Update ជា​បន្តទៀត៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Allkpop

មតិយោបល់