• 2021-03-04 05:56:34
  • ព័ត៌មាន

ភ្ញាក់​ផ្អើល ដើមឆ្នាំ ២០២១ រឿន ណាត ត្រូវ​ប៉ាន់​ខ្លាំង​ជាមួយ​គម្រោង​បុរី​រាប់​លាន​ដុល្លារ នៅប៉ូលសេដ្ឋកិច្ចថ្មី!

  • 2021-03-04 05:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំថ្មីនេះតារាស្រីស្រស់ប្រឹមប្រិយ រឿន ណាត ជា​អតីត Miss Universe 2018 បានងាកមកចាប់ងារម្មណ៍លើវិស័យអចលនទ្រព្យ ក្រៅពីការសម្តែងរឿងភាគ ដើរម៉ូដ ធ្វើជាគណៈកម្មការ និង​ចុងក្រោយនេះ នាង​កាន់​តែ​កាក់​កប​ថែម​ទៀត​ក្នុង​វិស័យ​អចលនទ្រព្យ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន ណាត ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយទៅជាឯកអគ្គរដ្ឋទូតតំណាងឲ្យ​បុរី ទី លាង ដង្កោហ្គ្រីនផាក ដែល​ជាគម្រោងបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញផ្ទាល់តែម្តង។ កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​របស់ តារា​ស្រី និង​ភាគី​បុរីបញ្ចប់​​កាល​ពី​ពេលថ្មី​ៗ​នេះ ខណៈ​ប្រាក់​សម្រាប់​ការ​ហត់​នឿយ​របស់​តារា​ស្រី​លើ​ការងារ​នេះ មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។​

ទោះ​យ៉ាង​ណា កញ្ញាបានបង្ហាញអារម្មណ៍រំភើប និង​សប្បាយចិត្តយ៉ាងខ្លាំង​។ កញ្ញា​ថា កន្លង​មក​ធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាឯកអគ្គរដ្ឋទូតតំណាងឲ្យបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោដែលជាតំបន់ត្រូវប៉ាន់ខ្លាំង។ ដូច្នេះ​ហើយ នាង​ពិត​ជា​រីករាយ​ក្នុង​ការ​ទទួល​យក​ពិសោធន៍​ថ្មី​មួយ​នេះ។ តាម​ការ​បញ្ជាក់​របស់ តារា​ស្រី គម្រោង​នេះ ក៏មានវត្តមានតារាកំប្លែងជើងចាស់អ្នកមីងគ្រតចូលរួមសម្តែងផងដែរ ។

បន្ទាប់ពីបានធ្វើការថតអស់ជាច្រើនថ្ងៃមក កញ្ញាពិតជាពេញចិត្តលើបុរីនេះយ៉ាងខ្លាំងព្រោះជាបុរីដែលធំជាងគេនៅក្នុងតំបន់សាងសង់លើផ្ទៃដី ២០ ហិកតា មានទីតាំងស្ថិតនៅលើផ្លូវព្រៃស 30m ក្នុងបុរីមាននូវផ្សារទំនើបកម្ពស់៣ជាន់ មានរោងកុន មានសួនច្បារ និងសួនកុមារ ពិសេសក្លឹបហាត់ប្រាណយ៉ាងសម្បូរបែបដែលនឹងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។

លើសពីនេះទៀតកញ្ញាបានប្រាប់ថា បុរីនេះមានតម្លៃសមរម្យហើយផ្តល់ជូននូវការបង់ប្រាក់ងាយស្រួល “កុំភ្លេចណាមកធ្វើជាអ្នកជិតខាងជាមួយខ្ញុំណា!” ដែលនេះជាការសំដែងនូវចំណាប់អារម្មណ៍ និងសេចក្តីរំភើបយ៉ាងខ្លាំងមកលើ បុរី ទី លាង ដង្កោហ្រ្គីនផាកស្របពេលដែលកញ្ញាកំពុងតែស្វែងរកលំនៅបែបនេះតែម្តង!

ជាចុងក្រោយកញ្ញាក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល យកចិត្តទុកដាក់អនាម័័យ រក្សាគម្លាតសង្គម ពាក់ម៉ាស ហើយបើមិនចាំបាច់សូមនៅផ្ទះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 060982829 / 081982829 099982829

អត្ថបទ៖ ទារិកា

មតិយោបល់