• 2021-03-04 07:54:55
  • ព័ត៌មាន

ធ្លាប់តែឃើញសើចសប្បាយលើកនេះ Jany សម្រកទឹកភ្នែកហូររហាមរៀបរាប់រឿងអតីតកាល

  • 2021-03-04 07:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jany Min ជាតារាសម្ដែង និងជា Influencer មួយរូបដែលកំពុងតែហក់ខ្ពស់យ៉ាងខ្លាំងលើទីផ្សារការងារសិល្បៈមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានប្រជាប្រិភាពជាច្រើនពីស្រទាប់មិត្តយុវវ័យនាពេលបច្ចុប្បន្ន។

Jany ត្រូវបានមហាជនស្គាល់កាន់តែច្រើនឡើងតាមរយៈ ស្នាដៃជាច្រើនដូចជាការសម្ដែងរឿងលើផេក ក្លាហ៊ាន៩ វីដេឃ្លីបកំប្លែង នឹងវីដេអូ Review ផលិតផលជាដើម។ ហើយតារាស្រីពូកែវោហាស័ព្ទ រូបនេះតែងតែធ្វើឱ្យអ្នកគាំទ្រសើចសប្បាយរីករាយជានិច្ចរាល់ពេលទ្សនាវីដេអូរបស់នាង។

ដោយឡែកលើកនេះ Jany បែរជាធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់ទេហូរទឹកភ្នែកតាមនាង ដោយវីដេអូថ្មី ដែលទើបតែចេញមុននេះបន្តិច Jany បានគាស់កកាយរឿងរ៉ាវពីក្រោយភាពជោគជ័យបច្ចុប្បន្នរបស់នាង។

អាចនិយាយបានថាវាជារឿងកម្រដែល Jany សម្រកទឹកភ្នែកហូររហាមបែបនេះដែលនាងរៀប រាប់ពីអតតីកាលថានាងពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកខ្លួនឯង Jany ធ្លាប់ឆ្លងកាត់ការងារ ជាច្រើនទាំងជាអ្នករាំ អ្នកចម្រៀង សម្ដែង និងជាពិធីការនី ប៉ុន្តែការងារទាំងនេះនាងហាក់មិនប្រាកដ ច្បាស់ណាមួយព្រោះនាងកំពុងតែរាវរកនូវអ្វីដែលជាសមត្ថភាពពិតប្រកាដរបស់នាង។ Jany ត្រូវបាន អ្នកជុំវិញខ្លួនមិនទទួលស្គាល់ រងការរិៈគុណពាក្យសម្ដីមិនសមរម្យ ហើយអ្វីដែលធ្វើ Jany រឹតតែពិបាក ខ្លាំងនោះ គឺគ្រួសារបដិសេធន៍មិនគាំទ្រឱ្យធ្វើនាងធ្វើការដែលខ្លួនស្រលាញ់។ មានតែមនុស្សម្នាក់គត់ ដែលជំរុញលើកទឹកចិត្ត Jany នោះគឺជីដូនរបស់នាង ប៉ុន្តែបានប៉ុន្មាននាងត្រូវបាត់បង់អ្នកផ្ដល់កម្លាំងចិត្ត និងអ្នកទីប្រឹក្សាដោយហេតុថា លោកយាយរបស់នាងបានទទួលមរណៈភាព។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មាន

Jany បន្ថែមថាទម្រាំតែមានគេស្គាល់ ជោគជ័យដូច្នេះវាមិនមែនជារឿងងាយស្រួលទេសម្រាប់នាង ស្វែងរកខ្លួនឯងវាពិតជាពិកបាកណាស់។ យ៉ាងណាមិញទាំងនេះគ្រាន់តែអតីតកាលប៉ុណ្ណោះ បច្ចុប្បន្ន Jany កំពុងតែសម្រុកការងារថតពាណិជ្ជកម្មឱ្យផលិតផលជាច្រើន ហើយនាងទទួលបានការគាំទ្រយ៉ាង ខ្លាំងពីមហាជន៕ ចង់ដឹងរឿងរ៉ាវអតីតកាល Jany លំអិតជាងនេះទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Pav Sreypich

មតិយោបល់