• 2021-03-19 03:28:08
  • ចម្រៀង

កូវីដ-១៩ អែប​កៀន! ចាន់ មករា និង​ខាត់ សុឃីម ប៉ះ​គ្នា​ក្នុងបទ​នេះនឹក​ឃើញ​សកម្មភាព​ទាំង​អស់​ក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • 2021-03-19 03:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ះ​ជា​ដៃគូ​ចម្រៀង​ក្នុង​ឆ្នាំ​២០២១ នេះ ចាន់ មករា និង​ខាត់ សុឃីម បាន​ធ្វើ​ឲ្យ​អារម្មណ៍​ប្រិយមិត្ត​អណ្ដែតអណ្ដូង​នឹក​ដល់​សកម្មភាព​ទាំង​អស់​ដែល​ប្រជា​ពុទ្ធបរិស័ទ​បំពេញ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា"ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ"។

បទ​"ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ" របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​បាន​ចេញ​កាល​ពី​ថ្ងៃទី១៥ ខែ​មីនា នោះ គឺ​ជា​ស្នាដៃ​រៀបរៀង​ដោយ​ព្រឹទ្ធ​និពន្ធ ហ៊ុន ហេង និង​បកស្រាយ​ដោយ​អ្នក​នាង ខាត់ សុឃីម និង​លោក ចាន់ មករា។ ការ​គោរព​ប្រតិបត្តិ​ឪពុក-ម្ដាយ ព្រម​ទាំង​ឈ្មោះ​ល្បែង​ប្រជា​ប្រិយ និង​សកម្មភាព​លេង ត្រូវ​បាន​រៀបរាប់​ហូរហែ​នៅ​ក្នុង​បទ​មួយ​នេះ។

ត្បិត​ថា​ថ្មី​ៗ​នេះ មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ខ្លះ​កំពុង​ធ្វើ​ចត្ដាឡីស័ក​១៤​ថ្ងៃ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ផលិតកម្ម​ធំ​ៗ​មួយ​ចំនួន​ដូច​ជា ផលិតកម្ម​សាន់ដេ និង​រស្មី​ហង្ស​មាស នៅ​តែ​បន្ត​ផលិត និង​បទ​ថ្មី​ៗ​ច្រើន​ដើម្បី​ត្រៀម​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០២១ ខាង​មុខ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់