• 2021-03-23 01:31:00
  • ចម្រៀង

សាហាវ "ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ" និង "កូនក្មេងនឹកមនុស្សចាស់" ​ឈរ​លើ​គេ ៧សប្ដាហ៍​ហើយ!

  • 2021-03-23 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​របស់​គ្រាប់​ពេជ្រ​ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទ​សីម៉ា ២​បទ បាន​កំពុង​តែនាំ​មុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ក្នុង​នាម​ជា​បទ​ចំណាត់ថ្នាក់លេខ១ និងលេខ ២ ក្នុង​នោះ​បទរបស់ សីម៉ា ស្ថិតនៅ​ចំណាត់ថ្នាក់លេខ១ ជាប់គ្នា ៧សប្ដាហ៍​តែម្ដង។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដេល​បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​បែប​នេះ ខណៈ​កន្លង​មក​គេ​ដឹង​ថា មាន​បទ​ជា​ច្រើន​ធ្លាប់​គ្រង​តំណែង​កំពូល​នៅ​ក្នុង​កម្មវិធី​ដ៍ទំនើបមួយនេះ​ហូរហែ​មក​ហើយ ជាក់ស្ដែងដូចជាបទ “កូនក្មេងនឹកមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា នេះជា​ដើម ដែល​នៅ​ពេល​នេះ​នៅ​មិន​ទាន់​ធ្លាក់​ចេញ​ពី​កំពូល​តារាង​នៅ​ឡើយ។

ដោយ​ឡែក​ដែល​បាន និង​កំពុង​គ្រប់​គ្រង​កំពូល​តារាង​នោះ ក៏​ជា​បទ​របស់​តារា​ស្រី​មក​ពី​ខេត្ត​តាកែវ​នេះ​ដែរ គឺ​បទ "ជីវិត​ខ្ញុំ​គ្មាន​ឆ្នាំង​សាក​ថ្ម​ទេ" ដែល​ចេញ​បម្រើ​អារម្មណ៍​ប្រិយមិត្ត​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន។ ជា​រួម​បទ​របស់ សីម៉ា ភាគ​ច្រើន ត្រូវ​បាន​កត់​ចូល​ក្នុង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ពេញ​និយម​របស់ Pleng by Smart ។

ទាំង​នេះ​បាន​ពី​ទេពកោសល្យ​របស់​នាង​ផ្ទាល់​មួយ​ផ្នែក ដូចដែល​លោកអ្នកបានដឹងហើយថា​កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀង​ស្រីម្នាក់ដែលធ្លាប់មាន​ប្រវត្តិ​ជាអតីតជាសិស្ស​ជយលាភីស្មូត​កំណាព្យ​លេខ១ ប្រចាខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំ ប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈាន​ជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺក្រេ​យ៉ាងលឿនបំផុត។

មួយ​ផ្នែក​ទៀត គឺ​ជា​ការ​យឹតយោង និង​ឲ្យ​ឱកាស​ពី​ផលិតកម្ម Galaxy Navatra។ បច្ចុប្បន្ន មាន​ដំណឹងង​ថា ផលិតកម្ម​មួយ​នេះ បាន និង​​កំពុងតែសម្រុកផលិតបទចម្រៀង ឲ្យនាង​ក៏ដូចជា​តារា​ចម្រៀងជាច្រើនទៀតដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។

ប្រិយមិត្ត តោះ!ស្ដាប់បទ « ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ » និង «កូនក្មេងនឹងមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នា ថាតើវាមានចំណុចពិសេសបែបណា បានជាអាច​ជាប់លេខ១​ស្ទួនៗ​ ៧សប្ដាហ៍ជាប់គ្នាបែបនេះ៖

អត្ថបទ៖ ទារិកា

មតិយោបល់