• 2021-03-23 08:23:37
  • ចម្រៀង

សប្ដាហ៍​នេះ ថុល លីណា ចេញ​បទ​ចម្រៀង​បន្ត​កន្ទុយ​គ្នា ហើយ​ថា​ត្រៀម​ពីរ​បទ​ទៀត​សម្រាប់​ចូល​ឆ្នាំ​ខ្មែរ

  • 2021-03-23 08:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ទើប​រះ​ថ្មី ថុល លីណា កំពុង​សម្រិតសម្រាំង​ថត​MV ពីរ​បទ​ដើម្បី​ត្រៀម​ចេញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ឆ្នាំ​២០២១ ខាង​មុខ ខណៈ​ដែល​លោក​បាន​ចេញ​បទ​ចម្រៀង​ចង្វាក់​រាំវង់​យ៉ាង​ពីរោះៗ​បន្ត​កន្ទុយ​គ្នា​ចំនួន​៣​បទ នៅ​ក្នុង​សប្ដាហ៍​នេះ។

តារា​ចម្រៀង​រូប​នេះ និយាយ​ថា បទ​ទាំង​ពីរ​ដែល​លោក​ត្រៀម​ចេញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ មិន​ទាន់​អាច​ប្រាប់​ចំណង​ជើង​បាន​នៅ​ឡើយ​ទេ បទ​ដែល​បាន​ចេញ និង​បន្ត​ចេញ​នៅ​ក្នុង​សប្ដាហ៍​នេះ គឺ​មាន​ដូច​ជា​បទ៖"ដាស់​ប្ដី​ទៅ​ផឹក" បទ"បើ​សិន​ជា​បង" និង​បទ"ស្នេហា​កំលោះ​ទាំង​បួន"។

ថុល លីណា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨ តាម​រយៈ​ការ​ប្រឡង​ក្នុង​កម្មវិធី"Cambodia Idol" រដូវ​កាល​ទី២។ ត្បិត​ថា​លោក​ពុំ​ទទួល​បាន​ជយលាភី​លេខ​១​ក្នុង​ឱកាស​នោះ ប៉ុន្តែ​ទឹកដម​សំឡេង​របស់​លោក​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា​ពីរោះ​មិន​ចេញ​តារា​ចម្រៀង​អាជីព​ឡើយ ក្រោយ​ពី​លោក​បាន​ចេញ​ចម្រៀង​ជា​ច្រើន​បទ​តាមChanel Youtube ឈ្មោះ TK។

គិត​ត្រឹម​ចុង​ខែ​មីនា ឆ្នាំ​២០២១ នេះ តារា​ចម្រៀង ថុល លីណា បាន​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម និងOriginal Song មិន​ក្រោម​៥០​បទ​ឡើយ។ បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ នេះ គឺ​មាន​ដូច​ជា​បទ"យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​យើង" បទ"ប្ដី​ញៀន​ល្បែង" និង​បទ"ជីវិត​អ្នក​ម្ដាយ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់