• 2021-04-01 02:46:52
  • ចម្រៀង

ធ្លាប់​តែ​ React បទ​ឡាវមិន​សូវ​បានផល​ ឥឡូវ​នារី​ថៃ​ងាក​មក React បទ "Time to Rise” វណ្ណដា ម្ដង អ្នក​មើល​ភ្លូក​ទឹក​ភ្លូក​ដី

  • 2021-04-01 02:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង Vannda បាន​បង្កើត​កំណត់​ត្រា​ថ្មី​លើ​បទ​ចម្រៀង "Time to Rise” ដោយ​រយៈ​ពេល​ត្រឹម ២២ម៉ោង​មាន​អ្នក​មើល​ជាង ១លាន​ដង នារី​ស្រស់​ស្អាត​ជនជាតិ​ថៃ​ម្នាក់ ក៏បាន​បង្កើត​កំណត់​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​បទ​របស់​តារា​រ៉េប​កម្ពុជា​នេះ​ដែរ ដោយ​មាន​អ្នក​ចូល​ទស្សនា​ភ្លូក​ទឹក​ភ្លូក​ដី។

នារី​វ័យ​កណ្ដាល​ជនជាតិ​ថៃ​​រូប​នេះ គឺ​ជា​ម្ចាស់ Channel Ayumi May Lunar និង​ជា Youtuber ម្នាក់​ដែល​តែង​តែ​ធ្វើ​វីដេអូ Reaction រាប់​រាយ​ក្លិប​មក​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​នោះ ភាគ​ច្រើន Youtuber រូប​ស្រស់​ម្នាក់​នេះ និយម​ធ្វើ Reaction លើ​បទ​ចម្រៀង​របស់​ឡាវ ដោយ​ទើប​តែ​ប្រមាណជាង​​១​សប្ដាហ៍​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ នាង​បាន​ងាក​មក​ធ្វើ Reaction លើ​បទ​ចម្រៀង​ពេញ​និយម​របស់​កម្ពុជា​វិញ​ម្ដង។

Ayumi May Lunar បាន​ចាប់​ផ្ដើម​ដំបូង​ជាមួយ​បទ​ចម្រៀង​របស់ Vannda មាន​បទ "Skull” “Solo” “Time” និង "Mama” ជា​ដើម។ គិត​ត្រឹម​វីដេអូ Reaction “Mama” នារី​ថៃ បាន​បំបែក​កំណត់​ត្រា​លើ​ចំនួន​អ្នក​ចូល​មើល​វីដេអូ​របស់​នាង​ទៅ​ហើយ ដោយ​ធៀប​ទៅ​នឹង​អតីតកាល មិន​មាន​វីដេអូ​ណា​មាន​សន្ទស្សន៍​អ្នក​ចូល​មើល​ដល់ ២ម៉ឺន​ដង​ផង។ Ayumi May Lunar សម្រេច​បាន​ចំនួន​អ្នក​មើល​ជាង ១៥ម៉ឺន​ដង​គិត​មក​ត្រឹម​ថ្ងៃ​នេះ ដែល​មាន​រយៈពេល​ប្រមាណ​១​សប្ដាហ៍។

ប៉ុន្តែ​ថ្មី​ៗ​នេះ នាង​បាន​បំបែក​កំណត់​ថ្មី​ទៀត​ជាមួយ​នឹង​តារា​ចម្រៀង​រ៉េប​របស់​កម្ពុជា​មាឌ​ល្អិត​ដដែល​ជាមួយ​បទ "Time to Rise” ​កំពុង​ទាក់​ទាញ​ប្រជាប្រិយ​ខ្លាំង ដែល​នាង​អះអាង​​ថា Fan របស់​នាង​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​នាង​ធ្វើ Reaction លើ​បទ​ចម្រៀង​មួយ​នេះ។ ជា​លទ្ធផល នារី​ជនជាតិ​ថៃ អាច​ទាក់​ទាញ​ប្រិយមិត្ត​លើ​បណ្ដាញ Youtube មក​ទស្សនា​វីដេអូ Reaction របស់​នាង​គិត​ត្រឹម​ថ្ងៃ​នេះ ចំនួន​ជិត ៤០ម៉ឺន​ដង ដែល​មាន​រយៈ​ពេល​ដែរ ២ថ្ងៃ​ប៉ុណ្ណោះ។

ឥឡូវ​នេះ​គេ​ឃើញ Youtuber ជនជាតិ​ថៃ​រូប​នេះ​បន្ត​ធ្វើ Reaction បទ​របស់ Vannda និង​បទ​របស់​តារា​ចម្រៀង​យុវវ័យ​ខ្មែរ​ជា​ច្រើន​ទៀត​បន្ត​បន្ទាប់៕

អត្ថបទ៖ ទារិកា

មតិយោបល់