• 2021-04-09 06:05:41
  • ព័ត៌មាន

Punpun Suttata និងឪពុកនៅជាប់គ្នារហូត តែលទ្ធផលកូវីដចេញមក មាន​ម្នាក់វិជ្ជមាន ម្នាក់ទៀតអវិជ្ជមាន

  • 2021-04-09 06:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ ពិភពសិល្បថៃត្រូវកក្រើកជាថ្មី ពេល​រកឃើញអ្នក​ឆ្លងជំងឺកូវីដជាបន្តបន្ទាប់ ជាហេតុតារា​ៗដែលមានខ្លួនថាជាប់ពាក់ព័ន្ធនឹងអ្នកកើត ត្រូវ​ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។

Punpun និងឪពុក

ដោយឡែក​ចូល​ដល់គ្រួសារ​របស់ Punpun Suttata វិញ កាលពីថ្ងៃទី០៧ ខែមេសា ឪពុករបស់នាងទទួលបានលទ្ធផល​វិជ្ជមាន ថាឆ្លងកូវីដ ហើយនាង​ក៏បាន​រួសរាន់ទៅធ្វើតេស្តដែរ រហូត​ដល់ថ្ងៃទី០៨ លទួ្ធផល​ចេញ​មកគឺ អវិជ្ជមាន។

ទោះ​បីជា​មិនបាន​ឆ្លងក៏ពិតមែន ក៏ប៉ុន្តែ​ ដើម្បី​សុវត្ថិភាព​ទាំងខ្លួន​នាង និង​អ្នក​ដទៃទៀត​ Punpun ក៏ត្រូវ​ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃដែរ។

បន្ថែម​ពី​លើ​នេះ​ នាង​ក៏​បាន​អរគុណដល់គ្រប់គ្នា​ដែល​បាន​បារម្ភពីសុវត្ថិភាព​របស់នាង ក៏ដូចជា​តែង​លើកទឹក​ចិត្តកន្លងមក៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់