• 2021-04-12 08:37:59
  • ព័ត៌មាន

តារាប្រុស K-Pop ៣នាក់ ជ្រើស RM ជាបុគ្គលគំរូប្រចាំវិស័យ និងជីវិតនេះ

  • 2021-04-12 08:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RM (BTS) ត្រូវ​បានគេ​ស្គាល់​ថា​ជា​មេដឹកនាំក្រុមដ៏ឆ្លាតវៃ ក្លាហាន ពោរពេញ​ទៅដោយសមត្ថភាព និង​ស័ក្តិសម​បំផុតសម្រាប់​លោក​ដែល​មាន​ឈ្មោះជា​ Leader ក្រុម​ចម្រៀង​លំដាប់ពិភពលោក BTS

ដោយសារ​ទំនួលខុសត្រូវ និង​សមត្ថភាព​ទាំងក្នុង​​និង​ក្រៅបែប​នេះ​ហើយ ទើប​តារា​ប្រុស​រូបនេះ​ត្រូវ​បាន​គេ​ជ្រើស​ជា​គំរូ ជាពិសេស​តារាៗរួមអាជីព និងបូក​រួម​ទាំងសមាជិក​ក្នុងក្រុម​ម្នាក់ដែរ។

តារាប្រុស ៣នាក់ដែលសុទ្ធ​តែ​ចាត់ទុក RM ជា​គំរូនោះមាន៖

១. Bang Chan (Stray Kids)

ក្នុងនាម​លោកក៏ជា​ Leader របស់ក្រុម​ម្នាក់ដែរ លោកពិតជា​សរសើរ​នឹង​ភាព​ជា​អ្នក​ដឹកនាំរបស់ RM ណាស់។ Bang Chan ធ្លាប់និយាយថា៖ «ដឹងទេ? គាត់ (RM) ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេក្រុមដ៏ឆ្នើមម្នាក់ ខ្ញុំក៏ចង់លើកគាត់មកធ្វើជាបុគ្គលគំរូធំបំផុតដូចគ្នា។ ខ្ញុំគិតថា គាត់គឺជាបុរស​ម្នាក់ដែលអស្ចារ្យ ហើយគាត់ឆ្លាតណាស់»

២. Jungwon (ENHYPEN)

ក្នុងបទសម្ភាសជាមួយ​នឹង​ Teen Vogue សមាជិក ENHYPEN រូបនេះ​បាន​និយាយពីតួនាទីខ្លួន​ក្នុងនាម​ជា​ Leader របស់​ក្រុម ហើយក៏ដូចជាសប្បាយចិត្តដែលសមាជិករួមក្រុមពេញចិត្តនឹង​អ្វី​ដែល​លោកណែនាំ និងដឹកនាំឲ្យដើរទៅមុខរួមគ្នា។ បន្ថែម​ពីលើនេះ Jungwoon ក៏បាន​លើកពី RM ដែរ។

«ខ្ញុំយកគំរូ​រៀមច្បង RM (BTS) ព្រោះខ្ញុំគិតថា​គាត់គឺជាមេក្រុមដ៏ល្អ ហើយមានអ្វី​ច្រើនដែលគួររៀនពីគាត់ តាំងពីការយកចិត្តទុកដាក់ស្ដាប់សមាជិក​ក្នុងក្រុម និងការដោះស្រាយបញ្ហានានា» - Jungwoon

៣. Jungkook (BTS)

សូម្បីសមាជិក​រួមក្រុមគឺ Jungkook ក៏បាន​ជ្រើសយក RM ជា​បុគ្គលគំរូសម្រាប់ខ្លួនដែរ ហើយគិតតាំងពីការសម្រេចចូល Big Hit ដំបូង ក៏ដោយសារ RM ដែរ ទើប Jungkook ចូល។

ដោយឡែក ដូចកាលពីពេល​ថ្មីៗក្នុងកម្មវិធីពិសេស Let’s BTS របស់ទូរទស្សន៍ KBS កូនពៅ BTS បាន​លើកសរសើរថា RM មាន​ន័យយ៉ាងណាចំពោះលោក។ Jungkook ថា​ លោករៀនសូត្របាន​​ច្រើនណាស់ពី RM ទាំងចំណេះដឹងខាងតន្ត្រី និងភាពជាមនុស្សត្រឹមត្រូវពេញលក្ខណៈ។ សម្ដីចុងក្រោយ Jungkook និយាយឡើងពិតជាចាក់ដោតបំផុតថា៖ «ខ្ញុំសង្ឃឹមថា គាត់ (RM) អាច​បន្តធ្វើជា Leader របស់ខ្ញុំបានយូរតទៀតក្នុងជីវិតនេះ»

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់