• 2021-04-13 03:09:53
  • ព័ត៌មាន

ជួប​ស្វាមី​លើក​នេះ ប៉ែន ស្រីពេជ្រ ហ៊ាន​និយាយ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩

  • 2021-04-13 03:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ប៉ែន ស្រីពេជ្រ គឺ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ដែល​ហ៊ាន​អះអាង​ថា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​រូប​នាង​ដែល​បាន​ចាក់​វ៉ាក់សាំងSinopharm ពុំ​បាន​ឆ្លង​ជំងឺ​ពី​ស្វាមី​ដែល​គេ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នោះ​ឡើយ។

ប៉ែន ស្រីពេជ្រ បាន​ប្រកាស​ដំណឹង​នេះ​តាម​បណ្ដាញ​សង្គម​Facebook នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មេសា នេះ​ថា គិត​ត្រឹម​ថ្ងៃ​នេះ​មាន​រយៈ​ពេល​១​ខែ ២​ថ្ងៃ​ហើយ​ដែល​រូប​នាង និង​ស្វាមី​រស់នៅ​បែក​គ្នា ដោយសារ​តែ​ស្វាមី​នាង​ចេញ​ទៅ​សម្រាក​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ-១៩ រហូត​បាន​ជា​សះស្បើយ​១០០% នៅ​ថ្ងៃ​នេះ។

ប៉ែន ស្រីពេជ្រ៖"សម្រាប់​ខ្ញុំ​ពិត​ជា​ជឿ​ទៅ​លើ​ឥទ្ធិពល នៃ​ការ​ចាក់​វ៉ាកសាំង ព្រោះ​ខ្ញុំ​ខ្លួន​ឯង​បាន​ជួប​ផ្ទាល់ ស្វាមី​របស់​នាង​ខ្ញុំ​បាន​ឆ្លង​កូវីដ-១៩ ហើយ​ពុំ​មាន​អាការ​អ្វី​ប៉ះពាល់​ដល់​សុខភាព​គាត់​ទេ តែ​ដោយឡែក​សម្រាប់​រូប​នាង​ខ្ញុំ​មិន​ឆ្លង"។

ទោះ​ជា​យ៉ាងណា​ពិធី​ការិនី​រូប​នេះ មិន​បាន​បញ្ជាក់​ថា នាង​បាន​ចាក់​វ៉ាក់សាំង​នៅ​ពេល​ណា ហើយ​គ្រប់​ដូស ឬ​នៅ​នោះ​ទេ។ ប៉ុន្ដែ​រូប​នាង​ផ្ទាល់​នៅ​តែ​អនុវត្ត​វិធានការ​សុវត្ថិភាព​៣​កុំ និង​៣​ការពារ​ដដែល។ ទន្ទឹម​គ្នា​នេះ នាង​ក៏​ឆ្លៀត​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​រូប​ចូល​រួម​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់