• 2021-04-13 03:03:48
  • ព័ត៌មាន

បែកធ្លាយព័ត៌មាន​បន្ថែម​ទាក់ទងនឹងថ្ងៃ Comeback របស់ BTS

  • 2021-04-13 03:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍មក​ថា​ BTS គ្រោង​វិល​មក​វិញ​នៅ​សប្ដាហ៍ចុងក្រោយនៃ​ខែឧសភាខាងមុខ​នេះ ហើយពេល​នេះ​ពួកគេ​ក៏កំពុង​បញ្ចប់​ការងារសម្រាប់អាល់ប៊ុម​ថ្មី​នោះ​ដែរ។

យោងតាម​ការចេញ​ផ្សាយ​របស់ Joy News24 បាន​បញ្ជាក់ថា​ ថ្មីៗ​នេះ BTS បាន​រៀបចំ​គម្រោងវិល​មក​វិញនៅ​សប្ដាហ៍ចុងក្រោយ ខែឧសភា ទំនង​អាច​នឹង​ថ្ងៃ​ទី២៨ ខែឧសភា។

ជាក់ស្ដែង​ប៉ុន្មាន​ថ្ងៃមុន​ក៏មាន​ការ​លេចឮដែរថា​ ក្រុម​ចម្រៀង​មួយ​នេះ​ត្រៀម​វិល​វិញ​នៅខែឧសភា ហើយ​ខាង​ Big Hit Music ក៏បាន​ប្រកាស​ដែរ​ថា​ពួកគេ​នឹង​ជម្រាបជូន​ព័ត៌មាន​បន្ថែម​ទាក់ទងនឹង​តារា​របស់ពួកគេ​ នៅពេល​ណា​ដែល​ថ្ងៃកំណត់ Comeback សម្រេច​បញ្ជាក់​ច្បាស់ការណ៍៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់