• 2021-06-23 02:49:17
  • ព័ត៌មាន

COVID-19 ចូលខ្លួនតារា K-Pop ម្នាក់ទៀតហើយ គឺចំ Jisoo (Lovelyz)

  • 2021-06-23 02:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Woolim Entertainment បាន​ចេញ​សេចក្ដី​ជូនដំណឹង​ថា​ Jisoo (Lovelyz) បាន​ឆ្លងមេរោគ​កូវីដ ១៩ ហើយ។

សេចក្ដី​ប្រកាសនោះ​មាន​ខ្លឹមសារដូចខាងក្រោម៖

«សួស្ដី នេះគឺ Woolim Entertainment

សមាជិក Lovelyz គឺ Seo Jisoo បាន​ទទួល​លទ្ធផល​ធ្វើតេស្តរកមេរោគកូវីដ១៩ហើយ​កាលពីថ្ងៃទី២២ ខែមិថុនា។

នៅថ្ងៃទី២១ ខែមិថុនា នាង​បាន​ដឹងខ្លួនថា មនុស្សម្នាក់ដែល​នៅជិត​នាង​មាន​សញ្ញាវិជ្ជមានកូវីដ។ នាង​ក៏​បាន​ទៅ​ធ្វើតេស្ត​ភ្លាមៗតែម្ដង ហើយលទ្ធផល​ចេញ​មក​គឺ នាង​ក៏​បាន​ឆ្លងដែរ​នៅ​ថ្ងៃទី២២ ខែមិថុនា។

ជាលទ្ធផល រាល់​ការងារ​ដែល​ត្រូវ​មាន​វត្តមាន​នាង​ទាំងអស់ នឹង​ត្រូវ​ផ្អាក​សិន ហើយយើង​នឹង​អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

សមាជិក Lovelyz ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា ហើយគ្រប់គ្នា ព្រមទាំង​ក្រុមការងារទាំងអស់ត្រូវ​បាន​ទៅ​ធ្វើតេស្ត​កាល​ពី​រសៀលថ្ងៃទី២២ ខែមិថុនា ហើយបច្ចុប្បន្ន​ពួកគេ​ក៏​ត្រូវធ្វើចត្តាឡីស័ករៀងៗខ្លួន​ដែរ។

យើងចាត់ទុក​សុវត្ថិភាពរបស់​តារាៗ​និង​ក្រុមការងារជា​អាទិភាព​ចម្បង។

ដរាប​ណា​យើងទទួល​បាន​លទ្ធផលពីការ​ធ្វើតេស្ត យើងនឹង​បន្តចាត់វិធានការគោរពទៅ​តាម​ការ​ណែនាំរបស់ក្រសួង​សុខាភិបាល​ដែរ។

យើងសូមស្នើសុំ​ឲ្យ​មាន​ការ​យោគយល់ពីអ្នកទាំងអស់គ្នា ចំពោះ​កង្វល់​ពេល​នេះ ហើយយើង​នឹង​ខិតខំ​អស់​ពីសមត្ថភាព ដើម្បី​គោរព និងអនុវត្ត​តាម​ការ​ណែនាំ​ទាក់ទងនឹង​ជំងឺកូវីដ១៩»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់