• 2021-06-23 04:05:37
  • ព័ត៌មាន

BamBam ទម្លាយទម្លាប់ Chat របស់សមាជិក GOT7 ហ្មត់ខ្ទេចគ្មានសល់

  • 2021-06-23 04:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BamBam (GOT7) បាន​ចូល​រួម​កម្មវិធី Seulgi.zip របស់ Seulgi (Red Velvet) ដោយ​បាន​ជជែកលេង​រឿង​រ៉ាវ​ជា​ច្រើន តាំង​ពីការងារជា​តារា​ទោល ក៏ដូចជា​អ្វី​ផ្សេងៗទៀតទាក់ទង​នឹង​សមាជិក​រួមក្រុម។

BamBam និង​Seulgi
GOT7

តារា K-Pop ជនជាតិ​ថៃរូបនេះបាន​បង្ហើប​ថា​ សមាជិកទាំងអស់​សុទ្ធ​តែ​មាន​ Style ឆាតផ្សេងៗគ្នាក្នុង​ក្រុម ដោយ​ដំបូង​លោក​ចាប់​ផ្ដើម​និយាយពី Yugyeom មុន។

Yugyeom

Yugyeom ជាអ្នក​ដែល​តែង​តែឆ្លើយតប​លឿនៗទៅកាន់គ្រប់គ្នា ហើយបើ​សិន​អ្នកណាឆាត​សួរអ្វី​មួយក្នុងក្រុម មើលថា​បើគ្មាន​អ្នកឆ្លើយ Yugyeom នឹង​តប​មុនគេ ដូចនេះ​សមាជិក​ពៅ​រូបនេះតែង​រក្សាស្ថិរភាពរីករាយក្នុង​ក្រុមជា​និច្ច។

BamBam

BamBam ខ្លួនឯងវិញទម្លាប់​ឆាត​ និង​និយាយ​អ្វី​ដែលត្រូវ​និយាយ ឬពេល​ខ្លះផ្ញើរូប Emoji ប៉ុណ្ណឹង​។

Jay B
Youngjae

ចូលដល់ Jay B និង Youngjae គឺជា​អ្នក​សមាជិករំខានជាងគេ មានន័យ​ថា​ឆាតច្រើន និយាយច្រើន រកតែលោកដេកពួនមិនបាន ព្រោះ​សំឡេង​សារលោតរន្ថើនពេក។

Jinyoung

ចំណែក Jinyoung វិញ មាន​ទម្លាប់ Chat សាមញ្ញ ខ្លីៗទេ។ ជាឧទាហរណ៍បើមានអ្នកសួរថា៖ «អ្នកណាមានពេល​ថ្ងៃនេះ?» Jinyoung នឹង​តបថា «សប្បាយៗ^^»

Mark

BamBam និយាយថា​ Mark វិញ មិនសូវ​មានឱកាសតបសារលឿនៗ ឬ​ញឹកញាប់ទេ ដោយសារលោកនៅ​អាមេរិក ដូចនេះ​ខុសម៉ោងពេល​គ្នាពីតំបន់អាស៊ី។ ចុងក្រោយ Jackson គឺជា​សមាជិក​ដែលតាមដាន​ខ្លាំង​បំផុតនូវរាល់សកម្មភាព​ការងារ​របស់​សមាជិក​រួមក្រុម ហើយក៏មិនដែល​ភ្លេច​ក្នុង​ការផ្ញើសារលើកទឹកចិត្ត និង​សាទរពួកគេ​ដែរ៕​

Jackson Wang

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់