• 2021-08-03 04:50:57
  • ព័ត៌មាន

នេះហើយកូនខ្មែរវ័យទើប១៩ឆ្នាំ តែបណ្ដែតខ្លួនចេញមុខជាតារាម៉ូដែល ប្រចាំក្រុមហ៊ុនដ៏ល្បីនៅសិង្ហបុរី

  • 2021-08-03 04:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យបង្ហាញម៉ូដរបស់កម្ពុជាពេល​នេះ​កាន់តែ​មាន​ឈ្មោះល្បី​ល្បាញខ្លាំងឡើងៗ ហើយបរទេស​ក៏កោតសរសើរហូរហែដែរ។ ជាមួយគ្នា​នេះថ្មីៗកន្លងទៅ យុវជនម្នាក់ដេល​ត្រូវ​បាន​គេ​ស្គាល់ថា​ជា តារាបង្ហាញម៉ូដ គឺ Mr. David កំពុង​ធ្វើឲ្យមហាជន​មាន​ការ​ភ្ញាក់ផ្អើល​នឹងសម្រស់ស្រស់សង្ហា ជាពិសេស​លោកក៏មាន​ឈាមជ័រជាខ្មែរដែរ។

David ដែលបច្ចុប្បន្នមាន​អាយុ ១៩ឆ្នាំ មានឈ្មោះ​ពិត អ៊ឹង ហាវ (Eung Hao) ជា​អ្នក​មាន​ស្រុកកំណើតនៅខេត្ត​ បាត់ដំបង ហើយបច្ចុប្បន្នលោកគឺជា​និស្សិតដែល​កំពុង​បន្តការសិក្សានៅប្រទេស​សិង្ហបុរី ព្រម​ទាំង​ចាប់យកអាជីពការងារសិល្បៈនៅទីនោះផ្ទាល់។

​ប្រជាប្រិយភាពរបស់​តារាប្រុសរូបនេះ​ ឡើងគួរសមទាំង​ក្នុង​ និងក្រៅប្រទេស ហើយជាដំណឹងល្អថ្មីៗ ក្រុមហ៊ុនគ្រប់គ្រងសិល្បៈ (Agency) ដ៏ធំ​មួយក្នុងប្រទេស​សិង្ហបុរី បាន​ចុះកិច្ចព្រមព្រៀង ដោយស្វាគមន៍ David ចូលជាសមាជិក​ថ្មី​ប្រចាំ​ក្រុមហ៊ុនជាផ្លូវការ​នៅ​ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១។

គ្រាន់តែចូលភ្លាម បណ្ដា Brand ល្បីៗពិតជាផ្ដោតការចាប់អារម្មណ៍មិនធម្មតាចំពោះតារាប្រុសរូបនេះ ហើយក៏អញ្ជើញលោកឲ្យចូលរួមសម្ដែងជាមួយ​នឹង​តារាជើងចាស់ជា​ច្រើន​រូបទៀតដែរ​របស់សិង្ហបុរី ស្របពេលលោកក៏ធ្លាប់មានបទពិសោធក្នុងការសម្ដែងរឿងកាលពីនៅកម្ពុជាដែរ។

ខាងក្រោមជាការសម្ដែងរបស់ David ក្នុងរឿងខ្មែរ៖

Agency នោះ​មាន​ឈ្មោះ​ថា​ TCP (The Changing Point Media Group) គឺជា​ក្រុមហ៊ុនគ្រប់គ្រងសិល្បៈដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ប្រចាំ​ប្រទេស​នេះ។ មាន​តារា​ជា​ច្រើន​ ដែលស្ថិតនៅ​ក្រោមការគ្រប់គ្រង​របស់ Agency នេះ​រួមមាន៖ Tasha Low (តារា K-Pop), Joel Choo (កូនប្រុស​តារា​សម្ដែង​ដ៏ល្បី Zhu Hou Ren) និង​តារា​ជា​ច្រើន​រូបទៀត។

Joel Choo និងឪពុក

ដោយឡែក វត្តមាន​របស់ David ក្នុង​ក្រុមហ៊ុន​នេះ នឹងនាំ​កេរ្តិ៍ឈ្មោះ​របស់លោកហក់ឡើង ហើយលោកក៏នឹងព្យាយាមបង្ហាញ​សមត្ថភាព​ជាបន្តបន្ទាប់ ឲ្យអស់ពីសមត្ថភាពទៅដល់គ្រប់គ្នា ដើម្បីឲ្យពិភពលោកដឹង​ថា​ កូនខ្មែរក៏មិនចាញ់ប្រទេស​ដទៃដែរ ព្រម​ទាំងសន្យាមិនធ្វើឲ្យជនរួមជាតិ​ និងអ្នកគាំទ្រទាំងអស់ខកបំណងទេ៕​

មតិយោបល់