• 2021-08-03 07:50:15
  • ព័ត៌មាន

ឱកាស​ល្អ​សម្រាប់​សុភាព​នារី​មក​ដល់​ហើយ! Miss Cambodia Pageant ប្រកាស​​ទទួល​ពាក្យ​ប្រកួត​បវរកញ្ញា 2021

  • 2021-08-03 07:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Cambodia Pageant ប្រកាស​បើក​ទទួល​ពាក្យ​ស្នើសុំ​ចូល​រួម​ប្រកួត"Miss Cambodia 2021" ចាប់​ពី​ថ្ងៃ​ទី២ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០២១។ បេក្ខនារី​ដែល​ដណ្ដើម​បាន​ជយលាភី​លេខ​១ ក្នុង​កម្មវិធី​ប្រកួត​នេះ នឹង​ទទួល​បាន​សិទ្ធិ​ជា​តំណាង​បេក្ខភាព​កម្ពុជា ដើម្បី​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី"Miss World 2021" និង​ការ​ប្រកួត​អន្តរជាតិ​នានា។

យោង​តាម​ការ​ប្រកាស​របស់​ទំព័រ​Facebook របស់ Miss Cambodia Pageant ឲ្យ​ដឹង​ថា សុភាព​នារី​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី​១៨ ដល់​២៦​ឆ្នាំ មាន​កម្ពស់​១.៦៥ ម៉ែត្រ អាច​ដាក់​ពាក្យ​បាន​តាម​រយៈ​ទំព័រ​Facebook Miss Cambodia Pageant ឬ​Miss World-Cambodia។

Miss Cabodia Pageant៖"គណៈកម្មការ នៃ​កម្មវិធី​ប្រកួត​សង្ឃឹម និង​ជឿជាក់​ចំពោះ​ការ​សហការ​ពី​សំណាក់​ប្អូនៗ​សុភាព​នារី​គ្រប់​ៗ​រូប។ សូម​ថ្លែងអំណរគុណ និង​សូម​ជូនពរ​សំណាង​ល្អ"។

សូម​រំលឹក​ថា កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ Miss Cabodia Pageant បាន​ធ្វើ​ការ​ប្រកួត និង​ប្រកាស​ម្ចាស់​ជយលាភី​លេខ​១ លេខ​២ និង​លេខ​៣ យ៉ាង​ឱឡារិក។ កាលណោះ ម្ចាស់​ជយលាភី​លេខ​១ គឺ​បាន​ទៅ​លើ​បេក្ខនារី​មក​ពី​ខេត្ត​តាកែវ គឺ​កញ្ញា ភុំ សោភ័ណ្ឌ ជា​និស្សិត​ឆ្នាំ​ទី២ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច។ ម្ចាស់​ជយលាភី​លេខ​២ គឺ​បាន​ទៅ​លើ​កញ្ញា ពេជ្រ វត្ដី​សារ៉ាវឌ្ឍី និង​ម្ចាស់​ជយលាភី​លេខ​៣ គឺ​បាន​ទៅ​លើ​កញ្ញា កែវ ស្រីលីន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់