• 2015-06-10 16:44:03
  • ជីវិតតារា
ម៉ូដ​សក់​ថ្មី​នេន​ទុំ មើល​ពី​ក្រោយ​ស្មាន​តែ​មនុស្ស​ស្រី! ម៉ូដ​សក់​ថ្មី​នេន​ទុំ មើល​ពី​ក្រោយ​ស្មាន​តែ​មនុស្ស​ស្រី!
  • 2015-06-10 16:44:03
  • ជីវិតតារា

នេន​ទុំ​ដែល​ជា​តារា​ចម្រៀង និង​ជា​ដៃគូ​របស់​តារា​ចម្រៀង​រ៉េប​ពូ​ឃ្លាំង​នោះ ថ្មី​ៗ​នេះ​​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ភាព​ភ្ញាក់ផ្អើល​​ខ្លាំង​នា​ឱកាស​ខួប​១០​ឆ្នាំ​របស់​ក្រុមហ៊ុន iOne ជាមួយ​នឹង​ម៉ូដ​សក់​ថ្មី​របស់​លោក​ដែល​មាន​ប្រវែង​វែង និង​ក្រង​ដូច​មនុស្ស​ស្រី។     នេន​ទុំ​បាន​ប្រាប់ Sabay ថា "ខ្ញុំ​ក៏​មិន​ដឹង​ថា​នេះ​ជា​ម៉ូដ​អី​ដែរ តែ​ធ្លាប់​ឃើញ​ស្រីៗ​ចាស់​​បុរាណ​ធ្វើ​បែប​នឹង ហើយ​ក៏​ចង់​ធ្វើ​ចឹង​ណា​មួយ​ក៏​ចូលចិត្ត​ខ្លាំង​ទៀត ក៏​ធ្វើ​តែ​ម្ដង​ទៅ។ ម្យ៉ាង​វិញ​ខ្ញុំ​គឺ​បាន​យល់​ពី​ទុក្ខ​លំបាក​ច្រើន​របស់​មនុស្ស​ស្រី​ដែល​មាន​សក់​វែង​ត្រូវ​ថែរក្សា​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ព្រោះ​ងាយ​នឹង​ឡើង​ជាតិ​ប្រេង​ដូចនេះ​ត្រូវ​កក់​សក់​ជា​ប្រចាំ និង​មិន​អាច​គេង​ដោយ​សក់​ទទឹក​បាន​ឡើយ​ត្រូវ​រង់ចាំ​រហូត​ដល់​ផ្លុំ​ស្ងួត ឬ​ត្រូវ​ជ្រើសរើស​សាប៊ូ​ល្អ​ៗ​ជាដើម ដូចនេះ​ត្រូវ​បែងចែក​ពេលវេលា​ដើម្បី​ថែរក្សា​វា​ឲ្យ​បាន​ល្អ"។     ចំពោះ​ថា​មូលហេតុ​អ្វី​បាន​ជា​លោក​ត្រូវ​ធ្វើ​សក់​ម៉ូដ​នេះ ទុំ​បាន​បញ្ជាក់​ថា " ព្រោះ​ខ្ញុំ​ជា​អ្នក​សិល្បៈ​ដូចនេះ​ត្រូវ​តែ​ដូរ​រក​អ្វី​ដែល​ថ្មី ហើយ​បើ​នៅ​តែ​គ្មាន​អ្វី​ផ្លាស់ប្ដូរ នឹង​​ធ្វើឲ្យ​មនុស្ស​ឆាប់​ធុញ។ ណា​មួយ​តាំងពី​ប្ដូរ​មក​មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ និង​បាន​សួរ​នាំ​ពី​វា​រហូត"៕   https://youtu.be/i4mijPZJM3w   អត្ថបទ៖ទ្រី រ៉ាវី

  • 2015-06-10 16:44:03
  • ជីវិតតារា
ម៉ូដ​សក់​ថ្មី​នេន​ទុំ មើល​ពី​ក្រោយ​ស្មាន​តែ​មនុស្ស​ស្រី!