- 2018-11-04 02:58:49
- ព័ត៌មាន
Angelina Jolie និងកូនប្រុសសញ្ជាតិខ្មែរ Maddox ធ្វើទស្សនកិច្ចជុំវិញមហាវិទ្យាល័យក្នុងក្រុងសេអ៊ូល
- 2018-11-04 02:58:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie និងកូនប្រុសសញ្ជាតិខ្មែរ Maddox ធ្វើទស្សនកិច្ចជុំវិញមហាវិទ្យាល័យក្នុងក្រុងសេអ៊ូល
ចន្លោះមិនឃើញ
តារាសម្ដែងហូលីវូដ Angelina Jolie និងកូនប្រុសសញ្ជាតិខ្មែររបស់នាង ត្រូវបានប្រទះឃើញនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ ទស្សនាវដ្ដី People បានធ្វើសេចក្ដីរាយការណ៍ថា តារាសម្ដែង Angelina Jolie និងកូនប្រុសច្បងរបស់នាង Maddox កំពុងស្ថិតក្នុងទីក្រុងសេអ៊ូល ក្នុងគោលបំណងធ្វើទស្សនកិច្ចជុំវិញមហាវិទ្យាល័យ រួមទាំងទៅទស្សនាកន្លែងលក់ម្ហូបអាហារក្នុងតំបន់ ដែលមានការចូលរួមពីកូនប្រុសម្នាក់ទៀតរបស់នាង (Pax) ផងដែរ។
គួរបញ្ជាក់ដែរថា Maddox ដែលគ្រប់គ្នាស្គាល់ថាជាកូនប្រុសច្បងសញ្ជាតិខ្មែរ របស់តារាសម្ដែង Angelina Jolie នោះ ត្រូវបានឲ្យដឹងថា បានរៀបភាសាកូរ៉េ ដោយសារតែរូបគេចាប់អារម្មណ៍ខ្លាំងទៅលើវប្បធម៌របស់ប្រទេសមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រិយមិត្តជាច្រើនក៏មានការងឿងឆ្ងល់ដែរថា តើ Maddox អាចនឹងមានគម្រោងចូលរៀនមហាវិទ្យាល័យក្នុងប្រទេសកូរ៉េនៅថ្ងៃមុខឬក៏យ៉ាងណាឡើយ៕
Angelina Jolie was spotted in Seoul, South Korea. November 1, 2018 pic.twitter.com/sspJQUEGxR
— best of angelina jolie (@bestofajolie) November 2, 2018