- 2024-04-30 09:00:02
- ព័ត៌មាន
នាថការនីរបាំបុរាណម្នាក់នេះហើយ ធ្វើឱ្យអ្នកទស្សនារឿង «ឃើញក្បាលខ្ញុំទេ?» ស្រែកស្ទើរបែកសាលបញ្ចាំង
- 2024-04-30 09:00:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាថការនីរបាំបុរាណម្នាក់នេះហើយ ធ្វើឱ្យអ្នកទស្សនារឿង «ឃើញក្បាលខ្ញុំទេ?» ស្រែកស្ទើរបែកសាលបញ្ចាំង
ចន្លោះមិនឃើញ
វណ្ណកម្មស្នាដៃភាពយន្តភ័យរន្ធត់ថ្មីមួយទៀតរបស់ផលិតកម្ម Sastra Film ចំណងជើង «ឃើញក្បាលខ្ញុំទេ?» កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកនិយមទស្សនាភាពយន្តតាមរោងកុន ពិសេសអ្នកចូលចិត្តទស្សនារឿង horror movie តែម្តង។
ភាពព្រឺព្រួច និងការលងបន្លាចយ៉ាងខ្លាំងក្លានៃសាច់រឿង «ឃើញក្បាលខ្ញុំទេ?» ធ្វើឱ្យអ្នកទស្សនាស្រែកស្ទើរបែកសាលបញ្ចាំង គួបផ្សំសម្លេងគ្រហឹមនៃរបាំគែន (ល្ខោនគែន) ធ្វើឱ្យអ្នកទស្សនារឹតតែព្រឹក្បាល រហូតមិនហ៊ានបើកភ្នែកមើលឈុតព្រឺព្រួចខ្លះនោះឡើយ។
ជាងនេះទៅទៀត គឺវត្តមានចូលរួមសម្តែងដោយនាថការនីរបាំបុរាណ កញ្ញា ដួង សុជា ហៅ Ka Tourk បានពន់ពែនខ្លួនបង្ហាញកាយវិការរបាំបុរាណដ៏ល្វត់ល្វន់បង្កប់ដោយភាពព្រឺព្រួចនៃការស្លាប់របស់នារីរបាំម្នាក់ឈ្មោះ អាន ញ៉ាំងឱ្យរឿងនេះរឹតតែមានរន្ធត់ខ្លាំង ព្រោះនាថការនីរបាំបុរាណម្នាក់នេះបានបង្ហាញភាពស្ទាត់ជំនាញនៃការរាំរបាំជាមួយក្រសែភ្នែកមុតស្រួចនៃតួអង្គក្នុងសាច់រឿង។
អ្នកបានទស្សនារឿងនេះផ្ទាល់បាននាំគ្នាសរសើរថា រឿងនេះល្អមើល ថែមទាំងឱ្យ rating ខ្ពស់ទៀតផង ខណៈអ្នកខ្លះទៀតក៏សរសើរពីថ្វីដៃសម្តែងរបស់សិល្បករ-សិល្បការនីក្នុងរឿងនេះ ជាពិសេសការសម្តែងនាថការនីរបាំបុរាណ ដួង សុជា តែម្តង ដែលតួអង្គសំខាន់ម្នាក់នេះធ្វើឱ្យអ្នកមើលស្ទើរតែអស់ដង្ហើមព្រោះភាពលងបន្លាចរបស់នាង។
សូមជម្រាបថា កន្លងមកទស្សនិកជនធ្លាប់តែឃើញនាថការនី កញ្ញា ដួង សុជា ពត់ពែនខ្លួនរាំរបាំបុរាណក្នុងព្រឹត្តិការណ៍ជាតិធំៗ តែកម្រឃើញនាងលេចវត្តមានសម្តែងក្នុងខ្សែភាពយន្តបែបនេះណាស់។ នេះជាបទពិសោធន៍ថ្មីប្លែកមួយទៀតសម្រាប់អ្នកចូលចិត្តទស្សនារឿងរន្ធត់ជាមួយភាពយន្តដែលលើកពីករណីនារីរបាំសម្លាប់ដាច់ក្បាល៕
រូបភាព៖ ហ្វេសប៊ុក Ka Tourk