- 2025-01-02 07:07:23
- ព័ត៌មាន
Squid Game វគ្គ ២ ក្តាប់បានតំណែងជាភាពយន្ត មានអ្នកមើលច្រើនបំផុត នៅ ៩៣ ប្រទេស
- 2025-01-02 07:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Squid Game វគ្គ ២ ក្តាប់បានតំណែងជាភាពយន្ត មានអ្នកមើលច្រើនបំផុត នៅ ៩៣ ប្រទេស
ចន្លោះមិនឃើញ
Squid Game Season 2 បានហក់មកកាន់កំពូលតារាង ក្លាយជា TV Show ដំបូងគេរបស់ Netflix មានអ្នកទស្សនាច្រើនបំផុតនៅ ៩៣ ប្រទេស។ រឿងដ៏ពេញនិយមរបស់កូរ៉េមួយនេះ បានចាក់បញ្ជាំងជាផ្លូវការនៅលើ Netflix កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយអ្នកគាំទ្របាននិយាយថា វគ្គ២នេះ សាច់រឿងល្អមើល ជាងវគ្គ១ ទៅទៀត។
គួររំលឹកថា Squid Game វគ្គ១ បានក្លាយជា រឿង Series ដែលមានអ្នកមើលច្រើនបំផុត ប្រចាំ Netflix បន្ទាប់ពីវាបានដាក់បញ្ចាំង។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា Squid Game វគ្គ២ នឹងអាចប្រជែងយកតំណែងជាភាពយន្តមានអ្នកទស្សនាច្រើន បំផុត បន្ទាប់ពីវាត្រូវបានគេប្រកាសថា ជាប់លេខ១ ដល់ទៅ ៩៣ ប្រទេស។
អ្នកដឹកនាំរឿង Squid Game លោក Hwang Dong-hyuk បាននិយាយថា លោកបានតែងនិពន្ធសាច់រឿងនេះ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ រហូតមកដល់ឆ្នាំ ២០១៩ ទើប Netflix បានដាក់ទុនក្នុងការយកសាច់រឿងនេះ ទៅផលិតជាកុន ដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅលើពិភពលោក។
Squid Game វគ្គ១ បានចេញនៅក្នុងឆ្នាំ ២០២១ ក្លាយជាភាពយន្តដែលមានអ្នកមើលច្រើនបំផុតនៅក្នុង Netflix ហើយទទួលបានរង្វាន់ជាច្រើន ក្នុងនោះមានពាន Emmy ចំនួន ៦។ ក្រោយមក Squid Game វគ្គ២ បានចាប់ផ្តើមថត ក្នុងឆ្នាំ ២០២៣ ហើយទើបចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ ពោលគឺនៅ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។ ចំណែក Squid Game វគ្គ ៣ ដែលជាវគ្គបញ្ចប់ នឹងមកដល់នៅក្នុងឆ្នាំ ២០២៥ នេះ៕