• 2016-12-03 04:52:29
  • ជីវិតតារា

អតីត​តួ​សិច​ថៃ​ ចង់​លែង​ប្ដី​ចាស់​ព្រោះ​ខ្លាច​គាំង​បេះ​ដូង​អំឡុង​ពេល​រួម​ភេទ​

  • 2016-12-03 04:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តួ​សិច​ថៃ​នាង Nong Nat (ណុងណាត) បាន​បង្ហើប​ពី​គោល​បំណង​ចង់​លែង​លះ​ជាមួយ​ប្ដី​វ័យ​ចំណាស់​របស់​ខ្លួន ព្រោះ​នឿយហត់​នឹង​ការ​រស់​នៅ​ឆ្ងាយ​ពី​គ្នា និង​មូលហេតុ​មួយ​ទៀត​ គឺ​នាង​បារម្ភ​ខ្លាច​ប្ដី​គាំង​បេះដូង​ពេល​ដែល​គេ​ទាំង​២​រួម​ភេទ​ម្ដងៗ។

Nong Nat និងប្ដីជនជាតិអាមេរិក

Kejsarin Nong Nat Chaichalermphol ស្ថិត​ក្នុង​វ័យ​៣១​ឆ្នាំ​ធ្លាប់​ជា​តួ​សិច​ដ៏​ល្បី​ឈ្មោះ​កាល​ពី​អំឡុង​ឆ្នាំ ២០០០ ។ ​ប៉ុន្មាន​ឆ្នាំ​មុន​​អ្នក​គាំទ្រ​របស់​នាង​បាន​ទទួល​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​មួយ​ពី​ការ​រៀប​មង្គល​ការ​ជាមួយ​អ្នក​ជំនួញ​អាមេរិក​វ័យ​ចំណាស់​លោក​ Harold Nesland Jr។

យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថៃ Khaosod អតីត​តួ​សិច​​រូប​នេះ​ បាន​ប្រាប់​ថា នាង​កំពុង​ពិចារណា​រឿង​លែង​លះ​ព្រោះ​ចង់​នៅ​ម្នាក់​ឯង​ ហើយ​ពិបាក​នឹង​ការ​រង​ចាំ​ទទួល​ VISA ទៅ​នៅ​អាមេរិក។

"ខ្ញុំ​មាន​អារម្មណ៍​ចង់​នៅ​តែ​ឯង មិន​ចង់​មើល​ថែ​នរណា​ទៀត​ទេ។ ពួក​យើង​ជួប​គ្នា​បាន​ម្ដង​ប៉ុណ្ណោះ​ក្នុង​១​ខែ។ ប៉ុន្មាន​ឆ្នាំ​ដំបូង​ ពួក​យើង​រួម​ភេទ​ញឹកញាប់ តែ​ក្រោយ​មក​អត់ទេ។ ប្ដី​របស់​ខ្ញុំ​តែង​តែ​លេប​ថ្នាំ​បេះ​ដូង វា​ជា​អ្វី​ដែល​ខ្ញុំ​តែង​បារម្ភ​ថា​ពេល​ណា​មួយ​គាត់​អាច​នឹង​ស្លាប់” ។ Nong Nat និយាយ​ដូច្នេះ​៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី