
- សុក្រ, 10 មករា 2025 02:25
- ជីវិតតារា
ទោះមានងារជាលោកពូកំពូលស្នេហ៍ ប៉ុន្តែ Gong Yoo គិតថាគ្មាននារីណាមកស្រឡាញ់មនុស្សដូចខ្លួនទេ
- សុក្រ, 10 មករា 2025 02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះមានងារជាលោកពូកំពូលស្នេហ៍ ប៉ុន្តែ Gong Yoo គិតថាគ្មាននារីណាមកស្រឡាញ់មនុស្សដូចខ្លួនទេ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកធ្លាប់តាមដានភាពយន្តទាំងឡាយរបស់ Gong Yoo អ្នកនឹងលង់នឹងមន្តស្នេហ៍ដែលតារាប្រុសរូបនេះបានរាយក្នុងរឿង។ គ្រប់ពេលបង្ហាញខ្លួន Gong Yoo តែងឆក់យកបេះដូងមនុស្សជាច្រើន ក៏ដោយសារគ្រប់គ្នាជឿថាលោកជាមនុស្សរ៉ូមែនទិក មិនខុសពីរឿងដែលបានសម្ដែង។
ទោះជាយ៉ាងណា ពេលបង្ហាញវត្តមានក្នុងកម្មវិធី You Quiz on the Block កាលពីខែវិច្ឆិកា ឆ្នាំ២០២០ Gong Yoo បាននិយាយថាខ្លួន លោកជាមនុស្សពូកែខ្មាស់អៀនណាស់ ព្រមទាំងបន្ថែមទៀតថា រូបភាពដែលអ្នកគាំទ្រមើលមកលោកក្នុងរឿង នឹងនាំចិត្តពួកគេគិតថា ក្នុងជីវិតពិតលោក ក៏ជាបុរសផ្អែមល្ហែម ចេះយកចិត្តទុកដាក់ និងរ៉ូមែនទិកសមនឹងរូបរាងស្រស់សង្ហា និងកក់ក្ដៅនេះដែរ។
បញ្ជាក់ត្រង់ចំណុចនេះ ស្ដេច K-Drama រូបនេះ បាននិយាយថា៖ «ខ្ញុំមានរូបភាព ជាមនុស្សចេះខ្វល់ ចេះបារម្ភនេះ ដោយសារតែតួដែលខ្ញុំត្រូវសម្តែងក្នុងរឿង ប៉ុន្តែធាតុពិត ខ្ញុំមិនសូវខ្វល់ពីអ្វីទាំងឡាយណាដែលអ្នកផ្សេងគិតទេ ដូច្នេះនិយាយឲ្យចំទៅ ខ្ញុំមិនមែនជាមនុស្ស Sweet អីទេ»។
លោកក៏បានបង្ហើបថា ខ្លួនមិនក្លាហានទេ ក្នុងមានស្នេហា ហើយថែមទាំងធ្វើមករាងឆ្គងៗទៀត។ Gong Yoo បាននិយាយថា៖ «ខ្ញុំមិនមែនជាប្រភេទដែលមនុស្សស្រីចូលចិត្តនោះទេ។ ខ្ញុំមិនគិតថាខ្ញុំជាមនុស្សដែលក្លាហាន ឬក្លាហាននៅចំពោះមុខស្នេហានោះទេ»។
តួឯករឿង "Goblin" រូបនេះ ពេញចិត្តនឹងការងារជាតារាសម្តែង ដោយសារតែលោកអាចបង្ហាញពីអ្វីដែលខ្លួនតែងខ្មាស គឺអៀន៖ «មានរឿងដែលខ្ញុំមិនអាចធ្វើបានដោយសារខ្ញុំអៀន ឬដោយសារតែខ្ញុំខ្វះភាពក្លាហាន។ បើខ្ញុំខ្ចីតួហ្នឹង គឺខ្ញុំនឹងអាចធ្វើបានគ្រប់យ៉ាង។ ប៉ុណ្ណឹងខ្ញុំពេញចិត្តហើយ»៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB