• 2018-10-29 02:54:48
  • ព័ត៌មាន

Jungkook រង​មតិ​រិះគន់ ក្រោយ​​មិន​ខ្វល់​មើល​ការ​សម្ដែង​របស់​ក្រុម Red Velvet

  • 2018-10-29 02:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា​កន្លង​ទៅ​នេះ វីដេអូ​របស់​ក្រុម​ចម្រៀង BTS និង Red Velvet ក្នុង​កម្មវិធី​ពាន​រង្វាន់ Korean Popular Culture and Arts Awards 2018 កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​លេង​តាម​បណ្ដាញ​សង្គម។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​លេង​តាម​បណ្ដាញ​សង្គម​ទាំង​នោះ​​បាន​ចាប់​អារម្មណ៍​ថា តារា​ចម្រៀង Jungkook មាន​អាកប្បកិរិយា​មិន​គោរព​ចំពោះ​​ការ​សម្ដែង​របស់​ក្រុម Red Velvet។

ខណៈ​ក្រុម Red Velvet ចាប់​ផ្ដើម​សម្ដែង តារា​ចម្រៀង Jungkook មិន​បាន​ដាក់​ការ​ចាប់​អារម្មណ៍​នោះ​ទេ។ លោក​បាន​លូក​ទាញ​ក្រដាស​កម្មវិធី ហើយ​អាន​ក្រដាស​នោះ​តាំង​ពី​ការ​សម្ដែង​បាន​ចាប់​ផ្ដើម​រហូត​ដល់​ចប់។ អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​មិន​ពេញ​ចិត្ត​​ខ្លាំង​នោះ​គឺ នៅ​ពេល​ដែល​ការ​សម្ដែង​របស់​ក្រុម​ចម្រៀង​ស្រី Red Velvet ត្រូវ​បាន​បញ្ចប់ រាល់​សមាជិក​ក្រុម BTS ទាំង​អស់​បាន​នាំ​គ្នា​ទះ​ដៃ​អបអរ ប៉ុន្តែ Jungkook បែរ​ជា​មិន​មាន​ប្រតិកម្ម​តបត​អ្វី​សោះ។

ជាមួយ​នឹង​ទង្វើ​បែប​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត និង​រិះគន់​តារា​ចម្រៀង​រូប​នេះ ថា​មាន​អាកប្បកិរិយា​មិន​ល្អ មិន​គោរព​ដល់​ក្រុម​ចម្រៀង​ដទៃ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី