• 2019-11-05 08:18:23
  • ព័ត៌មាន

Fan ដឹង​តែ​សប្បាយ​ចិត្ត​ហើយ អេដា ល្បី​ថា មាន​ស្នាដៃ​ច្រើន​គ្រោង​ចេញ​ពី​ឥឡូវ​នេះ​ទៅ

  • 2019-11-05 08:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​ទទួល​បាន តារា​ចម្រៀង អេដា ដែល​មិន​សូវ​ចេញ​មុខ​មាត់​ប៉ុន្មាន​នា​មួយ​​រយៈ​កាល​ចុង​ក្រោយ​នេះ​នោះ មាន​ដំណឹង​ថា នាង​សម្ងំ​ផលិត​បទ​ផ្ទាល់​ខ្លួន​នាង​មួយ​ចំនួន​ត្រៀម​បញ្ចេញ​បន្តបន្ទាប់​ពី​ឥឡូវ​នេះ​ទៅ។

ម្ចាស់​បទ "នៅ​ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត" ទើប​តែ​បញ្ចេញ​បទ​ថ្មី​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន មាន​ចំណង​ជើង​ថា "មិន​ទាន់​អស់​ចិត្ត" ដោយ​ទើប​តែ​ចេញ​បាន​ត្រឹម Video Lyric នៅ​ឡើយ នៅ​លើ​បណ្ដាញ​យូធូប។ នេះ​ជា​បទ​ថ្មី​បំផុត​របស់​នាង បន្ទាប់​ពី​បទ "ចាំ​ស្អែក ចាំ​បែក​គ្នា" “មាន​ខ្លួន" និង​បទ "តួ​កម្សត់" ជា​ដើម។ យ៉ាង​ណា តាម​ដំណឹង អេដា នៅ​មាន​បទ​ច្រើន​ទៀត ដែល​ត្រូវ​ចេញ។ នេះ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​ស្រី​ខាង​លើ។

ប្រភព​មិន​សុំ​បញ្ចេញ​ឈ្មោះ​ម្នាក់ លួច​បង្ហើប​ថា បន្ទាប់​ពី "មិន​ទាន់​អស់​ចិត្ត" នេះ​ទៅ តារា​ស្រី​នៅ​មាន​បទ​ចម្រៀង​ចំនួន​២​បទ​ទៀត ដែល​ត្រូវ​នឹង​ចេញ​នៅ​ដំណាច់​ឆ្នាំ ២០១៩។ ដោយ​ឡែក នៅ​ដើម​ឆ្នាំ ២០២០ ខាង​មុខ ក៏​តារា​ស្រី​រូប​នេះ នៅ​តែ​មាន​បទ​ចម្រៀង​ត្រូវ​ចេញ ដើម្បី​បំពេ​អារម្មណ៍​ប្រិយមិត្ត និង​អ្នក​គាំទ្រ​នាង​ដែរ។ "នៅ​ក្នុង​ឆ្នាំ ២០២០ ខ្ទង់​ដើម​ឆ្នាំ គឺ​នាង​មាន​បទ​ចំនួន ៣បទ​ទៀត។

រូបភាព៖ ទំព័រ​ហ្វេសប៊ុក អេដា

យ៉ាង​ណា ប្រភព​មិន​ព្រម​បញ្ចេញ​ចំណង​ជើង​បទ​ចម្រៀង​ទាំង​៥បទ ដែល​ត្រូវ​ចេញ​នៅ​ដំណាច់​ឆ្នាំ​នេះ និង​ដើម​ឆ្នាំ ២០២០​នោះ​ទេ ដោយ​រូប​គេ​លើក​ឡើង​ថា សុំ​លាក់​ទុក​សិន ដើម្បី​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល។ "ក្រៅ​ពី​បទ​ទាំង​ប៉ុន្មាន​ខាង​លើ គាត់​នៅ​មាន​បទ​ពិសេស​មួយ​ទៀត ជា​ប្រភេទ​បទ Remix មួយ​បទ​ទៀត ប៉ុន្តែ​សុំ​មិន​បង្ហើប​ថា​ជា​បទ​អ្វី និង​ច្រៀង​ជាមួយ​នរណា​ខ្លះ!”។ ប្រភព​ដដែល​បន្ថែម។

តោះ...ឥឡូវ​មក​ស្ដាប់​បទ​ថ្មី "មិន​ទាន់​អស់​ចិត្ត" របស់​កញ្ញា អេដា ទាំង​អស់​គ្នា​សិន!

ស្ដាប់​បទ​របស់ អេដា នៅ Pleng by Smart

ស្តាប់ដោយឥតគិតនៅលើ Pleng by Smart

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម