- 2018-10-14 07:51:53
- ព័ត៌មាន
សាន់ឆាយ ស្រយុតចិត្តបំផុត ពេលគីឡូឡើងមិនឈប់ ទប់មិនឈ្នះ
- 2018-10-14 07:51:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន់ឆាយ ស្រយុតចិត្តបំផុត ពេលគីឡូឡើងមិនឈប់ ទប់មិនឈ្នះ
ចន្លោះមិនឃើញ
ស្ថិតក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ តារាសម្ដែង Barbie Hsu បានទម្លាយក្ដីសោកសៅជុំវិញផលពិបាក ពេលមានផ្ទែពោះ។
តួស្រី សាន់ឆាយ ជំនាន់ទី ១រូបនេះ បាននិយាយថា ខ្លូនរងនូវផលប៉ះពាល់ខ្លាំងទាក់ទងនឹងរូបរាង ដែលឡើងគីឡូស្រឺតឥតប្រណី នៅពេលពពោះ ហើយនាងពិតជាមានអារម្មណ៍ខ្មាសៗ ស្ទើរមិនហ៊ានឈានជើងដើរចេញទៅក្រៅ។
Barbie ធ្លាប់តែជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត មានភ្នែកធំៗ មុខមូលតូចច្រឡឹង ព្រមជាមួយរាងស្លីមគួរឲ្យទាក់ទាញ។ ដោយសាររូបរាងអំណោយផលកាលពីមុនបែបនេះ ពិតជាធ្វើឲ្យនាងពេញចិត្ត និងសប្បាយចិត្តគ្រប់ពេល។ ប៉ុន្តែក៏ព្រោះតែរាងកាយរបស់តារាស្រីរូបនេះងាយនឹងឡើងទម្ងន់ ទើបនាងតែព្យាយាមតមអាហារ ពិសេសសាច់។ បន្ទាប់ពីរៀបការហើយ Barbie កាន់តែពិបាកក្នុងការមើលថែរូបរាង ព្រោះស្របពេលនាងពពោះ ម្ដាយក្មេកបានពន្យល់ឲ្យនាងបរិភោគអាហារមានប្រូតេអ៊ីន និងមនាប្រយោជន៍សម្រាប់សុខភាពនាង និងកូនក្នុងផ្ទៃ។
សរុបមក ដោយសារប្រការកត្តាខាងលើនេះហើយ ទើបនាងមានរូបរាងធាត់ដូចបច្ចុប្បន្ន។ ដោយសារមានកូន និងញ៉ាំឆ្ងាញ់គ្រប់ពេល ទើបនាងកាន់តែមិនអាចគ្រប់គ្រងទម្ងន់បាន រហូតធ្វើឲ្យនាងខ្លួនឯងអន់ចិត្តជាខ្លាំង។
ទោះបីអ្នកម្ដាយខ្លះអាចវិលមកមានរូបរាងស្គមស្អាតវិញ ក្រោយសម្រាលកូនហើយ ប៉ុន្តែតួស្រីសាន់ឆាយនេះវិញ មិនមានឱកាសដូចគេទេ ព្រោះខំប្រឹងយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ ក្រោយបង្កើតកូនហើយ តារាស្រីបានប្ដីអ្នកជំនួញរូបនេះ កើនទម្ងន់រហូតទៅដល់ ៧២គីឡូឯណោះ។ ដោយសាររូបរាងប្រែប្រួលខ្លាំងបែបនេះហើយ ទើបធ្វើឲ្យ នាងខ្វះភាពក្លាហានក្នុងការបង្ហាញមុខញឹកញាប់នៅទីសាធារណៈ ហើយរឹតតែធ្វើឲ្យនាងបាក់ចិត្ត និងស្ដាយរូបរាងពីមុនជាខ្លាំង៕