• 2020-03-06 11:10:09
  • ព័ត៌មាន

សប្ដាហ៍ថ្មី Cambodian Net Idol ត្រូវ​បាត់​បេក្ខភាព២នាក់ ឯ៣នាក់ត្រៀមទៅវគ្គផ្ដាច់ព្រ័ត្រ

  • 2020-03-06 11:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​កាន់​តែ​ខើច​ និង​ជិត​បាន​រក​ឃើញ​ហើយ​អ្នក​ដែល​ប្រឈម​នឹង​ការ​ក្លាយ​ជាម្ចាស់ជយលាភីប្រចាំ​កម្មវិធី​ Cambodian Net Idol រដូវកាលទី២នេះ។

សម្រាប់​សប្ដាហ៍​នេះ​អ្នក​ដែល​ត្រូវ​ចាកចេញ​ពីកម្មវិធី​គឺ​មាន​ដល់ទៅ ២នាក់ ដូចនេះ​មាន​ន័យ​ថា​អ្នកនៅ​សល់ ៣​នាក់​ នឹង​មាន​ឱកាស​បាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ជយលាភីធំតែម្ដង។ ឆ្លងកាត់​វិញ្ញាសា​ដ៏​ច្រើន បេក្ខភាព​ទាំងអស់ពិត​ជា​ជម្នះ​ឧបសគ្គ​ជា​ច្រើន​ ក្នុង​នោះ​ខ្លះត្រូវ​បានជម្រុះ​ចេញពីកម្មវិធី​ទៅហើយ ប៉ុន្តែ​ត្រូវ​បាន​គណៈកម្មការ​សង្គ្រោះ (Save) មក​វិញ​ ដោយសារ​ចង់ឲ្យ​បេក្ខភាព​ទាំង​នោះបង្ហាញ​សមត្ថភាព​ដែល​នៅ​សល់​បន្ត​ទៀត។ ប៉ុន្តែ​ឈាន​ដល់​ដំណាក់កាល​នេះ​គឺដាច់ខាត​កម្មវិធី​ត្រូវ​តែ​មាន​អ្នក​ចេញ​ និង​ស្របតាម​លទ្ធផល​បោះ​ឆ្នោត​ពី​អ្នក​គាំទ្រ​ទាំងអស់ ហើយ​ទីបំផុត​ក៏​បាន​រក​ឃើញ​អ្នក​ឈ្នះ​ ៣​នាក់​មាន​សិទ្ធិ​បន្ត​ទៅ​សប្ដាហ៍​ក្រោយ នោះ​គឺ​ Eat With Bee, D.R. និង​ Manith។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ Kon Jruk និង​ BlinkBleh ត្រូវអស់​ឱកាសហើយ។

ដោយ​ឡែក​​ចង់​ដឹងថា កម្មវិធី​ទាំងស្រុង​ មាន​សកម្មភាព​ និង​វិញ្ញាសាអ្វី​ខ្លះ? សូម​ទស្សនាវីដេអុ​ខាងក្រោម៖​​

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី