• 2024-04-24 09:17:21
  • ព័ត៌មាន

ជៀសវាងជួបបញ្ហាដដែរៗ សុរ៉ាវឌ្ឍី បង្ហាញមុខបុគ្គល៥នាក់ ដែលអាចមានសិទ្ធផាត់មុខឱ្យខ្លួន

  • 2024-04-24 09:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលកំពុងមានរឿងរ៉ាវជុំវិញអ្នកផាត់មុខមួយរូបកំពុងផ្ទុះល្បីក្នុងបណ្ដាញសង្គម ស្រាប់តែនៅមុននេះបន្តិច បវរកញ្ញា ពេជ្រ វត្តីសុរ៉ាវឌ្ឍី ចេញមកបង្ហាញបុគ្គលជាអ្នកផាត់មុខអាជីព៥រូបនេះ ដែលនាងជាអ្នកផាត់ផ្ទាល់ខ្លួននាង ហើយថែមទាំងលើកឡើងសង្កត់ធ្ងន់ៗទៀតផង។

គណនី Facebook ផ្លូវការរបស់ សុរ៉ាវឌ្ឍី បានបង្ហោះរូបអ្នកផាត់មុខអាជីពចំនួន៥នាក់ ថែមទាំងភ្ជាប់ជាសារយ៉ាងវែងផងដែរ ដែលបង្ហាញឱ្យឃើញថាអ្នកទាំង៥ដែលនាងបានបង្ហោះនោះគឺជាអ្នកផាត់មុខអាជីព ផ្ទាល់ខ្លួនរបស់នាង ហើយក្រៅពីជាងអាជីពទាំង៥នេះ គឺនាងមិនទទួលផាត់ពីអ្នកណាទេ នេះក៏ដោយសារតែអ្នកទាំង៥ជាអ្នកផាត់មុខឱ្យនាងតាំងពីនាងមិនទាន់មានភាពល្បីល្បាញដូចសព្វថ្ងៃ ជាពិសេសជាងទាំង៥សុទ្ធមានថ្វីដៃនិងចំណុចពិសេសរាងខ្លួន ជាពិសេសនោះគឺវិជ្ជាជីវៈតែម្ដង។

ពេជ្រ វត្តី សុរ៉ាវឌ្ឍី សង្កត់ធ្ងន់ទៀតថា ការបង្ហោះទៅនេះគ្មានគោលបំណងអ្វីនោះទេគឺនាងគ្រានតែចង់ឱ្យ បណ្ដាលក្រុមហ៊ុនទាំងអស់ដែលបានផ្ដល់ឱកាសការងារឱ្យនាង បានជ្រាបថារាល់ការងារទាំងអស់នាងទទួលផាត់ពីជាងទាំង៥នេះប៉ុណ្ណោះ អ្នកផ្សេងនាងមិនទទួលផាត់នោះទេ។

«ចំពោះបញ្ហាដែរបានកេីតឡេីងដដែលៗចំពោះនាងខ្ញំ ថ្ងៃនេះនាងខ្ញុំសូមជូនដំណឹងមួយនេះទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចបណ្តាក្រុមហ៊ុនដែរតែងតែមេត្តានិងផ្តល់ឪកាសការងារចំពោះនាងខ្ញុំទាំងអស់ ពួកគាត់ទាំង5នេះគឺជាអ្នក make up ផ្ទាល់ខ្លួនរបស់នាងខ្ញុំទាំងអស់ដែរបានធ្វេីការផាត់មុខជូនខ្ញុំតាំងពីខ្ញុំមិនទាន់មានអ្នកស្គាល់រហូតមកដល់សព្វថ្ងៃនេះ ពួកគាត់មានភាព unique ហេីយស្អាតម្យ៉ាងម្នាក់នៅក្នុងការ Make up ហេីយចំណុចពិសេសរបស់គាត់ដែរធ្វេីអោយនាងខ្ញុំគោរពស្រលាញ់ ពួកគាត់មានវីជ្ជាជីវៈការងារត្រឹមត្រូវ ធ្វេីការភ្ជាប់ទៅដោយសេចក្តីថ្លៃថ្នូរនិងច្បាស់លាស់ ដូច្នេះដោយក្តីគោរពចំពោះបណ្តាក្រុមហ៊ុនដែរបានផ្តល់ឪកាសការងារដល់ប្អូនទាំងអស់ សូមរាប់ចាប់ពីថ្ងៃនេះទៅគ្រប់ការងារទាំងអស់នាងខ្ញុំនិងមិនទទួលការ make up ពីអ្នកផ្សេងក្រៅពីពួកគាត់ឡើយ សូមអោយបងបងទាំងអស់គ្នាធ្វេីការអនុគ្រោះនិងយល់យោគចំពោះបញ្ហានេះ» ពេជ្រ វត្តីសុរ៉ាវឌ្ឍី ថ្លៃង។

បន្ថែមពីលើនោះ សុរ៉ាវឌ្ឍី ក៏បានរៀបរាប់ថាការប្រកាសបែបនេះគឺក្នុងគោលបំណងជៀសវាងរាល់បញ្ហាផ្សេងៗដែលកើតមានរវាងនាងនិងមនុស្សដែរនាងមិនស្គាល់ធ្វើអោយប៉ះពាល់ដល់កត្តិយសនាងផ្ទាល់ ប៉ះពាល់ដល់ការងារទាំងអស់ ក៏ដូចជាសង្គមជាតិ៕

អត្ថបទ៖ កេរស

មតិយោបល់
អត្ថបទថ្មី