• 2017-07-31 03:35:15
  • វីដេអូ

កូនខ្មែរ​ប្រើ​បំពង់​បឺត​ដែល​គេ​បោះ​ចោល ច្នៃ​ជា​វត្ថុ​សិល្បៈ​លក់​បាន​តម្លៃ​នឹក​ស្មាន​មិន​ដល់ (វីដេអូ)

  • 2017-07-31 03:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​​នេះ លោក​ វៀម មុនីស៊ីឡុង ដែល​ល្បី​ខាង​រើស​សំរាម​ និង​កាកសំណល់​ផ្សេងៗ​មក​ផលិត​ជា​វត្ថុ​សិល្បៈ​ ទើប​តែ​សម្រេច​នូវ​ស្នាដៃ​ថ្មី​មួយ​ទៀត​ គឺ​ធ្វើ​រូប​សត្វ​ធំៗ​ពី​បំពង់​បឺត។

អ្នក​ច្នៃ​សំរាម​រូប​នេះ លើក​ឡើង​ថា៖ "ដោយ​សារ​តែ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ឃើញ​ទុយយោ​ដែល​គេ​បោះ​ចោល​ច្រើន​ពេក ហើយ​មិន​ចង់​ឲ្យ​វា​បំពុល​បរិស្ថាន​ ក៏​សម្រេច​​​ចិត្ត​យក​វា​មក​កែច្នៃ​តែ​ម្ដង"។

ក្នុង​នោះ រូប​សត្វ​ដែល​​លោក​ផលិត​​បាន​មាន​២ គឺ​តុកកែ និង​ឃ្មុំ ហើយ​រូប​ទាំង​នោះ​ គឺ​ធ្វើ​ឡើង​ពី​ទុយយោ​បំពង់​បឺត និង​មាន​ដែក​ជា​ឆ្អឹង​ខាង​ក្នុង​។ សិល្បករ​រូប​នេះ​បញ្ជាក់​ថា វា​មិន​មែន​ជា​រឿង​ថ្មី​ទេ ក្នុង​ការ​ប្រើ​ប្រាស់​ប្រភេទសំរាម​មួយ​នេះ​ជា​វត្ថុ​សិល្បៈ​ ព្រោះ​ពី​មុន​លោក​ក៏​ប្រើ​វា​ដែរ តែ​ក្នុង​រូប​ភាព​ផ្សេង​ទៀត​ ដូច​គំនូរ​ជា​ដើម​។

អ្នក​ច្នៃ​វត្ថុសិល្បៈរូប​នេះ បញ្ជាក់​ថា​ ការ​ផលិត​នេះ​មិនមែន​យក​យក​វត្ថុធាតុ​ដើម​សម្រាម​១០០%ដូច​អ្វី​ដែល​លោក​ធ្លាប់​ធ្វើសព្វដង​នោះទេ ព្រោះដោយ​សារ​ខាង​ភ្ញៀវ​ដែល​កុម្ម៉ង់​ទិញ​ត្រូវ​ការ​បន្ទាន់​ទើប​លោក​ បង្ខំ​ចិត្ត​ទិញ​ខ្លះ​មក​បន្ថែម ឯការ​ផលិត​នេះ​ទៀត​សោត​ គឺ​ចំណាយ​ពេល​អស់​ប្រមាណ៣​សប្ដាហ៍ និង​ប្រើ​អស់ទុយយោជាង១០ដុំក្នុង​រូបសត្វនីមួយៗ។

ងាកមក​កាន់តម្លៃ​វិញ លោក​បង្ហើប​ថា វត្ថុ​តាំង​ដែល​ច្នៃ​ចេញ​ពី​សំរាមស្ទើរ​ទាំង​ស្រុង​នេះ នឹង​លក់​ក្នុង​តម្លៃ​ចាប់​ពី​ ៥០០​ដុល្លារ​ឡើង​ទៅក្នុង​មួយ​រូប។

រៀម មុនីស៊ីឡុង គឺ​ជា​អ្នក​សិល្បៈករ​ច្នៃ​សម្រាម​ ដែលកន្លង​មក​លោកប្រើ​ប្រភេទ​វត្ថុ​ធាតុ​ដើម​ជា​ច្រើន​ដូច​ជា សំណល់ផ្ទះបាយ ស្មៅ ស្លឹកឈើ សំរាមសេរីរាង្គ ថង់ប្លាស្ទិក មក​ធ្វើ​ការ​កែ​ច្នៃ​ទៅ​ជា​របស់​មាន​តម្លៃ ដូចជា សង្ហារិម និង​គំនូរ​ជាដើម៕

ចុចអាន៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី