• 2017-08-11 02:36:31
  • វីដេអូ

ផ្អើល​ពេញ​ហ្នឹង​​! បុរស​ម្នាក់​រត់​ឡើង​លើ​ឆាក​ពេល​ Britney Spears កំពុង​សម្ដែង!(វីដេអូ)

  • 2017-08-11 02:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ប៉ុប​ Britney Spears មាន​អារម្មណ៍​ភ័យ​ខ្លាច​បន្ទាប់​ពី​បុរស​ម្នាក់​បាន​រត់​ទៅ​រក​នាង​លើ​ឆាក​​កាល​ពី​យប់​ថ្ងៃ​ពុធ​នៅ​កម្មវិធី​​ប្រគំតន្ត្រី​ "Piece Of Me” ដែល​មាន​ទីតាំង​នៅ Planet Hollywood ទីក្រុង​ Las Vegas។

តារា​ចម្រៀង Britney Spears

នៅ​ក្នុង​វីដេអូ​ដែល​អ្នក​គាំទ្រ​ថត​បាន​ក្នុង​ហេតុ​ការណ៍​នោះ​ Britney ត្រូវ​បាន​គេ​ឮ​ត្រហេបត្រហប​សួរ​អង្គរក្ស​នាង​ថា​បុរស​ម្នាក់​នោះ​មាន​កាំ​ភ្លើង​ឫ​អត់?

ខាង​ស្នាក់​ការ​ប៉ូលិស​ប្រចាំ​ទី​ក្រុង​ Las Vegas បាន​កត់​សម្គាល់​បុរស ដែល​ត្រូវ​បាន​គេ​ចាប់​កាល​ពី​ថ្ងៃ​ពុធ​ម្នាក់​នោះ​ថា មាន​អាយុ​៣៧​ឆ្នាំ ឈ្មោះ​លោក Jesse Webb នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ទៅ​កាន់​សារព័ត៌មាន​ DailyMail។

លោក Jesse Webb

ខណៈ​ពេល​ដែល​មាន​រឿង​នោះ​កើត​ឡើង​ Britney ត្រូវ​បាន​គេ​ឃើញ​ថា​កំពុង​តែ​សំដែង​លើ​ឆាក​ ហើយ​ក៏​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ ដែល​នាង​បាន​និយាយ​ដោយ​ឆ្ងល់​ថា៖ "មាន​រឿង​អ្វី​កើត​ឡើង?”។

បន្ទាប់​មក​ទើប​នាង​សាក​សួរ​អង្គរក្ស​របស់​នាង​ថា៖ "​បុរស​ម្នាក់​នោះ​មាន​កាំភ្លើង​មែន​ទេ?”។

Britney Spears ត្រូវ​បាន​អម​ដោយ​អង្គរក្ស​និង​អ្នក​រាំ​ បណ្ដើរ​ទៅ​ខាង​ក្រោយ​ឆាក​បន្ទាប់​ពី​ផ្អាក​ការ​សម្ដែង​ជា​បណ្ដោះ​អាសន្ន​ ខណៈ​ដែល​​បុរស​ម្នាក់​នោះ​ត្រូវ​គេ​ចោម​រោម​ដើម្បី​ចាប់​ខ្លួន។

ចំពោះ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​នោះ​រត់​ឡើង​លើ​ឆាក​គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ៕

ហេតុ​ការណ៍​កើត​ឡើង​ដែល​ត្រូវ​គេ​ថត​បាន

ហើយ​នេះ​ជា​វីដេអូ​នៅ​កន្លែង​កើត​ហេតុ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី