• 2017-08-23 05:34:56
  • វីដេអូ

ទៅ​លេង​ប្រាសាទ​ដ៏​ចំណាស់​១​​របស់​កម្ពុជា​ ជាមួយ​ស្រី​ស្អាត វណ្ណៈ បូរមី (វីដេអូ)

  • 2017-08-23 05:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទៅ​លេង​ប្រាសាទ​ តែ​ខ្ជិល​ទៅ​ខេត្ត​សៀមរាប​មែន​ទេ? សម្រាប់​អ្នក​ចង់​ទៅ​លេង​ប្រាសាទ​តែ​មិន​ចង់​ធ្វើ​ដំណើរ​ឆ្ងាយ​អាច​ពិចារណា​បាន​គឺ​ប្រាសាទ តាព្រហ្ម​ ខេត្ត​តាកែវ​ ​ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​មួយ​​នៅ​ទឹក​ដី​ប្រទេស​កម្ពុជា។

តារាសម្ដែង វណ្ណៈ បូរមី

បើ​ធ្វើ​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​ប្រាសាទ​តាព្រហ្ម (ទន្លេ​បាទី) គឺ​ចំណាយ​ពេល​ប្រមាណ​ជា​ ៣០​នាទី សម្រាប់​អ្នក​​ដែល​ចូល​ចិត្ត​ប្រវត្តិសាស្ត្រ​ទាំង​អស់​មិន​គួរ​រំលង។ នៅ​ទីនោះ​មាន​ភាព​ស្ងប់​ស្ងាត់​សក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​គេច​ចេញ​ពី​ភាព​អ៊ូអរ ឬ​ស្ដ្រេស​ជាមួយ​ការងារ​​អាច​សាក​ល្បង​នៅ​ទីនោះ​បាន។

ម៉្យាង​វិញ​ទៀត​ទៅ​ទី​នោះ​ប្រិយមិត្ត​ដែល​ចិត្ត​ការ​អាន​ កុំ​ភ្លេច​​យក​សៀវភៅ​ដែល​ខ្លួន​ចូល​ចិត្ត​ទៅ​អាន​​លើ​ស្មៅ​ក្រោម​ម្លប់​ឈើ​ក្បែរ​ប្រាសាទ​ នោះ​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​អារម្មណ៍​ល្អ​ថែម​មួយ​កម្រិត​ទៀត។​​​

ពិសេស​ជាង​នេះ​ទៅ​ទៀត​ក្រៅ​ពី​ប្រាសាទ​ លោក​អ្នក​ក៏​អាច​សាក​ល្បង​ម្ហូប​អាហារ​ក្នុង​តំបន់​របស់​​អ្នក​ស្រុក​ដែល​ចម្អិន​ដោយ​ផ្ទាល់​ដៃ ធានា​ថា​ឆ្ងាញ់​ជាមួយ​នឹង​តម្លៃ​សមរម្យ​ទៀត​ផង​។ នៅ​ចាំ​អី​ទៀត​ចុង​សប្ដាហ៍​នេះ​បបួល​មិត្តភ័ក្ដិ​ទៅ​លេង​ប្រាសាទ​បំបាត់​ស្ត្រេស​ និង​គេច​ពី​ភាព​អ៊ូអរ​ក្នុង​ទីក្រុង​ទាំង​អស់​គ្នា៕​​​​​​​​​​​​​

អត្ថបទ៖ Samedy

មតិយោបល់