• 2017-08-27 03:00:00
  • ព័ត៌មាន

ស្រី​ស្អាត​កម្ពុជា​២​រូប​ ចេញ​ទៅ​ដណ្ដើម​ពាន​លើ​ឆាក​អន្តរជាតិ​ព្រឹក​នេះ

  • 2017-08-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សូរ្យ អេណា នាយិកា​គ្រប់​គ្រង​ក្រុម​ហ៊ុន "តារា​រះ​ថ្មី​កម្ពុជា" ​បា​ន​ឲ្យ​ដឹង​ថា​ព្រឹក​នេះ ក្រុម​ហ៊ុន​របស់​កញ្ញា​​បាន​បញ្ជូន​​តា​រា​ម៉ូដែល​២រូ​ប​ទៅ​ប្រកួត​ក្នុ​ង​កម្មវិធី “Miss China-ASEAN Etiquette Pageant” ដែល​នឹង​ប្រព្រឹត្ត​ឡើង​ជា​លក្ខណៈ​អាស៊ាន​នៅ​ប្រទេស​ចិន​។

​ស្រី​ទាំង​២​រូប​ដែល​តំណាង​កម្ពុជា​ទៅ​​ប្រកួត​នោះ​​មាន​ឈ្មោះ នា​ង​ ​វ​ណ្ឌី​ ​និង ក​ញ្ញា​ ​ ​លឹ​ម​ ​ណ​យ ដែល អេណា បញ្ជាក់​ថា​ អ្នក​ទាំង​២​មាន​ទាំង​​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ អាច​ចេញ​ទៅ​តំណាង​កម្ពុជា​បាន​ ព្រោះ​អ្នក​ទាំង​២​ជា​ជន​ខ្មែរ​សុទ្ធសាធ​ មាន​កម្ពស់​ត្រូវ​តាម​ស្តង់​ដារ និង​មាន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​ការ​ប្រកួត​កន្លង​មក។

អតីត​បេក្ខភាព​ Miss Global Cambodia បញ្ជាក់​ថា “Miss China-ASEAN Etiquette Pageant”​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​​រឹត​ចំណង​មិត្ត​ភាព​ចិនរ​វាង​ និង​អាស៊ាន នឹង​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ សីហា​ ដល់​ថ្ងៃ​ទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៧​នេះ ដោយ​​មាន​បេក្ខនារី​មក​ចិន​ចំនួន​២០​រូប និង​បេក្ខនារី២រូប​តំណាង​​ប្រទេស​ផ្សេងៗ​​ក្នុង​តំបន់​​អាស៊ាន​៕ ​

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី