• 2017-09-21 04:27:00
  • ព័ត៌មាន

សាហាវ! Jennifer Lawrence ឈ្លោះ​គ្នា​ជាមួយ​អ្នក​គាំទ្រ​ម្នាក់​ខ្លាំង​​ដល់​ថ្នាក់ហ្នឹង!

  • 2017-09-21 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​មាន​រឿង​ជាមួយ​អ្នក​គាំទ្រ​ម្នាក់​ខ្លាំង​ដល់​ថ្នាក់​ចាក់​ស្រាបៀ​លើ​ក្បាល​បុរស​ម្នាក់​នោះ​ ខណៈ​ខ្លួន​កំពុង​តែ​ថត​រឿង​ថ្មី "Red Sparrow” នៅ​ទីក្រុង​ Budapest ប្រទេស​ហុងហ្គារី។

តារា​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី Late Night With seth Meyers ថា​៖ "​ខ្ញុំ​កំពុង​តែ​ស្រវឹង​ ហើយ​ស្រាប់​តែ​មាន​បុរស​ម្នាក់​មក​សុំ​ខ្ញុំ​ថត​ Selfie ជាមួយ​ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ថា ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ថត​ទេ។ ប៉ុន្តែ​បុរស​ម្នាក់​នោះ​នៅ​តែ​ចចេស​​ ថា​នៅ​តែ​ចង់​ថត​រូប​ព្រោះ​បើ​សិន​ជា​មិន​ថត​ សង្សារ​គេ​មិន​ជឿ​ទេ។ បន្ទាប់​មក​ទើប​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​បាន​ឆ្លើយ​តប​ថា​ បើ​សិន​ជា​សង្សារ​អ្នក​មិន​ជឿ​អ្នក​ អីចឹង​នាង​មិន​មែន​ជា​សង្សារ​ដ៏​ល្អ​ម្នាក់​ទេ"។

នាង​បន្ត​ទៀត​ថា នាង​និង​មិត្តភ័ក្ដិ​ប្រាប់​ឲ្យ​បុរស​ម្នាក់​នោះ​ចេញ​ទៅ​ ប៉ុន្តែ​ស្រាប់​តែ​បុរស​ម្នាក់​នោះ​តប​ដោយ​និយាយ​ថា "F*ck you”។ រំពេច​នោះ​នាង​ក៏​ខឹង​ឆួល​មួយ​រំពេច​រហូត​ដល់​ថ្នាក់​យក​ស្រាបៀ​ទៅ​ចាក់​លើ​ក្បាល​បុរស​ម្នាក់​នោះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​យក​ស្រាបៀ​ទៅ​ចាក់​លើ​កាតាប​ឥវ៉ាន់​របស់​បុរស​ម្នាក់​នោះ​ទៀត​ផង​រហូត​ដល់​សើម​ខ្ទេច​ខ្ទី​អស់។ បន្ទាប់​មក​មិត្តភ័ក្ដិ​របស់​នាង​ក៏​ប្រាប់​ឲ្យ​នាង​ឈប់​ព្រោះ​ស្ដាយ​ស្រាបៀ។ នាង​បាន​បន្ថែម​ទៀត​ថា​ បុរស​ម្នាក់​នោះ​ស្ពាយ​កាតាប​ចេញ​ពី​តៀម​ស្រា​នោះ​ទាំង​យំ៕

ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី