• 2017-09-24 02:46:18
  • ព័ត៌មាន

រក​ឃើញ​បេក្ខភាព​តំណាង​កម្ពុជា​ចូល​រួម​កម្មវិធី​ "កញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ ២០១៧"

  • 2017-09-24 02:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះទំព័រ​ផ្លូវ​ការ​របស់​កម្មវិធី​ "កញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ" ឬ "Miss Tourism World" បាន​ប្រកាស​ថា​ ស្រី​ស្អាត​មួយ​រូប​នឹង​តំណាង​កម្ពុជា​ចូល​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ ដែល​ត្រៀម​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​ចិន​ ក្នុង​ពេល​ឆាប់ៗ​នេះ។

កញ្ញា​ឯក​រូប​នោះ មាន​ឈ្មោះ​ថា ប៉ូ គីមថេង សុតធីតា មាន​​អាយុ​ ២១​ឆ្នាំ កម្ពស់​ ១៧៥ សង់ទីម៉ែត្រ និង​មាន​អាជីព​ជា​តារា​ម៉ូដែល​ប្រចាំ​ក្រុម​ តារា​រះ​ថ្មី​កម្ពុជា​។

បើ​តាម​ការ​បញ្ជាក់​ពី​ កញ្ញា សូរ្យ អេណា នាយិកាក្រុម​ហ៊ុន​ដែល​បញ្ចូន​នាង​ចេញ​ទៅ​ប្រកួត​ លើក​ឡើង​ថា សុត​ធីតា នឹង​នាំ​យក​ឈុត​តំណាង​ជាតិ​ដែល​ផលិត​ពី​ផ្ទាំង​គំនូរ​ចាស់​ៗ​ ឈ្មោះ​ "នាង​នាគ" ច្នៃ​ដោយ​យុវជន សេក វិសាល ចេញ​ទៅ​បង្ហាញសម្រាប់​​ការ​ប្រកួត​លើក​នេះ៕

ចុចអាន៖​

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី