ខួបអាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធានក្លឹបសិល្បៈឌីភី ដឹកនាំតារាៗ ចែកអំណោយដល់ក្មេងកំព្រា
ខួបអាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធានក្លឹបសិល្បៈឌីភី លោក កុយ ស៊ីឌឿន និងភរិយា បានដឹកនាំសិល្បករមួយក្រុម ដើម្បីទៅចែកអំណោយដល់ចាស់ជរា និងក្មេងកំព្រាកំពុងរស់នៅក្នុងអង្គការ "កុមារកំព្រាកម្ពុជា" និង អង្គការ "កុមារកំព្រាកៀនឃ្លាំង" ប្រមាណជាង ១០០ នាក់។
កម្មវិធីចែកអំណោយ មានភួយ និងថវិកា ធ្វើឡើងនៅថ្ងៃទី ៧ កក្កដា ២០១៥ នេះ ក្នុងទីតាំងអង្គការខាងលើ តាមបណ្ដោយមាត់ទន្លេមេគង្គ ក្បែរស្ពានជ្រោយចង្វា។
នេះជាការចែករំលែកក្ដីស្រលាញ់របស់អ្នកទាំងពីរទៅដល់ក្មេងៗកំព្រា កំពុងរស់នៅក្នុងអង្គការ។ ម្យ៉ាងទៀត លោក ក៏ធ្លាប់មានប្រវត្តិរស់នៅទីនេះផងដែរ ដោយបានហែលឆ្លងបទពិសោធន៍ជីវិតលំបាកវេទនា។ ម្ចាស់ស្ថានីយវិទ្យុ ឌីភី ដដែល ក៏បានផ្ដាំទៅកុមារកំព្រាទាំងអស់ ធ្វើយ៉ាងណា ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិ និងមានអនាគតល្អទៅថ្ងៃខាងមុខ ចាកចេញពីភាពក្រីក្រលំបាក៕