អាវក្នុង៤ម៉ូដសម្រាប់នារីទាន់សម័យ
អាវក្នុង៤ម៉ូដសម្រាប់នារីទាន់សម័យ
- 2015-08-31 21:07:44
- ស្ទីលតារា
នារីសម័យថ្មីមិនត្រឹមតែគិតគូរអំពីរូបសម្រស់តែខាងក្រៅមួយមុខប៉ុណ្ណោះទេ គឺថែមទាំងយកចិត្តទុកដាក់ចំពោះការស្លៀកសម្លៀកបំពាក់ខាងក្នុងថែមទៀត ។ ដើម្បីថែរក្សាសម្រស់ដើមទ្រូងឲ្យស្រស់ស្អាត មិនឲ្យយារធ្លាក់ខូចទ្រង់ទ្រាយ និងមានភាពស៊ិចស៊ី អ្នកឯកទេសខាងសម្លៀកបំពាក់ក្នុងស្ត្រីនៃហាងមីណូហ្ស៊ី កញ្ញា លី ប៊ុនធឿន បានណែនាំអាវក្នុង៤ម៉ូដសម្រាប់នារីសម័យថ្មី និង ប្រាប់ពីគន្លឹះសំខាន់ៗដែលស្ត្រីត្រូវយល់ដឹងអំពីសម្លៀកបំពាក់ក្នុង៖
១. តម្លៃ៖ នារីគ្រប់រូបគួរតែគិតពិចារណាឡើងវិញនៅពេលទៅទិញសម្លៀកបំពាក់ក្នុង មិនមែនឲ្យតែឃើញតម្លៃថោកល្មម គឺទិញយកមកពាក់ ដោយមិនគិតគូរពីផលប៉ះពាល់ទៅថ្ងៃក្រោយនោះទេ ។ អាវខ្លះពាក់ទៅអាចខូចទ្រង់ទ្រាយដើមទ្រូង ឬក៏កើតនូវជំងឺមហារីកសុដន់ អាវដែលល្អ ពាក់ទៅមានផាសុកភាព មិនរមាស់ ឬក៏ស្អុះស្អាប់ ។
២. អ្នកឯកទេសណែនាំ៖ ថ្វីត្បិតតែរបៀបនៃការស្លៀកពាក់ជារឿងសាមញ្ញបំផុត អ្នកណាក៏អាចធ្វើបានក៏ពិតមែន ប៉ុន្តែការស្លៀកពាក់បានត្រឹមត្រូវតាមក្បួនខ្នាតវាអាចជួយឲ្យស្ត្រីកាន់តែមានទំនុកចិត្ត។ ពេលអ្នកទិញសម្លៀកបំពាក់ក្នុង អ្នកចាំបាច់ត្រូវតែសួរនាំ ឬក៏ទទួលបានការណែនាំអំពីម៉ូដដែលសក្ដិសមនឹងរូបរាង ទំហំដើមទ្រូង របៀបនៃការពាក់ ព្រោះថាការពាក់អាវទ្រនាប់មិនត្រឹមត្រូវ និង មានសភាពតឹងណែន ឬក៏ធូរពេក គឺអាចនឹងផ្ដល់ផលប៉ះពាល់ដូចគ្នា។
៣. ភាពស្រស់ស្អាត និងស៊ិចស៊ី៖ ត្បិតតែការស្លៀកពាក់ខាងក្នុងមិនមានគេឃើញក៏ដោយ ប៉ុន្តែពេលខ្លះយើងក៏ត្រូវយកចិត្តទុកដាក់ និង ស្លៀកពាក់ឲ្យត្រូវកាលៈទេសៈ ជាពិសេសភាពស្រស់ស្អាត និងសិចស៊ីនៅពេលពាក់វា។ មានម៉ូដជាច្រើនប្រភេទដែលរចនាឡើងដើម្បីឲ្យសមស្របទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដូចជាម៉ូដសម្រាប់ស្ត្រីទាន់សម័យ សុភាពនារី ឬក៏ស្ត្រីមានផ្ទៃពោះជាដើម។
ខាងក្រោមនេះគឺជាម៉ូដអាវក្នុងទាំង៤ម៉ូដខុសគ្នាតែអត្ថប្រយោជន៍ល្អដូចគ្នា សក្ដិសមទៅនឹងស្ត្រីដែលកំពុងមានផ្ទៃពោះ និងនារីៗដែលមិនចូលចិត្តភាពស្អុះស្អាប់ គឺម៉ូដទាំងអស់ខាងក្រោមនេះធានាថាមិត្តស្ត្រីទាំងអស់បានឃើញហើយចង់បានតែម្ដង៖
ហាងមីណូស្ស៊ី ជាហាងលក់សម្លៀកបំពាក់ក្នុងស្ត្រីដែលនាំចូលពីប្រទេសសិង្ហបុរី ផ្ដាច់មុខម៉ូដទាន់សម័យ សក្ដិសមនឹងនារីទាន់សម័យជុំវិញពិភពលោក មានលក់នៅ៖
សាខាទី1៖ មីណូស្ស៊ី ផ្លូវព្រះសីហនុ, លេខទំនាក់ទំនង 093 326 555
សាខាទី2៖ មីណូស្ស៊ីផ្លូវកម្ពុជាក្រោម, លេខទំនាក់ទំនង 093 755 117
សាខាទី3៖ Sorellaនិង Pierre Cardin ផ្សារទំនើប Aeon, លេខទំនាក់ទំនង 093 655 117 ៕
អត្ថបទ៖ សុខអូន