• 2016-07-20 17:00:37
  • ព័ត៌មាន
ក្រោយ 4minute បែក​បាក់ Cube ប្រកាស​ថ្ងៃ​ត្រលប់​មក​វិញ​របស់ HyunA ក្រោយ 4minute បែក​បាក់ Cube ប្រកាស​ថ្ងៃ​ត្រលប់​មក​វិញ​របស់ HyunA
  • 2016-07-20 17:00:37
  • ព័ត៌មាន

ក្រោយ​ពេល​ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ 4minute បែក​បាក់ តារា​ចម្រៀង​សិចស៊ី HyunA នឹង​ត្រលប់​មក​ឆាក​ចម្រៀង​វិញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល។     កាល​ពី​ថ្ងៃ​ទី ១៩​ខែ​កក្កដា​កន្លង​ទៅ​នេះ ផលិតកម្ម​ចម្រៀង Cube Entertainment បាន​ប្រកាស​ពី​គម្រោង​ត្រលប់​មក​ឆាក​តន្ត្រី​វិញ​របស់​តារា​ចម្រៀង​ស្រី HyunA។ ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា៖ "HyunA នឹង​ត្រលប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ថ្មី​នៅ​ថ្ងៃ​ទី​១​ខែ​សីហា​នេះ។ នាង​នឹង​ត្រលប់​មក​វិញ​ជាមួយ​ស្ទីល​សិចស៊ី​ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​រដូវ​ក្ដៅ"។ បណ្ដាញ​ព័ត៌មាន​នានា​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​បច្ចុប្បន្ន​ម្ចាស់​បទ "Change” កំពុង​តែ​ថត​វីដេអូ​ចម្រៀង​ក៏​ដូច​ជា​កំពុង​រៀបចំ​ផ្នែក​ដទៃ​ទៀត​នៅ​ក្នុង​អាល់ប៊ុម​របស់​ខ្លួន៕   ចុចអាន៖ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop

  • 2016-06-30 21:58:19
  • ព័ត៌មាន
HyunA ត្រៀម​ Comeback ម្នាក់​ឯង​ ក្រោយ​ 4Minute បែក​បាក់ HyunA ត្រៀម​ Comeback ម្នាក់​ឯង​ ក្រោយ​ 4Minute បែក​បាក់
  • 2016-06-30 21:58:19
  • ព័ត៌មាន

បន្ទាប់​ពី​ Cube Entertainment ​ប្រកាស​ជា​សាធារណៈ​មក​ថា 4Minute ត្រូវ​រំសាយ​ក្រុម​ ពេល​នេះ​សមាជិក​នៅ​សល់​​​របស់​ក្រុម​នេះ​គឺ Hyun A បាន​ប្រកាស​នឹង​វិល​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​ក្នុង​ខែ សីហា ខាង​មុខ​នេះ​ជា​តារា​ចម្រៀង​ទោល។   ពេល​នេះ​ដែរ​ Hyun A កំពុង​តែ​ត្រៀម​ថត​បទ​ថ្មី​​ហើយ​គេ​បាន​បញ្ជាក់​ទៀត​ថា​​ការ​វិល​ត្រឡប់​លើក​​នេះ​ក្នុង​ទម្រង់​តារា​ទោល Hyun A មិន​មែន​ Hyun A សមាជិក 4Minute ទៀត​នោះ​ទេ។     បើ​យោង​ទៅ​តាម​សារព័ត៌មាន Sports Donga បាន​ឲ្យ​ដឹង​ថា សមាជិក 4Minute មាន​ទាំង​អស់​៥​រូប​ក្រោយ​ពេល​មាន​បញ្ហា​​សមាជិក​៤​រូប​ទៀត​មិន​អាច​បន្ត​កុងត្រា​ជាមួយ​ផលិត​កម្ម​បាន​មាន​តែ​ Hyun A ​ម្នាក់​គត់​ដែល​អាច​បន្ត​កុងត្រា​បាន។   កាល​​ពី​ខែ សីហា ឆ្នាំ ២០១៥ Hyun A បាន​ចេញ​អាល់ប៊ុម​តូច​ដែល​មាន​ឈ្មោះ​ថា "A+" ដូចនេះ​ហើយ​ទើប Cube Entertainment សម្រេច​ឲ្យ​ត្រឡប់​មក​វិញ​​ក្នុង​ខែ​ដូច​គ្នា​តែ​ម្ដង៕   ចុចអាន៖ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute   ប្រែ​សម្រួល៖ SAMEDY ប្រភព៖ Soompi​​​​

  • 2016-06-17 18:10:58
  • ព័ត៌មាន
ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute
  • 2016-06-17 18:10:58
  • ព័ត៌មាន

ថ្មីៗ​នេះ​សារព័ត៌មាន​ Sports World របស់​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​ជជែក​វែក​ញែក​ហេតុផល​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​​កូរ៉េ 4Minute។     ​​​​​​​​​​អត្ថបទ​បាន​លើក​ឡើង​ថា​៖ "ចម្លើយ​នៃ​សំនួរ​សួរ​ថា​ហេតុ​អ្វី​ក្រុម​​ 4Minute បែក​បាក់​នោះ​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ iHQ។ កាល​ពី​ឆ្នាំ​ ២០១៣​ ៥០% នៃ​ផលិតកម្ម​ CUBE ត្រូវ​ទិញ​យក​ដោយ​ក្រុមហ៊ុន​ iHQ ក្នុង​ទំហំ​ទឹក​ប្រាក់​ ១៦,៥​ ពាន់​លាន​វុន​ ​ហើយ​​ក្រុមហ៊ុន​នេះ​ជា​អ្នក​សម្រេច​ចិត្ត​ចុង​ក្រោយ​​លើ​អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​​ផលិតកម្ម​ CUBE"។   អត្ថបទ​បាន​បញ្ជាក់​ដែរ​ថា​ការ​បរាជ័យ​​នៃ​អាល់ប៊ុម​ចម្រៀង​របស់​ក្រុម​ 4Minute ​ដែល​ចេញ​កាល​ពី​ថ្មីៗ​នេះ ធ្វើ​ឲ្យ​​​ក្រុមហ៊ុន​ iHQ ​យល់​ថា​​ក្រុម​​ 4Minute ​​ជា​ក្រុម​មិន​អាច​រក​ប្រាក់​ចំណេញ​​បាន​ត​ទៅ​ទៀត​ ហើយ​ដោយ​សារ​តែ​ប្រាក់​ចំណេញ​ជា​រឿង​សំខាន់ ដូច​នេះ​ធ្វើ​ឲ្យ​ 4Minute ក្លាយ​ជា​ក្រុម​ដែល​មិន​ចាំ​បាច់​មួយ​ចំពោះ​ផលិតកម្ម​ CUBE។   Hyuna ជា​សមាជិក​ក្រុម​តែ​ម្នាក់​កត់​​ដែល​អាច​​ចុះ​កុង​ត្រា​បន្ត​​ទៀត​បាន​ ដោយ​សារ​នាង​ទទួល​បាន​ភាព​ជោគជ័យ​ពេល​ប្រឡូក​ជា​អ្នក​ចម្រៀង​ទោល។ បើ​តាម​អត្ថបទ​ឲ្យ​ដឹង​ទៀត​ថា​ សមាជិក​បួន​រូប​ដែល​ត្រូវ​គេ​បោះបង់​ចូល​​នោះ​ មាន​បំណង​ថា​ចង់​បន្ត​កុងត្រា​ជា​មួយ​ក្រុមហ៊ុន​​ដែរ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​ពួក​គេ​បាន​ឡើយ សូម្បី​តែ​អគ្គនាយក​ក្រុមហ៊ុន Cube លោក Hong ដែល​អ្នក​បង្កើត​និង​​ស្រឡាញ់​ពួក​គេ​បំផុត​ ៕   ចុច​អាន៖ អនាគត​សមាជិក​ទាំង​៤​រូប​របស់ 4minute ក្រោយ​​ចេញ​ពី​​ផលិតកម្ម Cube   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Koreaboo​​​

  • 2016-06-17 17:30:59
  • ព័ត៌មាន
អនាគត​សមាជិក​៤​រូប​របស់ 4minute ក្រោយ​​ចេញ​ពី​​ផលិតកម្ម Cube អនាគត​សមាជិក​៤​រូប​របស់ 4minute ក្រោយ​​ចេញ​ពី​​ផលិតកម្ម Cube
  • 2016-06-17 17:30:59
  • ព័ត៌មាន

ខណៈ​សមាជិក Hyuna ព្រម​បន្ត​កុង​ត្រា​ជាមួយ​ផលិតកម្ម Cube នោះ សមាជិក​ទាំង​៤​ទៀត​របស់​ក្រុម​ចម្រៀង 4minute បាន​សម្រេច​ចាកចោល​ទ្រនំ​មួយ​នេះ​ហើយ។     កាល​ពី​ថ្ងៃ​ទី ១៦​ខែ​មិថុនា ផលិតកម្ម​ចម្រៀង Cube បាន​ប្រកាស​ពី​ការ​ចាកចេញ​ជាមួយ​ផ្លូវ​ការ​របស់​សមាជិក​ទាំង​៤​រូប​របស់​ក្រុម​ចម្រៀង​នារី 4minute ដោយ​បាន​លើក​ឡើង​​ថា៖ "កុងត្រា​របស់​សមាជិក Jihyun, Gayoon, Jiyoon, និង Sohyun បាន​ផុត​កាល​ពី​ថ្ងៃ​ទី ១៤​ខែ​មិថុនា។ ពួក​គេ​បាន​ចំណាយ​ពេល​គិត​យ៉ាង​យូរ​ថា​គួរ​តែ​ចុះ​កុងត្រា​ថ្មី​ឬ​អត់។ នៅ​ទី​បំផុត ពួក​គេ​បាន​សម្រេច​ថា​នឹង​មិន​បន្ត​នោះ​ទេ ហើយ​នឹង​ចាក​ចេញ​ពី Cube Entertainment"។   ប្រភព​ផ្ទៃ​ក្នុង​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន Yonhap News ថាសមាជិក​ម្នាក់​ៗ​សុទ្ធ​តែ​មាន​គម្រោង​អនាគត​របស់​ខ្លួន​រួ​ច​ហើយ។ ប្រភព​បញ្ជាក់​ថា៖ "Heo Gayoon និង Nam Jihyun មាន​បំណង​ចង់​ចូល​សម្ដែង ខណៈ Jeon Jiyoon បន្ត​ឆ្ពោះ​ក្នុង​វិស័យ​ចម្រៀង​និង​ផលិត​ចម្រៀង​ខ្លួន​ឯង ដូច្នេះ​នាង​ចង់​រក​ផលិតកម្ម​ថ្មី​មួយ​ដែល​អាច​ជួយ​នាង​បាន។ ពួក​គេ​ទទួល​បាន​ការ​ទាក់ទង​ពី​ផលិតកម្ម​ផ្សេង​ៗ​មួយ​ចំនួន ប៉ុន្តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​ចុះ​កុងត្រា​នៅ​ឡើយ​ទេ"។ ដោយ​ឡែក Kwon Sohyun ​នឹង​បន្ត​ការងារ​ជា​តារា​ម្នាក់​ក្នុង​កម្មវិធី "My Pet Laboratory" របស់​ទូរទស្សន៍ skyTV ដដែល ៕   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi

  • 2016-06-13 16:02:44
  • ព័ត៌មាន
4Minute ប្រកាស​រំសាយ​ក្រុម ក្រោយ​នៅ​ជាមួយ​គ្នា​៧​​ឆ្នាំ 4Minute ប្រកាស​រំសាយ​ក្រុម ក្រោយ​នៅ​ជាមួយ​គ្នា​៧​​ឆ្នាំ
  • 2016-06-13 16:02:44
  • ព័ត៌មាន

កិច្ចសន្យា​រវាង​ក្រុម​ចម្រៀង 4Minuteនិង ផលិតកម្ម​ Cube នឹង​ត្រូវ​បញ្ចប់​ក្នុង​​ខែ​នេះ ប៉ុន្តែ​បន្ទាប់​ពី​គិត​អស់​ជា​ច្រើន​ខែ ពេល​នេះ 4Minuteបាន​សម្រេចចិត្ត​បំបែក​ក្រុម​ជា​ផ្លូវការ​តែ​ម្ដង។   ​ យ៉ាងណាក្ដី​ សមាជិក HyunA នៅ​តែ​បន្តកិច្ច​សន្យា​ជាមួយ​ផលិកម្ម Cube ខណៈដែល​សមាជិក​ផ្សេង​ទៀត​កំពុង​ពិភាក្សា​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ផលិតកម្ម ហើយ​អ្នក​ខ្លះ​កំពុង​រក​ទ្រនំ​ថ្មី។   បើ​តាម​ប្រភព​ផ្ទៃក្នុង​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖​"​សមាជិក​ទាំងអស់​មាន​អនាគត​មួយ​ផ្សេងគ្នា​នៅ​ក្នុងចិត្ត ដូច​ជា​ធ្វើ​តារា​ចម្រៀង​ឬ​សម្ដែង។ បន្ទាប់​ពិចារណា​ជា​ច្រើន​ខែ ពួក​គេ​បាន​សម្រេច​ចិត្ត​បែប​នេះ ដោយ​សារ​​ពិបាក​ថែរក្សា​ក្រុម​ឲ្យ​ទៅមុខបន្ត"។   ពាក​ព័ន្ធ​រឿង​នេះ​ផលិតកម្ម​ Cube ក៏​បាន​ចេញ​មក​បញ្ជាក់​ផង​ដែរ​ថា មាន​តែ HyunA ម្នាក់​គត់​ដែល​បន្ត​នៅ​ជាមួយ​ផលិតកម្ម ឯ​សមាជិក​ផ្សេង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​អាច​នឹង​នៅ​បន្ត​ឬ​ចាកចេញ។ តែ​អ្វី​ដែល​ច្បាស់​ក្រុម​មច្រៀង 4Minute បាន​បំបែក​ក្រុម​ជា​ផ្លូវការ​ ក្រោយ​បង្កើត​បាន​៧​ឆ្នាំ។     4Minute បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ​២០០៩ ដោយ​ចេញ​ជាមួយ​បទ “Hot Issue”។ អាល់ប៊ុម​ដំបូង​របស់​ពួក​គេ​ចំណងជើង​ថា “Musik” ហើយ​បទ​ល្បី​របស់​ក្រុម​នេះ​មាន​ដូច​ជា HuH,” “I My Me Mine,” “Heart to Heart,” “Mirror Mirror,” “Volume Up,” “What’s Your Name?,” ជាដើម៕   ចុចអាន៖HyunA សិចស៊ី​កប់​គ្រប់​ប៉ុស្តិ៍​ក្នុង​ទស្សនាវដ្ដី​ SURE លេខ​ថ្មី   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  allkpop

  • 2016-05-17 20:54:31
  • ព័ត៌មាន
HyunA សិចស៊ី​កប់​គ្រប់​ប៉ុស្តិ៍​ក្នុង​ទស្សនាវដ្ដី​ SURE លេខ​ថ្មី HyunA សិចស៊ី​កប់​គ្រប់​ប៉ុស្តិ៍​ក្នុង​ទស្សនាវដ្ដី​ SURE លេខ​ថ្មី
  • 2016-05-17 20:54:31
  • ព័ត៌មាន

តារា​ចម្រៀង​ប៉ុប​កូរ៉េ​ខាង​ត្បូង HyunA សមាជិក​ក្រុម 4Minute បាន​បង្ហាញ​រូប​រាង​ដ៏​សិចស៊ី​របស់​ខ្លួន​ម្ដង​ទៀត​ហើយ តាម​រយៈ​ទំព័រ​ទស្សនាវដ្ដី SURE Korea ចេញ​ផ្សាយ​សម្រាប់​ខែ​មិថុនា។     តាម​រយៈ​សារព័ត៌មាន Naver News ទស្សនាវដ្ដី SURE បាន​បញ្ចេញ​រូបថត​មួយ​ចំនួន​ពី​លេខ​ថ្មី​របស់​ខ្លួន​ដែល​មាន HyunA ជា​តារា​ឯក។ រូប​ថត​ទាំង​នោះ​បាន​បង្ហាញ​សម្រស់​ម្ចាស់​បទ "Red” ក្នុង​ឈុត​ហែល​ទឹក​ខុស​ៗ​គ្នា​ជា​ច្រើន​ឈុត នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ទស្សនាវដ្ដី SURE បាន​សរសេរ​៣​ពាក្យ​រៀបរាប់​ពី​តារា​រូប​នេះ​គឺ "សុខភាព​ល្អ សិចស៊ី និង​ស្រស់​ស្អាត"។ ទស្សនា​រូប​ថត​របស់​នាង​ខាង​ក្រោម​នេះ​តែ​ម្ដង៖               ចុចអាន៖១៣សន្លឹក​ដុត​អារម្មណ៍​ខ្លាំង​បំផុត​ពី HyunA   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ kpopvitamin

  • 2016-07-20 17:00:37
  • ព័ត៌មាន
ក្រោយ 4minute បែក​បាក់ Cube ប្រកាស​ថ្ងៃ​ត្រលប់​មក​វិញ​របស់ HyunA

ក្រោយ​ពេល​ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ 4minute បែក​បាក់ តារា​ចម្រៀង​សិចស៊ី HyunA នឹង​ត្រលប់​មក​ឆាក​ចម្រៀង​វិញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល។     កាល​ពី​ថ្ងៃ​ទី ១៩​ខែ​កក្កដា​កន្លង​ទៅ​នេះ ផលិតកម្ម​ចម្រៀង Cube Entertainment បាន​ប្រកាស​ពី​គម្រោង​ត្រលប់​មក​ឆាក​តន្ត្រី​វិញ​របស់​តារា​ចម្រៀង​ស្រី HyunA។ ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា៖ "HyunA នឹង​ត្រលប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ថ្មី​នៅ​ថ្ងៃ​ទី​១​ខែ​សីហា​នេះ។ នាង​នឹង​ត្រលប់​មក​វិញ​ជាមួយ​ស្ទីល​សិចស៊ី​ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​រដូវ​ក្ដៅ"។ បណ្ដាញ​ព័ត៌មាន​នានា​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​បច្ចុប្បន្ន​ម្ចាស់​បទ "Change” កំពុង​តែ​ថត​វីដេអូ​ចម្រៀង​ក៏​ដូច​ជា​កំពុង​រៀបចំ​ផ្នែក​ដទៃ​ទៀត​នៅ​ក្នុង​អាល់ប៊ុម​របស់​ខ្លួន៕   ចុចអាន៖ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop

  • 2016-06-30 21:58:19
  • ព័ត៌មាន
HyunA ត្រៀម​ Comeback ម្នាក់​ឯង​ ក្រោយ​ 4Minute បែក​បាក់

បន្ទាប់​ពី​ Cube Entertainment ​ប្រកាស​ជា​សាធារណៈ​មក​ថា 4Minute ត្រូវ​រំសាយ​ក្រុម​ ពេល​នេះ​សមាជិក​នៅ​សល់​​​របស់​ក្រុម​នេះ​គឺ Hyun A បាន​ប្រកាស​នឹង​វិល​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​ក្នុង​ខែ សីហា ខាង​មុខ​នេះ​ជា​តារា​ចម្រៀង​ទោល។   ពេល​នេះ​ដែរ​ Hyun A កំពុង​តែ​ត្រៀម​ថត​បទ​ថ្មី​​ហើយ​គេ​បាន​បញ្ជាក់​ទៀត​ថា​​ការ​វិល​ត្រឡប់​លើក​​នេះ​ក្នុង​ទម្រង់​តារា​ទោល Hyun A មិន​មែន​ Hyun A សមាជិក 4Minute ទៀត​នោះ​ទេ។     បើ​យោង​ទៅ​តាម​សារព័ត៌មាន Sports Donga បាន​ឲ្យ​ដឹង​ថា សមាជិក 4Minute មាន​ទាំង​អស់​៥​រូប​ក្រោយ​ពេល​មាន​បញ្ហា​​សមាជិក​៤​រូប​ទៀត​មិន​អាច​បន្ត​កុងត្រា​ជាមួយ​ផលិត​កម្ម​បាន​មាន​តែ​ Hyun A ​ម្នាក់​គត់​ដែល​អាច​បន្ត​កុងត្រា​បាន។   កាល​​ពី​ខែ សីហា ឆ្នាំ ២០១៥ Hyun A បាន​ចេញ​អាល់ប៊ុម​តូច​ដែល​មាន​ឈ្មោះ​ថា "A+" ដូចនេះ​ហើយ​ទើប Cube Entertainment សម្រេច​ឲ្យ​ត្រឡប់​មក​វិញ​​ក្នុង​ខែ​ដូច​គ្នា​តែ​ម្ដង៕   ចុចអាន៖ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute   ប្រែ​សម្រួល៖ SAMEDY ប្រភព៖ Soompi​​​​

  • 2016-06-17 18:10:58
  • ព័ត៌មាន
ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute

ថ្មីៗ​នេះ​សារព័ត៌មាន​ Sports World របស់​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​ជជែក​វែក​ញែក​ហេតុផល​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​​កូរ៉េ 4Minute។     ​​​​​​​​​​អត្ថបទ​បាន​លើក​ឡើង​ថា​៖ "ចម្លើយ​នៃ​សំនួរ​សួរ​ថា​ហេតុ​អ្វី​ក្រុម​​ 4Minute បែក​បាក់​នោះ​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ iHQ។ កាល​ពី​ឆ្នាំ​ ២០១៣​ ៥០% នៃ​ផលិតកម្ម​ CUBE ត្រូវ​ទិញ​យក​ដោយ​ក្រុមហ៊ុន​ iHQ ក្នុង​ទំហំ​ទឹក​ប្រាក់​ ១៦,៥​ ពាន់​លាន​វុន​ ​ហើយ​​ក្រុមហ៊ុន​នេះ​ជា​អ្នក​សម្រេច​ចិត្ត​ចុង​ក្រោយ​​លើ​អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​នៅ​​ផលិតកម្ម​ CUBE"។   អត្ថបទ​បាន​បញ្ជាក់​ដែរ​ថា​ការ​បរាជ័យ​​នៃ​អាល់ប៊ុម​ចម្រៀង​របស់​ក្រុម​ 4Minute ​ដែល​ចេញ​កាល​ពី​ថ្មីៗ​នេះ ធ្វើ​ឲ្យ​​​ក្រុមហ៊ុន​ iHQ ​យល់​ថា​​ក្រុម​​ 4Minute ​​ជា​ក្រុម​មិន​អាច​រក​ប្រាក់​ចំណេញ​​បាន​ត​ទៅ​ទៀត​ ហើយ​ដោយ​សារ​តែ​ប្រាក់​ចំណេញ​ជា​រឿង​សំខាន់ ដូច​នេះ​ធ្វើ​ឲ្យ​ 4Minute ក្លាយ​ជា​ក្រុម​ដែល​មិន​ចាំ​បាច់​មួយ​ចំពោះ​ផលិតកម្ម​ CUBE។   Hyuna ជា​សមាជិក​ក្រុម​តែ​ម្នាក់​កត់​​ដែល​អាច​​ចុះ​កុង​ត្រា​បន្ត​​ទៀត​បាន​ ដោយ​សារ​នាង​ទទួល​បាន​ភាព​ជោគជ័យ​ពេល​ប្រឡូក​ជា​អ្នក​ចម្រៀង​ទោល។ បើ​តាម​អត្ថបទ​ឲ្យ​ដឹង​ទៀត​ថា​ សមាជិក​បួន​រូប​ដែល​ត្រូវ​គេ​បោះបង់​ចូល​​នោះ​ មាន​បំណង​ថា​ចង់​បន្ត​កុងត្រា​ជា​មួយ​ក្រុមហ៊ុន​​ដែរ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​ពួក​គេ​បាន​ឡើយ សូម្បី​តែ​អគ្គនាយក​ក្រុមហ៊ុន Cube លោក Hong ដែល​អ្នក​បង្កើត​និង​​ស្រឡាញ់​ពួក​គេ​បំផុត​ ៕   ចុច​អាន៖ អនាគត​សមាជិក​ទាំង​៤​រូប​របស់ 4minute ក្រោយ​​ចេញ​ពី​​ផលិតកម្ម Cube   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Koreaboo​​​

  • 2016-06-17 17:30:59
  • ព័ត៌មាន
អនាគត​សមាជិក​៤​រូប​របស់ 4minute ក្រោយ​​ចេញ​ពី​​ផលិតកម្ម Cube

ខណៈ​សមាជិក Hyuna ព្រម​បន្ត​កុង​ត្រា​ជាមួយ​ផលិតកម្ម Cube នោះ សមាជិក​ទាំង​៤​ទៀត​របស់​ក្រុម​ចម្រៀង 4minute បាន​សម្រេច​ចាកចោល​ទ្រនំ​មួយ​នេះ​ហើយ។     កាល​ពី​ថ្ងៃ​ទី ១៦​ខែ​មិថុនា ផលិតកម្ម​ចម្រៀង Cube បាន​ប្រកាស​ពី​ការ​ចាកចេញ​ជាមួយ​ផ្លូវ​ការ​របស់​សមាជិក​ទាំង​៤​រូប​របស់​ក្រុម​ចម្រៀង​នារី 4minute ដោយ​បាន​លើក​ឡើង​​ថា៖ "កុងត្រា​របស់​សមាជិក Jihyun, Gayoon, Jiyoon, និង Sohyun បាន​ផុត​កាល​ពី​ថ្ងៃ​ទី ១៤​ខែ​មិថុនា។ ពួក​គេ​បាន​ចំណាយ​ពេល​គិត​យ៉ាង​យូរ​ថា​គួរ​តែ​ចុះ​កុងត្រា​ថ្មី​ឬ​អត់។ នៅ​ទី​បំផុត ពួក​គេ​បាន​សម្រេច​ថា​នឹង​មិន​បន្ត​នោះ​ទេ ហើយ​នឹង​ចាក​ចេញ​ពី Cube Entertainment"។   ប្រភព​ផ្ទៃ​ក្នុង​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន Yonhap News ថាសមាជិក​ម្នាក់​ៗ​សុទ្ធ​តែ​មាន​គម្រោង​អនាគត​របស់​ខ្លួន​រួ​ច​ហើយ។ ប្រភព​បញ្ជាក់​ថា៖ "Heo Gayoon និង Nam Jihyun មាន​បំណង​ចង់​ចូល​សម្ដែង ខណៈ Jeon Jiyoon បន្ត​ឆ្ពោះ​ក្នុង​វិស័យ​ចម្រៀង​និង​ផលិត​ចម្រៀង​ខ្លួន​ឯង ដូច្នេះ​នាង​ចង់​រក​ផលិតកម្ម​ថ្មី​មួយ​ដែល​អាច​ជួយ​នាង​បាន។ ពួក​គេ​ទទួល​បាន​ការ​ទាក់ទង​ពី​ផលិតកម្ម​ផ្សេង​ៗ​មួយ​ចំនួន ប៉ុន្តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​ចុះ​កុងត្រា​នៅ​ឡើយ​ទេ"។ ដោយ​ឡែក Kwon Sohyun ​នឹង​បន្ត​ការងារ​ជា​តារា​ម្នាក់​ក្នុង​កម្មវិធី "My Pet Laboratory" របស់​ទូរទស្សន៍ skyTV ដដែល ៕   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi

  • 2016-06-13 16:02:44
  • ព័ត៌មាន
4Minute ប្រកាស​រំសាយ​ក្រុម ក្រោយ​នៅ​ជាមួយ​គ្នា​៧​​ឆ្នាំ

កិច្ចសន្យា​រវាង​ក្រុម​ចម្រៀង 4Minuteនិង ផលិតកម្ម​ Cube នឹង​ត្រូវ​បញ្ចប់​ក្នុង​​ខែ​នេះ ប៉ុន្តែ​បន្ទាប់​ពី​គិត​អស់​ជា​ច្រើន​ខែ ពេល​នេះ 4Minuteបាន​សម្រេចចិត្ត​បំបែក​ក្រុម​ជា​ផ្លូវការ​តែ​ម្ដង។   ​ យ៉ាងណាក្ដី​ សមាជិក HyunA នៅ​តែ​បន្តកិច្ច​សន្យា​ជាមួយ​ផលិកម្ម Cube ខណៈដែល​សមាជិក​ផ្សេង​ទៀត​កំពុង​ពិភាក្សា​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ផលិតកម្ម ហើយ​អ្នក​ខ្លះ​កំពុង​រក​ទ្រនំ​ថ្មី។   បើ​តាម​ប្រភព​ផ្ទៃក្នុង​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖​"​សមាជិក​ទាំងអស់​មាន​អនាគត​មួយ​ផ្សេងគ្នា​នៅ​ក្នុងចិត្ត ដូច​ជា​ធ្វើ​តារា​ចម្រៀង​ឬ​សម្ដែង។ បន្ទាប់​ពិចារណា​ជា​ច្រើន​ខែ ពួក​គេ​បាន​សម្រេច​ចិត្ត​បែប​នេះ ដោយ​សារ​​ពិបាក​ថែរក្សា​ក្រុម​ឲ្យ​ទៅមុខបន្ត"។   ពាក​ព័ន្ធ​រឿង​នេះ​ផលិតកម្ម​ Cube ក៏​បាន​ចេញ​មក​បញ្ជាក់​ផង​ដែរ​ថា មាន​តែ HyunA ម្នាក់​គត់​ដែល​បន្ត​នៅ​ជាមួយ​ផលិតកម្ម ឯ​សមាជិក​ផ្សេង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​អាច​នឹង​នៅ​បន្ត​ឬ​ចាកចេញ។ តែ​អ្វី​ដែល​ច្បាស់​ក្រុម​មច្រៀង 4Minute បាន​បំបែក​ក្រុម​ជា​ផ្លូវការ​ ក្រោយ​បង្កើត​បាន​៧​ឆ្នាំ។     4Minute បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ​២០០៩ ដោយ​ចេញ​ជាមួយ​បទ “Hot Issue”។ អាល់ប៊ុម​ដំបូង​របស់​ពួក​គេ​ចំណងជើង​ថា “Musik” ហើយ​បទ​ល្បី​របស់​ក្រុម​នេះ​មាន​ដូច​ជា HuH,” “I My Me Mine,” “Heart to Heart,” “Mirror Mirror,” “Volume Up,” “What’s Your Name?,” ជាដើម៕   ចុចអាន៖HyunA សិចស៊ី​កប់​គ្រប់​ប៉ុស្តិ៍​ក្នុង​ទស្សនាវដ្ដី​ SURE លេខ​ថ្មី   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  allkpop

  • 2016-05-17 20:54:31
  • ព័ត៌មាន
HyunA សិចស៊ី​កប់​គ្រប់​ប៉ុស្តិ៍​ក្នុង​ទស្សនាវដ្ដី​ SURE លេខ​ថ្មី