• 2016-09-23 21:17:57
  • ជីវិតតារា
អបអរ​សាទរ ! Adam Levine ក្លាយ​ជា​ឪពុក​គេ​ហើយ អបអរ​សាទរ ! Adam Levine ក្លាយ​ជា​ឪពុក​គេ​ហើយ
  • 2016-09-23 21:17:57
  • ជីវិតតារា

តារា​ម៉ូដែល​ Behati Prinsloo ភរិយាសមាជិក​ក្រុម​ចម្រៀង The Maroon 5 Adam Levine​ ទើប​តែ​សម្រាល​​បាន​កូន​ស្រី​ម្នាក់​កាល​ពី​ថ្ងៃ​ពុធ និងដាក់​ឈ្មោះ​ថា Dusty Rose Levine ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពីសារព័ត៌មាន ET  ។     តារា​ប្រុស​វ័យ​៣៧​ឆ្នាំ​​ដែល​ជា​​​​គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង The Voice ធ្លាប់​បាន​ប្រកាស​កាល​ពី​​កាល​ពី​ខែមេសា​ថា ប្រពន្ធ​របស់​ខ្លួន​មាន​ទម្ងន់ និង​និយាយ​ថា គេ​ពិត​ជា​រីករាយ​ណាស់​ចំណោះ​​ដំណឹង​ដ៏​ល្អ​នេះ។   “ខ្ញុំ​បាន​ក្លាយ​ជា​ឪពុក​របស់​គេ​ហើយ។ យើង​កើត​មក​ដើម្បី​ក្លាយ​ជា​ឪពុក​ម្ដាយ​របស់​គេ"។ Adam Levine និង Behati Prinsloo បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ហើយ Dusty Rose Levine​គឺ​ជា​កូន​ស្រី​ដំបូង​របស់​ពួក​គេ​ហើយ៕     ចុចអាន៖Adam Levine និង​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ទាប់​ពី​ប្រកាស​មាន​ទម្ងន់​ខែមុន   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ etonline

  • 2016-06-14 16:39:45
  • ព័ត៌មាន
Adam Levine ជួយ​ចេញ​លុយ​​​​ធ្វើ​​​បុណ្យសព​របស់​​​​​ Christina Grimmie ទាំង​​ស្រុង​ Adam Levine ជួយ​ចេញ​លុយ​​​​ធ្វើ​​​បុណ្យសព​របស់​​​​​ Christina Grimmie...
  • 2016-06-14 16:39:45
  • ព័ត៌មាន

ជា​កាយវិការ​ដ៏​ល្អ​មួយ តារា​ចម្រៀង Adam Levineនឹង​ចំណាយ​ថវិកា​ទាំង​ស្រុង​ សម្រាប់ធ្វើ​បុណ្យ​ឲ្យ​ Christina Grimmie អតីត​បេក្ខនារី The Voice ដែល​ត្រូវ​គេ​បាញ់​សម្លាប់។ នេះ​បើ​តាម​បង​ប្រុស​របស់ Christina ​លោក Marcus បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​អាទិត្យ។     ​ Adam សមាជិក​ច្រៀង​ក្នុង​ក្រុម Maroon 5 ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​និង​ជួយ​ Christina ​បាន​លេខ​៣​ កាល​​ចូល​ប្រឡង​​ក្នុង​កម្មវិធី The Voice​ឆ្នាំ ២០១៤ រដូវ​កាល​ទី​៦។ កាល​ពី​ថ្ងៃ​ សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី ១០ ខែ មិថុនា Christina ​ត្រូវ​ជន​ដៃដល់​ម្នាក់​​ឈ្មោះ  Kevin James Loibl បាញ់​សម្លាប់ នា​ពេល​ប្រគំតន្ត្រី​។   “​ខ្ញុំ​​បាន​ដឹង​នៅ​ព្រឹក​នេះ​ថា Adam Levine បាន​ទូរសព្ទ​​មក​ម្ដាយ​របស់​ខ្ញុំ ហើយ​បាន​និយាយ​ថា គេ​នឹង​ជួយ​ចេញ​​ប្រាក់​ក្នុង​ការ​ធ្វើ​បុណ្យ​សព​​​ប្អូន​ស្រី​និង​​ថ្លៃ​យន្តហោះ​ទាំង​អស់ ​ខ្ញុំ​ពិត​ជា​​រំភើប​ណាស់"។ នេះ​​ជា​សារ​ដែល Marcus បង្ហោះ​លើ Facebook៕   ចុចអាន៖Selena Gomez ស្រក់​ទឹក​ភ្នែកពេល​​រំឭកអ​នុស្សាវរីយ៍​​ជាមួយ Christina Grimmie   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ usmagazine

  • 2016-04-19 20:40:33
  • ជីវិតតារា
Adam Levine និង​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ទាប់​ពី​ប្រកាស​មាន​ទម្ងន់​ខែមុន Adam Levine និង​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ទាប់​ពី​ប្រកាស​មា...
  • 2016-04-19 20:40:33
  • ជីវិតតារា

តារា​ចម្រៀង​ក្នុង​ក្រុម Maroon 5 គឺ Adam Levineនិង​ភរិយា​កំពុង​មាន​ផ្ទៃពោះ​ Behati Prinsloo បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡាន​នឹង​ឡាន​កាល​ពី​ថ្ងៃ​ទី ១៧ ខែ មេសា។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី intouchweekly។     តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មាន​ឡាន​ម៉ាក Ferrari ពណ៌​បៃតង​មួយ​គ្រឿង​បាន​ជិះ​មក​បុក​ឡាន​​ម៉ាក Tesla Model X របស់​គូ​ស្នេហ៍​ទាំង​ពីរ​ បន្ទាប់​ពី​ពួក​គេ​ចេញ​ពី​បរិភោគ​អាហារ​ថ្ងៃត្រង់​​នៅ​ហាង​មួយ​កន្លែង​នៅ​ទីក្រុង Malibu រដ្ឋ California ។ យ៉ាងណាក្ដី គ្រោះ​ថ្នាក់​នេះ​មិន​បាន​ធ្វើ​ឲ្យ Adam​និង​Behati មាន​របួស​អ្វី​ឡើយ។   ​​​គ្រោះ​ថ្នាក់​ខាងលើ​​បាន​កើត​ឡើង​ បន្ទាប់​ពី Behati Prinsloo វ័យ​២៦​ឆ្នាំ​បាន​ប្រកាស​មាន​ផ្ទៃពោះ​កាល​ពី​ខែ​មុន​លើ​បណ្ដាញ​សង្គម Instagram។ Adam Levineនិង​ភរិយា​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៤៕     ចុចអាន៖Adam Levine ​​​ត្រូវ​​​បុរស​ម្នាក់​​​​​ជះ​​​ស្ករ​​ស​​​​​​​ដាក់​​​ដោយ​សារ​​​​​បទ​​​​​ “Sugar”​   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ intouchweekly ​

  • 2016-09-23 21:17:57
  • ជីវិតតារា
អបអរ​សាទរ ! Adam Levine ក្លាយ​ជា​ឪពុក​គេ​ហើយ

តារា​ម៉ូដែល​ Behati Prinsloo ភរិយាសមាជិក​ក្រុម​ចម្រៀង The Maroon 5 Adam Levine​ ទើប​តែ​សម្រាល​​បាន​កូន​ស្រី​ម្នាក់​កាល​ពី​ថ្ងៃ​ពុធ និងដាក់​ឈ្មោះ​ថា Dusty Rose Levine ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពីសារព័ត៌មាន ET  ។     តារា​ប្រុស​វ័យ​៣៧​ឆ្នាំ​​ដែល​ជា​​​​គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង The Voice ធ្លាប់​បាន​ប្រកាស​កាល​ពី​​កាល​ពី​ខែមេសា​ថា ប្រពន្ធ​របស់​ខ្លួន​មាន​ទម្ងន់ និង​និយាយ​ថា គេ​ពិត​ជា​រីករាយ​ណាស់​ចំណោះ​​ដំណឹង​ដ៏​ល្អ​នេះ។   “ខ្ញុំ​បាន​ក្លាយ​ជា​ឪពុក​របស់​គេ​ហើយ។ យើង​កើត​មក​ដើម្បី​ក្លាយ​ជា​ឪពុក​ម្ដាយ​របស់​គេ"។ Adam Levine និង Behati Prinsloo បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ហើយ Dusty Rose Levine​គឺ​ជា​កូន​ស្រី​ដំបូង​របស់​ពួក​គេ​ហើយ៕     ចុចអាន៖Adam Levine និង​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ទាប់​ពី​ប្រកាស​មាន​ទម្ងន់​ខែមុន   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ etonline

  • 2016-06-14 16:39:45
  • ព័ត៌មាន
Adam Levine ជួយ​ចេញ​លុយ​​​​ធ្វើ​​​បុណ្យសព​របស់​​​​​ Christina Grimmie ទាំង​​ស្រុង​

ជា​កាយវិការ​ដ៏​ល្អ​មួយ តារា​ចម្រៀង Adam Levineនឹង​ចំណាយ​ថវិកា​ទាំង​ស្រុង​ សម្រាប់ធ្វើ​បុណ្យ​ឲ្យ​ Christina Grimmie អតីត​បេក្ខនារី The Voice ដែល​ត្រូវ​គេ​បាញ់​សម្លាប់។ នេះ​បើ​តាម​បង​ប្រុស​របស់ Christina ​លោក Marcus បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​អាទិត្យ។     ​ Adam សមាជិក​ច្រៀង​ក្នុង​ក្រុម Maroon 5 ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​និង​ជួយ​ Christina ​បាន​លេខ​៣​ កាល​​ចូល​ប្រឡង​​ក្នុង​កម្មវិធី The Voice​ឆ្នាំ ២០១៤ រដូវ​កាល​ទី​៦។ កាល​ពី​ថ្ងៃ​ សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី ១០ ខែ មិថុនា Christina ​ត្រូវ​ជន​ដៃដល់​ម្នាក់​​ឈ្មោះ  Kevin James Loibl បាញ់​សម្លាប់ នា​ពេល​ប្រគំតន្ត្រី​។   “​ខ្ញុំ​​បាន​ដឹង​នៅ​ព្រឹក​នេះ​ថា Adam Levine បាន​ទូរសព្ទ​​មក​ម្ដាយ​របស់​ខ្ញុំ ហើយ​បាន​និយាយ​ថា គេ​នឹង​ជួយ​ចេញ​​ប្រាក់​ក្នុង​ការ​ធ្វើ​បុណ្យ​សព​​​ប្អូន​ស្រី​និង​​ថ្លៃ​យន្តហោះ​ទាំង​អស់ ​ខ្ញុំ​ពិត​ជា​​រំភើប​ណាស់"។ នេះ​​ជា​សារ​ដែល Marcus បង្ហោះ​លើ Facebook៕   ចុចអាន៖Selena Gomez ស្រក់​ទឹក​ភ្នែកពេល​​រំឭកអ​នុស្សាវរីយ៍​​ជាមួយ Christina Grimmie   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ usmagazine

  • 2016-04-19 20:40:33
  • ជីវិតតារា
Adam Levine និង​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ទាប់​ពី​ប្រកាស​មាន​ទម្ងន់​ខែមុន

អត្ថបទពេញនិយម