• 2015-09-20 21:49:10
  • ជីវិតតារា
ពេល​វេលា​មហាសែន​ Sweet របស់​ម្ចាស់​បទ "All Of Me” និង​ភរិយា ពេល​វេលា​មហាសែន​ Sweet របស់​ម្ចាស់​បទ "All Of Me” និង​ភរិយា
  • 2015-09-20 21:49:10
  • ជីវិតតារា

តារា​ចម្រៀង​អាមេរិក John Legend និង​តារា​ម៉ូដែល Chrissy Teigen បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​គិត​មក​ទល់​ពេល​នេះ​គឺ​រយៈ​ពេល ២ឆ្នាំ​គត់។ ចំណង​ស្នេហ៍​តារា​ល្បី​ៗ​មួយ​គូ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​​កោត​សរសើរ​និង​លួច​ច្រណែន​ ជា​ពិសេស​តាម​រយៈ​ការ​បង្ហោះ​រូប​ភាព​ផ្អែមល្ហែម​តាម​រយៈ​បណ្ដាញ​សង្គម​ជា​ញឹកញាប់។ ក្រឡេក​មើល​រូបភាព​ខ្លះ​ៗ​ខាង​ក្រោម​នេះ​ប្រិយមិត្ត​នឹង​ដឹង​ថា​តារា​ទាំង​ពីរ​រូប​​ចូល​ចិត្ត​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​កម្រិត​ណា៖                             ទស្សនា​ការ​សម្ដែង​របស់ John Legend និង​ភរិយា​ក្នុង​បទ "All Of Me”៖   https://youtu.be/450p7goxZqg   ចុចអាន៖តំបន់​ស្រស់​បំព្រង​​​ដែល​តារា​ហូលីវូដ​ល្បី​ៗ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ក្រោយ​រៀប​ការ   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar

  • 2015-01-27 17:54:18
  • ជីវិតតារា
៣ឈុត​របស់ John Legend និង​ភរិយា​ពិត​ជា​រ៉ូមែនទិក​ខ្លាំង​មែន ៣ឈុត​របស់ John Legend និង​ភរិយា​ពិត​ជា​រ៉ូមែនទិក​ខ្លាំង​មែន
  • 2015-01-27 17:54:18
  • ជីវិតតារា

តារា​ចម្រៀង​អាមេរិក John Legend និង​ភរិយា​តារា​ម៉ូដែល Chrissy Teigen បាន​បង្ហាញ​រូបភាព​ស្នេហា​យ៉ាង​ផ្អែមល្ហែម លើ​ទំព័រ​ទស្សនាវដ្ដី GQ ចេញ​ផ្សាយ​ខែ​កុម្ភៈ​ខាង​មុខ។     ក្នុង​ឈុត​ទី​មួយ​ តារា​ម៉ូដែល​វ័យ ២៩ឆ្នាំ Chrissy Teigen ស្លៀក​រ៉ូប​​ពណ៌​ខ្មៅ​ដ៏​សិចស៊ី គេង​ផ្ងារ​ខ្លួន​លើ​តុ​អាហារ ស្រប​ពេល​​ដែល​តារា​ចម្រៀង​វ័យ ៣៦ឆ្នាំ​ជា​ស្វាមី ឱប​ចង្កេះ​នាង និង​សម្លឹង​មុខ​នាង​ដោយ​ក្ដី​ស្រឡាញ់។ ឈុត​ទី​ពីរ គូ​ស្នេហ៍​ទាំង​ពីរ​រូប បាន​ឈរ​ថើប​មាត់​គ្នា​នៅ​ក្នុង​បន្ទប់​សិល្បៈ​មួយ។ ឈុត​ទី​៣ ដែល​កាន់​តែ​ផ្អែមល្ហែម​ទៀត​នោះ គឺ​ឈុត​លើ​គ្រែ​ជាមួយ​ឆ្កែ​របស់​ពួក​គេ ដែល​ឈុត​នោះ Chrissy ស្លៀក​ត្រឹម​តែ​ឈុត​ប៊ីគីនី​ប៉ុណ្ណោះ។       Legend និង​ Teigen បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​បាន​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ​២០០៧។ ប៉ុន្មាន​ថ្ងៃ​មុន​រៀប​ការ តារា​ទាំង​ពីរ​ដួង​បាន​ថត​បទ​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា គឺ​បទ "All Of Me” ដែល​ជា​បទ​ល្បី​ចុង​ក្រោយ​មួយ​បទ​របស់ John Legend ៕     ចុច​អាន៖ចំណង​ស្នេហ៍​តារា​ល្បី​ៗ ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​មែនទែន​ក្រោយ​សម្ដែង​រឿង​រួម​គ្នា ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖eonline

  • 2015-09-20 21:49:10
  • ជីវិតតារា
ពេល​វេលា​មហាសែន​ Sweet របស់​ម្ចាស់​បទ "All Of Me” និង​ភរិយា

តារា​ចម្រៀង​អាមេរិក John Legend និង​តារា​ម៉ូដែល Chrissy Teigen បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​គិត​មក​ទល់​ពេល​នេះ​គឺ​រយៈ​ពេល ២ឆ្នាំ​គត់។ ចំណង​ស្នេហ៍​តារា​ល្បី​ៗ​មួយ​គូ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​​កោត​សរសើរ​និង​លួច​ច្រណែន​ ជា​ពិសេស​តាម​រយៈ​ការ​បង្ហោះ​រូប​ភាព​ផ្អែមល្ហែម​តាម​រយៈ​បណ្ដាញ​សង្គម​ជា​ញឹកញាប់។ ក្រឡេក​មើល​រូបភាព​ខ្លះ​ៗ​ខាង​ក្រោម​នេះ​ប្រិយមិត្ត​នឹង​ដឹង​ថា​តារា​ទាំង​ពីរ​រូប​​ចូល​ចិត្ត​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​កម្រិត​ណា៖                             ទស្សនា​ការ​សម្ដែង​របស់ John Legend និង​ភរិយា​ក្នុង​បទ "All Of Me”៖   https://youtu.be/450p7goxZqg   ចុចអាន៖តំបន់​ស្រស់​បំព្រង​​​ដែល​តារា​ហូលីវូដ​ល្បី​ៗ​ទៅ​ក្រេប​ទឹក​ឃ្មុំ​ក្រោយ​រៀប​ការ   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar

  • 2015-01-27 17:54:18
  • ជីវិតតារា
៣ឈុត​របស់ John Legend និង​ភរិយា​ពិត​ជា​រ៉ូមែនទិក​ខ្លាំង​មែន