• 2016-05-30 17:41:11
  • ជីវិតតារា
Virginia Prak យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត Virginia Prak យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត
  • 2016-05-30 17:41:11
  • ជីវិតតារា

ស្រី​ស្អាត Virginia Prak  បាន​នាំ​យក​សម្ភារៈ​សិក្សា​មួយ​ចំនួន​យក​ទៅ​ចែក​ប្អូន​ៗ​សិស្ស​វិទ្យាល័យ​ដាច់​ស្រយាល​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ឆ្នាំង។     ពេល​ទៅ​ដល់​សាលា​រៀន​ដែល​មាន​ជញ្ជាំង និង​ដំបូលស័ង្កសីពីរ​បន្ទប់​នោះ កូន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ជយលាភី​លេខ ២​ Miss Global 2015 មាន​អារម្មណ៍​ក្ដុកក្ដួល និង​បាន​ផ្ដល់​ជា​ដំបូន្មាន​ខ្លះ​ទៅ​ដល់​ប្អូន​ៗ​សិស្ស​វិទ្យាល័យ ព្រះពៃស្រពណ៌​ស្ថិត​ក្នុង​ភូមិ កំពង់​បា​ស្រូវ ឃុំ ជលសា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ និង​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ដើម្បី​អនាគត​ភ្លឺស្វាង​នា​ថ្ងៃ​ខាង​មុខ។   Virginia ក៏​បាន​កោតសរសើរ​ ចំពោះ​ទឹកចិត្ត​ប្អូន​ៗ​ដែល​បាន​តស៊ូ​ក្រេប​យក​ចំណោះ​វិជ្ជា​ ទោះ​ជា​មិន​មាន​សម្ភារ​ទំនើប​សិក្សា​ដូច​សិស្ស​ដទៃ​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ស្រី​ស្អាត​សម្បុរ​សណ្ដែក​បាយ​ខាង​លើ​ បាន​សន្យា​ថា​ ពេល​ត្រឡប់​ទៅ​អាមេរិក​វិញ​នាង​នឹង​ស្វះស្វែង​រក Found បន្ថែម​ ​ដើម្បី​បាន​មក​ជួយ​ៗ​ប្អូន​ពេល​ក្រោយ​ទៀត។     ​អំណោយ​សប្បុរស​ធម៌​របស់​នាង​កាលពី​សប្ដាហ៍​មុន​នោះ ​រួម​មាន​ឯកសណ្ឋាន​សិស្ស សម្ភារៈ​សិក្សា​មាន​ដូចជា​ប៊ិច ខ្មៅ​ដៃ សៀវភៅ បន្ទាត់ និង​របស់​របរ​មួយ​ចំនួន​ទៀត៕         អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-19 18:14:14
  • ព័ត៌មាន
បេសកកម្ម​អ្វី​ខ្លះ​ ​ស្រីស្អាត Virginia Prak កូន​ខ្មែរ​-​អាមេរិក ធ្វើ​នៅ​កម្ពុជា? បេសកកម្ម​អ្វី​ខ្លះ​ ​ស្រីស្អាត Virginia Prak កូន​ខ្មែរ​-​អាមេរិក ធ្វើ​...
  • 2016-05-19 18:14:14
  • ព័ត៌មាន

ស្រី​ស្អាត Virginia Prak កូន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ជយលាភី​លេខ ២​ Miss Global 2015 ដែល​អញ្ជើញ​មក​​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ថ្មី​ៗ ហើយ​​បាន​​ចូល​រួម​តន្ត្រី​សប្បុរស​ធម៌​ជា​មួយ​​បវរ​កញ្ញា៣នាក់​ផ្សេង​ទៀត​នោះ នៅ​​មិន​ទាន់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឡើយ​ទេ ខណៈ​​ដៃគូ​ផ្សេង​ទៀត​ ​បាន​ត្រឡប់​ទៅ​វិញ​អស់​ហើយ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​របស់​នាង​បាន​ធ្វើ​កិច្ចការ​មនុស្សធម៌​ជា​ច្រើន។ នេះ​បើ​តាម​អ្នក​រៀប​ចំ​ដំណើរ​របស់​នាង​មក​កម្ពុជា។     តាម​គម្រោង Virginia Prak គ្រោង​ទៅ​សហរដ្ឋ​អាមេរិក​មិញ​នេះ​ ថ្ងៃ​ទី៣១ ខែ ឧសភា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។ មូលហេតុ​ដែល​នាំ​ឲ្យ​ស្រី​ស្អាត​ម្នាក់​នេះ​មិន​ទាន់​ត្រឡប់​ទៅ​វិញ ជា​មិត្តភក្ដ័​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​មក​កម្ពុជា ក៏​ព្រោះ​តែនាង ​នៅ​មាន​គម្រោង​សប្បុរស​ធម៌​ជា​ច្រើន​ទៀត​ត្រូវ​​​ធ្វើ ។ លោក Dy Pech ប្រធាន​ក្រុម ​Miss Cambodian-American ដែល​បាន​ដឹក​នាំ Virginia Prak មក​ទស្សនកិច្ច​លើក​នេះ​ បាន​រៀបរាប់​ពី​សមិទ្ធផល​ដែល​ក្រុម​របស់​លោក​ បាន​ធ្វើ​នៅ​ទឹក​ដី​កម្ពុជា និង​ផែន​ការ​បន្ត​បន្ទាប់​ទៀត ។   លោក​បាន​ប្រាប់​ឲ្យ​ដឹង​​ថា ការ​ប្រគំតន្ត្រី​សប្បុរសធម៌​កាល​ពី​ពេល​កន្លង​ទៅ​ដែល​ក្រុម​របស់​លោក​ចូល​រួម​សម្ដែង​ជា​មួយ​តារា​ល្បីៗ​​មួយ​ចំនួន​ទៀត ប្រារព្ធ​ធ្វើ​នៅ​សាលសន្និសីទ​ចតុមុខ​ ទទួល​បាន​ទឹក​ប្រាក់​ជាង​៣ម៉ឺន​ដុល្លារ ដោយ​នៅ​ក្នុង​នោះ​ ត្រូវ​បាន​​​គណៈកម្មការ​រៀបចំ បែង​​ចែង​ទៅ​មន្ទីរពេទ្យ កុមារ​អង្គរ​មួយ​ចំណែក និង​មន្ទីរពេទ្យ​​គន្ធបុប្ផា មួយ​ចំណែក។     ជា​មួយ​គ្នា​នោះ​ដែរ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​របស់​លោក​ ក៏​បាន​យក​អំណោយ​មួយ​​ទៅ​ចែក​នៅ​តាម​​សាលា​រៀន​មួយ​ចំនួន​​​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ​បច្ចុប្បន្ន ​កំពុងតែ​​ស្វែង​រក​សាលា​រៀន​ផ្សេង​​ទៀត​ដែល​ខ្វះ​ខាត ដើម្បី​យក​អំណោយ​ទៅ​ចែក​ជូន​ទៀត មុន​​ក្រុម​របស់​លោក​​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។   ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ស្ដី​ពី​បទ​សម្ភាស​ន៍​របស់ Sabay ជា​មួយលោក Dy Pech ស្ដី​ពី​សមិទ្ធផល​ដែល​ស្រី​ស្អាត Virginia Prak បាន​ធ្វើ​នៅ​កម្ពុជា។ នៅ​ទំព័រ​ក្រោយSabay នឹង​លើក​ពី​​ប្រវត្តិ Virginia Prak បន្ត​ទៀត ​ដើម្បី​ឲ្យ ​ប្រិយមិត្ត​ស្គាល់​​នាង​កាន់​តែ​ច្បាស់​៕     អត្ថបទ៖ ខុត សីហា

  • 2016-05-06 16:27:15
  • ព័ត៌មាន
បវរ​កញ្ញា Miss Global 2015 ៤​រូប​បាន​មក​ដល់​កម្ពុជា​ហើយ បវរ​កញ្ញា Miss Global 2015 ៤​រូប​បាន​មក​ដល់​កម្ពុជា​ហើយ
  • 2016-05-06 16:27:15
  • ព័ត៌មាន

បវរ​កញ្ញា Miss Global 2015 ៤​រូប ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់​ផង បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​យប់​មិញ សម្រាប់​បេសកកម្ម​ចូល​រួម​តន្ត្រី​សប្បុរស​ធម៌​មួយ។     (រាប់​ពី​ឆ្វេង) កញ្ញា Virginia Prak កូន​ខ្មែរ-អាមេរិកាំង ជយលាភី​លេខ​២ កញ្ញា Jessica Peart ជនជាតិ​អូស្ត្រាលី​ជយលាភី​លេខ​១ និង​កញ្ញា Lorna Murphy ជនជាតិ​អៀរឡង់​ជយលាភី​លេខ​៣ Miss Global 2015   តាម​លោក អៀង ស៊ីធុល អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​ជា​អ្នក​នាំ​ដំណើរ បវរ​កញ្ញា Miss Global 2015 ទាំង​៤​រូប​មក​កម្ពុជា​លើក​នេះ​ប្រាប់​ថា ដើម​ឡើយ​ក្នុង​ផែន​ការ​មាន​ចំនួន​៥​រូប​គឺ ម្ចាស់​ជយលាភី Miss Global 2015 កញ្ញា Jessica Peart ជយលាភី​លេខ​២ Virginia Prak ដែល​ជា​កូន​ខ្មែរ-អាមេរិកាំង ជយលាភី​លេខ​៣ Lorna Murphy បេក្ខនារី​របស់​ប្រទេស​អៀរឡង់ រួម​ទាំង​​បេក្ខនារី ប៊ុលហ្គារី និង ហ្វីលីពីន ទៀត។   ប៉ុន្តែ​ជាក់​ស្ដែង​មក​បាន​តែ៤ រូប​ប៉ុណ្ណោះ ព្រោះ​បវរកញ្ញា​តំណាង​ប្រទេស​ហ្វីលីពីន បាន​អវត្តមាន​ដោយ​សារ​មាន​ធុរៈ។ "ពួក​គេ​មក​តែ​៤​ទេ ក្នុង​៣​​នាក់​ចុះ​យន្តហោះ​នៅ​ភ្នំពេញ​យើង​នេះ ឯ​ម្នាក់​ទៀត​ជា​ជនជាតិ​ប៊ុលហ្គារី គាត់​បាន​ចុះ​នៅ​សៀម​រាប ហើយ​ឥឡូវ​យើង​កំពុង​ទំនាក់​ទំនង​ទៅ​នាង"។ លោក អៀង ស៊ីធុល បន្ថែម។     ក្រោយ​មក​ដល់​កម្ពុជា បវរ​កញ្ញា Miss Global 2015 ទាំង​៤​រូប នឹង​ចូល​រួម​ការ​ប្រគំ​តន្ត្រី​មួយ​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ០៨ ឧសភា ២០១៦ នេះ​នៅ​សាល​សន្និសីទ​ចតុមុខ​ចាប់​ពី​ម៉ោង ៦ល្ងាច ដល់​ម៉ោង ៩យប់។ សំបុត្រ​ចូល​ទស្សនា មាន​តម្លៃ​ចាប់​ពី ១០​ដុល្លារ​ទៅ ១៥ដុល្លារ។   លោក អៀង ស៊ីធុល បញ្ជាក់​ថា ថវិកា​១០០%​បាន​ពី​ការ​ប្រគំ​តន្ត្រី​ចូល​រួម​ដោយ  បវរ​កញ្ញា Miss Global 2015 នឹង​បែង​ចែក​ជា​២​ផ្នែក គឺ​ទី​១​ផ្ដល់​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​ទី​២​ផ្ដល់​ជូន​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀម​រាប៕                         អត្ថបទ៖ ទារិកា

  • 2016-05-30 17:41:11
  • ជីវិតតារា
Virginia Prak យក​សម្ភារៈ​សិក្សា​ទៅ​ជូន​សិស្ស​ខ្វះខាត

ស្រី​ស្អាត Virginia Prak  បាន​នាំ​យក​សម្ភារៈ​សិក្សា​មួយ​ចំនួន​យក​ទៅ​ចែក​ប្អូន​ៗ​សិស្ស​វិទ្យាល័យ​ដាច់​ស្រយាល​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ឆ្នាំង។     ពេល​ទៅ​ដល់​សាលា​រៀន​ដែល​មាន​ជញ្ជាំង និង​ដំបូលស័ង្កសីពីរ​បន្ទប់​នោះ កូន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ជយលាភី​លេខ ២​ Miss Global 2015 មាន​អារម្មណ៍​ក្ដុកក្ដួល និង​បាន​ផ្ដល់​ជា​ដំបូន្មាន​ខ្លះ​ទៅ​ដល់​ប្អូន​ៗ​សិស្ស​វិទ្យាល័យ ព្រះពៃស្រពណ៌​ស្ថិត​ក្នុង​ភូមិ កំពង់​បា​ស្រូវ ឃុំ ជលសា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ និង​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ដើម្បី​អនាគត​ភ្លឺស្វាង​នា​ថ្ងៃ​ខាង​មុខ។   Virginia ក៏​បាន​កោតសរសើរ​ ចំពោះ​ទឹកចិត្ត​ប្អូន​ៗ​ដែល​បាន​តស៊ូ​ក្រេប​យក​ចំណោះ​វិជ្ជា​ ទោះ​ជា​មិន​មាន​សម្ភារ​ទំនើប​សិក្សា​ដូច​សិស្ស​ដទៃ​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ស្រី​ស្អាត​សម្បុរ​សណ្ដែក​បាយ​ខាង​លើ​ បាន​សន្យា​ថា​ ពេល​ត្រឡប់​ទៅ​អាមេរិក​វិញ​នាង​នឹង​ស្វះស្វែង​រក Found បន្ថែម​ ​ដើម្បី​បាន​មក​ជួយ​ៗ​ប្អូន​ពេល​ក្រោយ​ទៀត។     ​អំណោយ​សប្បុរស​ធម៌​របស់​នាង​កាលពី​សប្ដាហ៍​មុន​នោះ ​រួម​មាន​ឯកសណ្ឋាន​សិស្ស សម្ភារៈ​សិក្សា​មាន​ដូចជា​ប៊ិច ខ្មៅ​ដៃ សៀវភៅ បន្ទាត់ និង​របស់​របរ​មួយ​ចំនួន​ទៀត៕         អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-19 18:14:14
  • ព័ត៌មាន
បេសកកម្ម​អ្វី​ខ្លះ​ ​ស្រីស្អាត Virginia Prak កូន​ខ្មែរ​-​អាមេរិក ធ្វើ​នៅ​កម្ពុជា?

ស្រី​ស្អាត Virginia Prak កូន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ជយលាភី​លេខ ២​ Miss Global 2015 ដែល​អញ្ជើញ​មក​​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ថ្មី​ៗ ហើយ​​បាន​​ចូល​រួម​តន្ត្រី​សប្បុរស​ធម៌​ជា​មួយ​​បវរ​កញ្ញា៣នាក់​ផ្សេង​ទៀត​នោះ នៅ​​មិន​ទាន់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឡើយ​ទេ ខណៈ​​ដៃគូ​ផ្សេង​ទៀត​ ​បាន​ត្រឡប់​ទៅ​វិញ​អស់​ហើយ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​របស់​នាង​បាន​ធ្វើ​កិច្ចការ​មនុស្សធម៌​ជា​ច្រើន។ នេះ​បើ​តាម​អ្នក​រៀប​ចំ​ដំណើរ​របស់​នាង​មក​កម្ពុជា។     តាម​គម្រោង Virginia Prak គ្រោង​ទៅ​សហរដ្ឋ​អាមេរិក​មិញ​នេះ​ ថ្ងៃ​ទី៣១ ខែ ឧសភា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។ មូលហេតុ​ដែល​នាំ​ឲ្យ​ស្រី​ស្អាត​ម្នាក់​នេះ​មិន​ទាន់​ត្រឡប់​ទៅ​វិញ ជា​មិត្តភក្ដ័​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​មក​កម្ពុជា ក៏​ព្រោះ​តែនាង ​នៅ​មាន​គម្រោង​សប្បុរស​ធម៌​ជា​ច្រើន​ទៀត​ត្រូវ​​​ធ្វើ ។ លោក Dy Pech ប្រធាន​ក្រុម ​Miss Cambodian-American ដែល​បាន​ដឹក​នាំ Virginia Prak មក​ទស្សនកិច្ច​លើក​នេះ​ បាន​រៀបរាប់​ពី​សមិទ្ធផល​ដែល​ក្រុម​របស់​លោក​ បាន​ធ្វើ​នៅ​ទឹក​ដី​កម្ពុជា និង​ផែន​ការ​បន្ត​បន្ទាប់​ទៀត ។   លោក​បាន​ប្រាប់​ឲ្យ​ដឹង​​ថា ការ​ប្រគំតន្ត្រី​សប្បុរសធម៌​កាល​ពី​ពេល​កន្លង​ទៅ​ដែល​ក្រុម​របស់​លោក​ចូល​រួម​សម្ដែង​ជា​មួយ​តារា​ល្បីៗ​​មួយ​ចំនួន​ទៀត ប្រារព្ធ​ធ្វើ​នៅ​សាលសន្និសីទ​ចតុមុខ​ ទទួល​បាន​ទឹក​ប្រាក់​ជាង​៣ម៉ឺន​ដុល្លារ ដោយ​នៅ​ក្នុង​នោះ​ ត្រូវ​បាន​​​គណៈកម្មការ​រៀបចំ បែង​​ចែង​ទៅ​មន្ទីរពេទ្យ កុមារ​អង្គរ​មួយ​ចំណែក និង​មន្ទីរពេទ្យ​​គន្ធបុប្ផា មួយ​ចំណែក។     ជា​មួយ​គ្នា​នោះ​ដែរ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​របស់​លោក​ ក៏​បាន​យក​អំណោយ​មួយ​​ទៅ​ចែក​នៅ​តាម​​សាលា​រៀន​មួយ​ចំនួន​​​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ​បច្ចុប្បន្ន ​កំពុងតែ​​ស្វែង​រក​សាលា​រៀន​ផ្សេង​​ទៀត​ដែល​ខ្វះ​ខាត ដើម្បី​យក​អំណោយ​ទៅ​ចែក​ជូន​ទៀត មុន​​ក្រុម​របស់​លោក​​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។   ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ស្ដី​ពី​បទ​សម្ភាស​ន៍​របស់ Sabay ជា​មួយលោក Dy Pech ស្ដី​ពី​សមិទ្ធផល​ដែល​ស្រី​ស្អាត Virginia Prak បាន​ធ្វើ​នៅ​កម្ពុជា។ នៅ​ទំព័រ​ក្រោយSabay នឹង​លើក​ពី​​ប្រវត្តិ Virginia Prak បន្ត​ទៀត ​ដើម្បី​ឲ្យ ​ប្រិយមិត្ត​ស្គាល់​​នាង​កាន់​តែ​ច្បាស់​៕     អត្ថបទ៖ ខុត សីហា

  • 2016-05-06 16:27:15
  • ព័ត៌មាន
បវរ​កញ្ញា Miss Global 2015 ៤​រូប​បាន​មក​ដល់​កម្ពុជា​ហើយ