• 2016-10-19 18:01:49
  • Road Safety
"ចាំ​ស្នេហ៍​វិល​វិញ​" បទ​ចម្រៀង​ក្នុង​រឿង​របស់ Nadech និង​ Mew "ចាំ​ស្នេហ៍​វិល​វិញ​" បទ​ចម្រៀង​ក្នុង​រឿង​របស់ Nadech និង​ Mew
  • 2016-10-19 18:01:49
  • Road Safety

បទ "ចាំ​ស្នេហ៍​វិល​វិញ​" គឺ​ជា​ចម្រៀង​OST(Original Sound Track)ក្នុង​សាច់​រឿង  "វិល​វិញ​មក​អូន" ឬ "Tarm Ruk Keun Jai” ដែល​រឿង​នេះ​សម្ដែង​ដោយ Nadech Kugimiya និង តួឯក​ស្រី​ក្នុង​រឿង "សង្សារ​ត្រឹម​មួយ​ថ្ងៃ ឬ One Day” Mew Nittha។     បទ "ចាំ​ស្នេហ៍​វិល​វិញ​" ច្រៀង​ដោយ​អតីត​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី​២ ង៉ែត សូរង្សី ​ហើយ​ចម្រៀង​មួយ​បទ​នេះ​ ជា​កម្មសិទ្ធិ​របស់​ស្ថានីយ​ទូរទស្សន៍ PNN ដោយទូរទស្សន៍​មួយ​នេះ បាន​ទិញ​សិទ្ធិ​រឿង​ "វិល​វិញ​មក​អូន" មក​ចាក់​បញ្ចាំង​ ព្រម​ទាំង​ទិញ​សិទ្ធិ​ផលិត​បទ​ចម្រៀង​ក្នុង​រឿង​នេះ​មក​ផលិត​ឡើង​វិញ​ផង។   (Nadech Kugimiya និង Mew )   បទ​ "ចាំ​ស្នេហ៍​វិល​វិញ​" ជា​បទ​ចម្រៀង​ក្នុង​ទម្រង់​ជា​ភាសាខ្មែរ​ ចំណែក​បទ​ដែល​មាន​ទម្រង់​ជា​ភាសា​ថៃ​មាន​ចំណង​ជើង​ថា “Tam Rak Khuen Chai” ដែល​ច្រៀង​ដោយ Jib Piyatida ៕   ទស្សនា​បទ​ "ចាំ​ស្នេហ៍​វិល​វិញ​" ទាំង​អស់​គ្នា៖     អត្ថបទ៖ SAMEDY ​​​​

  • 2016-10-17 18:38:58
  • ភាពយន្ត
"ក្ដី​សុខ​តិចៗ" OST ប្រលោមលោក​ថ្មី ​របស់ ម៉ានិត "ក្ដី​សុខ​តិចៗ" OST ប្រលោមលោក​ថ្មី ​របស់ ម៉ានិត
  • 2016-10-17 18:38:58
  • ភាពយន្ត

អ្នក​គាំទ្រ​របស់ ម៉ានិត និង​ប្រលោម​លោក​បែប​ស្នេហា "បេសកកម្ម​មួយ" តែង​តែ​ទន្ទឹង​រង់​ចាំ​បទ "ក្ដី​សុខ​តិចៗ" ដែល​ជា​ចម្រៀង​នៅ​ក្នុង​សាច់រឿង​ប្រលោម​លោក​ត្រូវ​ចិត្ត​យុវវ័យ​ និង​ជា​ស្នាដៃ​និពន្ធ​ទី​១​មួយ​របស់​ម្ចាស់​បទ "ស្រលាញ់​គ្នា​ហេតុអ្វី​​ទុក​ជា​អាថ៌កំបាំង"។     (រូប​ហ្វេស​ប៊ុក ម៉ានិត)   បទ​ចម្រៀង​ក្នុង​សាច់រឿង​មួយ​នេះ​ មិន​ទាន់​ចេញ​ជា​ផ្លូវការ​​នោះ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​ទាំង​អស់​ អាច​ស្ដាប់​​បទ​ចម្រៀង​ពេញ​​ជាមួយ​ Sabay បាន។ តោះ​ស្ដាប់​ទាំង​អស់​គ្នា​ថា "ក្ដី​សុខ​តិចៗ" ពីរោះ​យ៉ាង​ណា៖     បទ"ស្រឡាញ់​គ្នា​ហេតុ​អ្វី​ទុក​ជា​អាថ៌កំបាំង"​ក៏​មាន​អ្នក​ចូល​ចិត្ត​ច្រើន​ដែរ៖     អត្ថបទ៖ SAMEDY​​​

  • 2016-09-28 16:24:48
  • Road Safety
ចិត្ត​ កញ្ចនា យក​អារម្មណ៍​ម្ដាយ ដាក់​ក្នុង​បទ "តុបាយ" ចិត្ត​ កញ្ចនា យក​អារម្មណ៍​ម្ដាយ ដាក់​ក្នុង​បទ "តុបាយ"
  • 2016-09-28 16:24:48
  • Road Safety

ចិត្ត កញ្ចនា ម្ចាស់​បទ "តុបាយ" បាន​រៀប​រាប់​មក​កាន់​ Sabay ថា​ នាង​បាន​ប្រើ​អារម្មណ៍​២ដែល​មួយ​ជា​អារម្មណ៍​របស់​ម្ដាយ ​រួម​បញ្ចូល​គ្នា​ដើម្បី​សរសេរ​បទ​ចម្រៀង​នេះ​ឡើង។     ​បទ​ចម្រៀង​​ "តុបាយ" នេះ​ គឺ​និយាយ​រៀប​រាប់​ពី​អារម្មណ៍​របស់​អ្នក​ម្ដាយ​ និង​កូនៗ​ជា​ពិសេស​គឺ​កូន​ស្រី​តែ​ម្ដង។ "ខ្ញុំ​យក​អារម្មណ៍​​ខ្ញុំ​និង​អារម្មណ៍​​ម៉ាក់​លាយឡំ​បញ្ចូល​គ្នា​ ដើម្បី​សរសេរ​បទ​នេះ​ឡើង" ​កញ្ចនា លើក​ឡើង​។ ម្ចាស់​បទ​"ស្នាម​ញញឹម​" បាន​បន្ត​ថា​បទ​ចម្រៀង​នេះ​គឺ​ធ្វើ​ឡើង​ជា​ពិសេស​ដើម្បី​ដាក់​ក្នុង​រឿង​ខ្លី​មាន​ចំណង​ជើង "តុបាយ" ផលិត​ដោយ ចេនឡា Media ដែល​និយាយ​ពី​អារម្មណ៍​របស់​អ្នក​ម្ដាយ​ដែល​តែង​តែ​បារម្ភ​ពី​កូន​ និង​ចង់​ឲ្យ​កូន​មាន​ក្ដី​សុខ​ហើយ​អ្នក​ម្ដាយ​សុំ​តែ​ម៉្យាង​គឺ​មាន​ពេល​ញ៉ាំ​បាយ​រួម​តុ​ជាមួយ​កូនៗ៕   ស្ដាប់​កញ្ចនា​រៀប​រាប់​ពី​បទ​ "តុបាយ"៖     បទ​ចម្រៀង​ "តុបាយ" ដែល​ទើប​តែ​ចេញ​ជា​ផ្លូវ​ការ៖   អត្ថបទ៖ SAMEDY​​​​​

  • 2016-09-19 16:21:54
  • Road Safety
"មិត្តភ័ក្ដិ​​ពាក់​កណ្ដាល​ សង្សារ​ពាក់​កណ្ដាល" ពី​ ឈិត សុវណ្ណបញ្ញា ft ម៉ា ច័ន្ទបញ្ញា "មិត្តភ័ក្ដិ​​ពាក់​កណ្ដាល​ សង្សារ​ពាក់​កណ្ដាល" ពី​ ឈិត សុវណ្ណបញ្ញា ft...
  • 2016-09-19 16:21:54
  • Road Safety

បទ "មិត្តភ័ក្ដិ​ពាក់​កណ្ដាល​សង្សារ​ពាក់​កណ្ដាល" ជា​បទ​ចម្រៀង​ទី​២​​ក្នុង​សាច់​រឿង​ "ទេសចរណ៍​ឋាន​នរក" ដែល​ត្រៀម​នឹង​ចេញ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។     OST Song មួយ​បទ​នេះ​ដែរ​ គឺ​ជា​ការ​សហការ​គ្នា​រវាង​តួ​ឯក​ស្រី​ក្នុង​រឿង​ "ទេសចរណ៍​ឋាន​នរក" គឺ ឈិត សុវណ្ណបញ្ញា និង​ម្ចាស់​បទ​ "Forever Alone” លោក ម៉ា ច័ន្ទបញ្ញា។ ​បទ "មិត្តភ័ក្ដិ​ពាក់​កណ្ដាល​សង្សារ​ពាក់​កណ្ដាល" គឺ​​ទទួល​បាន​ការ​និពន្ធ​ទំនុក​ច្រៀង​ពី លោក សុខ ចាន់ផល និង​បទ​ភ្លេង​ដោយ ម៉ា ច័ន្ទបញ្ញា។ នេះ​ជា​លើក​ទី​១​ នៃ​កិច្ច​​​សហការ​គ្នា​រវាងតារា​ចម្រៀង ឈិត សុវណ្ណបញ្ញា និង ម៉ា ច័ន្ទបញ្ញា។ នេះ​​បើ​តាម​អ្វី​ដែល​ម្ចាស់​បទ​ "Forever Alone” ប្រាប់៕   ស្ដាប់​បទ​ "មិត្តភ័ក្ដិ​ពាក់​កណ្ដាល​សង្សារ​ពាក់​កណ្ដាល" ពី​ ឈិត សុវណ្ណបញ្ញា ft ម៉ា ច័ន្ទបញ្ញា៖     អត្ថបទ៖ SAMEDY​​​​

  • 2016-09-07 17:55:42
  • Road Safety
“ម្នាក់​ឯង​ម្ដង​ទៀត​" OST ផ្លូវ​ការ​ក្នុង​រឿង "ទេសចរណ៍​ឋាន​នរក"​ “ម្នាក់​ឯង​ម្ដង​ទៀត​" OST ផ្លូវ​ការ​ក្នុង​រឿង "ទេសចរណ៍​ឋាន​នរក"​
  • 2016-09-07 17:55:42
  • Road Safety

ទី​បំផុត​បទ​ “ម្នាក់​ឯង​ម្ដង​ទៀត​" ដែល​ជា​ Original Sound Track (OST) ឬ​បទ​ចម្រៀង​ក្នុង​សាច់រឿង "ទេសចរណ៍​ឋាន​នរក" បាន​ចេញ​ជា​ផ្លូវការ​​ កាល​ពី​យប់​មិញ​នៅ​លើ​ឆានែល​យូធូប​របស់​អ្នក​និពន្ធ​រឿង​នេះ​តែ​ម្ដង។     “ម្នាក់​ឯង​ម្ដង​ទៀត​" គឺ​ជា​ស្នាដៃ​និពន្ធ​របស់​​អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម ហង្សមាស លោក សុខ ចាន់ផល ដែល​ជា​អ្នក​និពន្ធ​រឿង "ទេសចរណ៍​ឋាន​នរក" ផ្ទាល់​តែ​ម្ដង។ ចំណែក​ឯ​សាច់ភ្លេង​ គឺ​ជា​ស្នាដៃ​​និពន្ធ​របស់ Noly និង​បក​ស្រាយ​ដោយ ឈិត​ សុវណ្ណបញ្ញា ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​នេះ​ផ្ទាល់​។     (លោក សុខ ចាន់ផល អ្នក​និពន្ធ​រឿង "ទេសចរណ៍​ឋាន​នរក")   លោក សុខ ចាន់ផល ដែល​ជា​ម្ចាស់​ស្នាដៃ​បាន​លើក​ឡើង​ថា បទ ​“ម្នាក់​ឯង​ម្ដង​ទៀត​" បាន​ចេញ​ពី​មុន​ម្ដង​ហើយ​ ប៉ុន្តែ​តែ​ពាក់​កណ្ដាល​តែ​ប៉ុណ្ណោះ​។ "លើក​នេះ​យើង​ចេញ​ Official audio ដោយ​សារ​ចុង​ខែ​ កញ្ញា នេះ​ រឿង​យើង​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​ហើយ ជាពិសេស​នៅ​ក្នុង​រឿង​នេះ​មាន​ OST រហូត​ដល់​៣​បទ ដោយ​បទ ​“ម្នាក់​ឯង​ម្ដង​ទៀត​" នឹង​មាន ​Version ប្រុស​ច្រៀង​ដោយ Noly និង​មួយ​បទ​ទៀត​ ច្រៀង​ដោយ ម៉ា ច័ន្ទបញ្ញា និង ឈិត សុវណ្ណបញ្ញា តែ​ម្ដង"៕   ​​​​​ទៅ​ស្ដាប់​បទ “ម្នាក់​ឯង​ម្ដង​ទៀត​" ដែល​ចេញ​ជា​ផ្លូវ​ការ​ទាំង​អស់​គ្នា៖     អត្ថបទ៖ SAMEDY​

  • 2016-10-19 18:01:49
  • Road Safety
"ចាំ​ស្នេហ៍​វិល​វិញ​" បទ​ចម្រៀង​ក្នុង​រឿង​របស់ Nadech និង​ Mew

បទ "ចាំ​ស្នេហ៍​វិល​វិញ​" គឺ​ជា​ចម្រៀង​OST(Original Sound Track)ក្នុង​សាច់​រឿង  "វិល​វិញ​មក​អូន" ឬ "Tarm Ruk Keun Jai” ដែល​រឿង​នេះ​សម្ដែង​ដោយ Nadech Kugimiya និង តួឯក​ស្រី​ក្នុង​រឿង "សង្សារ​ត្រឹម​មួយ​ថ្ងៃ ឬ One Day” Mew Nittha។     បទ "ចាំ​ស្នេហ៍​វិល​វិញ​" ច្រៀង​ដោយ​អតីត​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី​២ ង៉ែត សូរង្សី ​ហើយ​ចម្រៀង​មួយ​បទ​នេះ​ ជា​កម្មសិទ្ធិ​របស់​ស្ថានីយ​ទូរទស្សន៍ PNN ដោយទូរទស្សន៍​មួយ​នេះ បាន​ទិញ​សិទ្ធិ​រឿង​ "វិល​វិញ​មក​អូន" មក​ចាក់​បញ្ចាំង​ ព្រម​ទាំង​ទិញ​សិទ្ធិ​ផលិត​បទ​ចម្រៀង​ក្នុង​រឿង​នេះ​មក​ផលិត​ឡើង​វិញ​ផង។   (Nadech Kugimiya និង Mew )   បទ​ "ចាំ​ស្នេហ៍​វិល​វិញ​" ជា​បទ​ចម្រៀង​ក្នុង​ទម្រង់​ជា​ភាសាខ្មែរ​ ចំណែក​បទ​ដែល​មាន​ទម្រង់​ជា​ភាសា​ថៃ​មាន​ចំណង​ជើង​ថា “Tam Rak Khuen Chai” ដែល​ច្រៀង​ដោយ Jib Piyatida ៕   ទស្សនា​បទ​ "ចាំ​ស្នេហ៍​វិល​វិញ​" ទាំង​អស់​គ្នា៖     អត្ថបទ៖ SAMEDY ​​​​

  • 2016-10-17 18:38:58
  • ភាពយន្ត
"ក្ដី​សុខ​តិចៗ" OST ប្រលោមលោក​ថ្មី ​របស់ ម៉ានិត

អត្ថបទពេញនិយម