• 2016-10-25 21:45:36
  • ព័ត៌មាន
អីយ៉ា! Peypey Dy លេងផ្តួល ឈីន រតនៈ​ ចឹង​ហ្មង អីយ៉ា! Peypey Dy លេងផ្តួល ឈីន រតនៈ​ ចឹង​ហ្មង
  • 2016-10-25 21:45:36
  • ព័ត៌មាន

ថ្ងៃ​នេះ​ Sabay នឹង​នាំ​អារម្មណ៍​ទស្សនិកជន​មក​ទស្សនា​ការ​លេង​ល្បែង​កម្សាន្ត​ពីអតីតបេក្ខភាព The Voice​ ឈីន រតនៈ និង​តារា​ហ្វេសប៊ុក Peypey Dy​ អ្នក​ទាំង​ពីរនឹង​​រាប់​ឈ្មោះ​តារាសម្តែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ល្បែង​នេះ​គោល​បំណង​សំខាន់​ចង់​តេស្ត​សមត្ថភាព​នៃ​ការ​ចង​ចាំអ្នកទាំង​ពីរ​ ថា​​តើ​នរណាមាន​ភាព​រហ័ស​ជាង។     ​​រវាង​ ឈីន​ រតនៈ និង​​ Peypey Dy ​អ្នក​ណា​​មាន​ការ​ចងចាំ​ និង​រហ័ស​រហួន​ជាង ដូច្នេះ​ក្នុង​ឱកាស​​ខួប​កំណើត​ ទ្រី សក្កដា​កាល​ពី អាទិត្យ​មុន​ពួកគេ​បានជួប​ និង​​ប្រណាំង​គ្នា​យ៉ាង​ស្វិតស្វាញ​រក​អ្នក​ឈ្នះ​ចាញ់។ ដូច្នេះ​ចង់​ដឹង​ថា​នរណាឈ្នះ តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា ​​

  • 2016-09-02 16:57:52
  • ជីវិតតារា
ដារ័ត្ន និង រ៉ាផា​ ប្រជែង​គ្នា​រាប់​ដើម​ឈើ​​កម្រ​​របស់​កម្ពុជា ដារ័ត្ន និង រ៉ាផា​ ប្រជែង​គ្នា​រាប់​ដើម​ឈើ​​កម្រ​​របស់​កម្ពុជា
  • 2016-09-02 16:57:52
  • ជីវិតតារា

កាល​ពី​សប្ដាហ៍​មុនៗ​ Sabay ធ្លាប់​បាន​បង្ហាញ​វីដេអូ​របស់​សិល្បករ​ផ្សេងៗ​ដែល​ប្រណាំង​ប្រជែង​គ្នា​រាប់​ពី​សត្វ​ព្រៃ​ សត្វស្លាប​ និង រុក្ខជាតិ​ផ្សេង​ៗដែល​មាន​ជីវិត​ ​និង​ដុះ​ដាល​នៅ​ក្នុង​ដែន​ដី​របស់​កម្ពុជា​។     ប៉ុន្តែ​ថ្ងៃនេះ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​ការ​រាប់​​ដើម​ឈើ​ខ្លឹម​របស់​កម្ពុជា​វិញ​ម្ដង​ដោយ​ក្នុង​គោល​បំណង​ចង់​ឲ្យ​មិត្ត​ៗ​យុវវ័យ​មក​ស្គាល់​ដើម​ឈើ​កម្រ​របស់​កម្ពុជា ក្នុង​នោះ​​​ប្រភេទ​ឈើ​ខ្លឹម​ខ្លះ ក៏​មាន​ការ​ប្រឈម​ខ្លាំង​ណាស់​ដែរ៕   តោះ...!!! ទៅ​ទស្សនា​មើ​ថា​ ដារ័ត្ន និង រ៉ាផា មួយ​ណា​ស្គាល់​ដើម​ឈើ​កម្រ​របស់​ខ្មែរ​បាន​ច្រើន​ជាង៖     អត្ថបទ៖ SAMEDY​​​​​

  • 2016-08-12 18:10:44
  • ព័ត៌មាន
វីដេអូ សុវណ្ណាឡាង និង​ដារ័ត្ន​ ប្រកួត​គ្នា​រាប់​សត្វ​ស្លាប​ វីដេអូ សុវណ្ណាឡាង និង​ដារ័ត្ន​ ប្រកួត​គ្នា​រាប់​សត្វ​ស្លាប​
  • 2016-08-12 18:10:44
  • ព័ត៌មាន

​ល្បែង​កម្សាន្ត​តេស្ត​សមត្ថភាព​តារា​បាន​មក​ទៀត​ហើយ​ ដែល​ចុង​សប្ដាហ៍​នេះ ​ជួប​ជាមួយ​តារា​សម្ដែង​ស្រី​ប្រុស គៀត​ សុវណ្ណាឡាង និង​ អ៊ុក ដារ័ត្ន​ ចូលរួម​រាប់​ឈ្មោះ​ប្រភេទ​សត្វ​ស្លាប​​នៅ​កម្ពុជា​។ ជា​លើក​ដំបូង​សម្រាប់​ការ​ជួប​គ្នា​ក្នុង​ឱកាស​លេង​ល្បែង​កម្សាន្ត​​មួយ​នេះ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ បាន​ប្រឹង​ប្រែង​យក​ឈ្នះ​រៀង​ខ្លួន ក៏​ដូចជា​ពាំនាំ​ចំណី​អារម្មណ៍​ប្លែកៗ​ដល់​ទស្សនិកជន​ទៀត​ផង។​     ចង់​ដឹង​ថា​អ្នក​ទាំង​ពីរ​ ម្នាក់​ណា​រាប់​ឈ្មោះ​សត្វស្លាប​បាន​ច្រើន​ជាង តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-08-04 18:51:00
  • ជីវិតតារា
ផាប់ឃីស-ជីវ័ន្ត កូរ​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ ២ដង​ទើប​រក​ឈ្នះ​ចាញ់​ឃើញ​​ ផាប់ឃីស-ជីវ័ន្ត កូរ​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ ២ដង​ទើប​រក​ឈ្នះ​ចាញ់​ឃើញ...
  • 2016-08-04 18:51:00
  • ជីវិតតារា

សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​សម្បត្តិ​របស់​រដ្ឋ ​ក្នុងនោះក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​បែងចែក​សត្វ​ទាំងនោះ​ជា​បី​ក្រុម​ធំៗ​ គឺក្រុម​ប្រភេទ​ជិត​ផុតពូជ ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ក្រុម​ប្រភេទ​មាន​ដោយ​​បង្គួរ។ ជាមួយ​គ្នា​នេះ​ដែរ ច្បាប់​ការប្រមាញ់​ត្រូវ​បាន​ចែង ដោយ​ចាត់​ជា​​អំពើ​ខុសច្បាប់​ដែល​​ត្រូវ​ទទួលទោស​តាម​ក្រុម​សត្វ​នីមួយៗ។     ​ដើម្បី​បង្កើន​ការ​ចងចាំ​ឈ្មោះ​សត្វ​ព្រៃ​ទាំងនោះ​ ដូច្នេះ​ថ្ងៃនេះ​​ ល្បែង​កម្សាន្ត​តេស្ត​សមត្ថភាព​តារា​ ជួប​គ្នា​ទៀត​ហើយ ដែល​​ជួប​ជាមួយ​នឹង​ ផាប់ ឃីស រួម​ទាំង​ វី ជីវន្ត​ ប្រណាំង​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ​ក្នុង​រយៈ​ពេល​ ២០ វិនាទី​។ អ្នក​ទាំង​ពីរ​ប្រណាំង​គ្នា​យ៉ាង​ស្វិតស្វាញ​លាយឡំ​នឹង​​ភាព​កំប្លុក​កំប្លែង​​ផង​នោះ ធ្វើ​ឲ្យ​ពិបាក​រក​ថា​អ្នកណា​ឈ្នះ​ ឬចាញ់​ ប៉ុន្តែ​ចង់​ដឹង​ថា​ពួកគេ​ប្រកួត​គ្នា​សប្បាយ​យ៉ាង​ណា តោះ​ទស្សនា​ វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​​​​

  • 2016-07-25 17:48:24
  • ព័ត៌មាន
ទាយ​មើល៍ ព្រីម លីហ្សា រាប់​ឈ្មោះ​ផ្លែ​ឈើ​បាន​ប៉ុន្មាន? ទាយ​មើល៍ ព្រីម លីហ្សា រាប់​ឈ្មោះ​ផ្លែ​ឈើ​បាន​ប៉ុន្មាន?
  • 2016-07-25 17:48:24
  • ព័ត៌មាន

ល្បែង​កម្សាន្ត​តេស្ត​សមត្ថភាព​សិល្បករ​មក​ដល់​ទៀត​ហើយ​ ដែល​ថ្ងៃ​នេះ​ ជួប​ជាមួយ​តារា​ស្រី​និយម​ស្លៀក​សំលៀក​បំពាក់​ Brand Brand ព្រីម លីហ្សា ដោយ​រាប់​ឈ្មោះ​ផ្លែ​ឈើ​​ក្នុង​រយៈ​ពេល​ ១០វិនាទី។     ដោយសារ​រយៈ​ពេល​ខ្លី​ត្រឹម​១០វិនាទី​គួប​ផ្សំ​​នឹង​ Fans ឈរ​ចាំ​ថត​រូប​ជាមួយ​ទៀត​នោះ ព្រីម​ លីហ្សា​ រាប់​បាន​ឈ្មោះ​ផ្លែ​ឈើ​បាន​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ។ ចង់​ដឹង​ថា​ លីហ្សា រាប់​បាន​អ្វី​ខ្លះ ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-07-22 18:17:00
  • ព័ត៌មាន
មើល ម៉ាដូណា និង យេយេ ប្រកួត​គ្នា​រាប់​មុខ​ម្ហូបខ្មែរ ​យក​ចាញ់​ឈ្នះ​រៀង​ខ្លួន​ មើល ម៉ាដូណា និង យេយេ ប្រកួត​គ្នា​រាប់​មុខ​ម្ហូបខ្មែរ ​យក​ចាញ់​ឈ្នះ​រៀង...
  • 2016-07-22 18:17:00
  • ព័ត៌មាន

ម្ហូប​ខ្មែរ​មាន​ច្រើន​មុខ​ណាស់ ​ដែល​ពេល​ខ្លះ​ម្ហូប​មួយ​ចំនួន​ច្នៃ​ចេញ​ឡើង​ខុស​ប្លែក​គ្នា​​តិច​តួច​ទៅ​តាម​តំបន់ ឬ​ក៏​ចំណូល​ចិត្ត​​រៀង​ៗខ្លួន។ ត្បិត​ថា​​បងប្អូន​មេ​ផ្ទះ​ខ្លះ​ ធ្វើ​ម្ហូប​រាល់​ថ្ងៃ​​ក៏​ពិត​មែន​ ប៉ុន្តែ​ករណី​ឲ្យ​រាប់​ភ្លាម​ៗ ​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ អាច​នឹង​មាន​ការ​ភ្លាំង​ភ្លេច​ដែរ។ ដូច្នេះ​ដើម្បី​​​​​ចូល​រួម​លើក​តម្កើង ​ក៏​ដូចជា​រំលឹក​ឈ្មោះ​មុខ​ម្ហូប​ខ្មែរ​​យើង​ ថ្ងៃ​នេះ​ Sabay នាំ​អារម្មណ៍​ទស្សនិកជន​​ជួប​ជាមួយ​ ម៉ាដូណា និង​ យេយេ ដែល​អ្នក​ទាំង​ពីរ​នឹង​​​លេង​ល្បែង​កម្សាន្ត ​​រាប់​មុខ​ម្ហូប​ប្រណាំង​គ្នា​ ថា​​តើ​អ្នក​ណា​អាច​រាប់​បាន​ច្រើន​ជាង​ ហើយ​គិត​ឃើញ​លឿន​ៗ​ជាង?     រាប់​ឆ្លាស់​គ្នា​ម្នាក់​ម្តង​​ៗ មក​ដល់​ចុង​បញ្ចប់​នៃ​វេលា​២០វិនាទី​លាយ​ឡំ​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ផង​នោះ​ យេយេ បាន​រាប់​ជាន់​គ្នា​នូវ​ឈ្មោះ​មុខ​ម្ហូប​មួយ​ ធ្វើឲ្យ​ភាគី​ខាងស្រី ជា​អ្នក​ចាញ់​ក្នុង​ល្បែង​មួយ​នេះ។ ចង់​ដឹង​ថា​ពួក​គេ​ប្រកួត​គ្នា​បែប​ណា​ខ្លះ​ ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-06-27 17:27:10
  • ព័ត៌មាន
តូតា​ និងយាទី​ ឲ្យ​រាប់​តំបន់​ទេសចរណ៍​ ចេញ​ឈ្មោះ ខេត្ត​ វិញ​ តូតា​ និងយាទី​ ឲ្យ​រាប់​តំបន់​ទេសចរណ៍​ ចេញ​ឈ្មោះ ខេត្ត​ វិញ​
  • 2016-06-27 17:27:10
  • ព័ត៌មាន

តំបន់​ទេសចរណ៍​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ច្រើន​សម្បូរ​បែប​ ដូចជា​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​នៅ​ខេត្ត​សៀមរាប តំបន់​ឆ្នេរ​ ព្រៃភ្នំ​ ជា​ដើម​។ ថ្ងៃ​នេះ​ល្បែង​កម្សាន្ត​តេស្ត​សមត្ថភាព​សិល្បករ​វិល​មក​វិញ​​ហើយ​ ដែល​ជួប​ជាមួយ​កញ្ញា តូតា និង​ យ៉ាទី​ ដោយ​ពួកគេ ត្រូវ​បាន​​តម្រូវ​ឲ្យ​រាប់​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ ២០វិនាទី​។   (តូតា&យាទី កាល​ថ្ងៃ​ខួប​ បញ្ញាសិទ្ធ ថ្មីៗ​នេះ)   ជាមួយ​គ្នា​នេះ​ដោយសារ​រយៈ​ពេល​ខ្លី​ រក​នឹក​មិន​ទាន់​ ទាំង​ពីរ​នាក់​​បែរ​ជា​រាប់​ចេញ​ជា​ឈ្មោះ ខេត្ត​ ទៅ​វិញ​។​ ចង់​ដឹង​ថា​ ពួក​គេ​ រាប់​បែប​ណា និង​បាន​ចំនួន​ប៉ុន្មាន​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-20 16:38:30
  • ព័ត៌មាន
សាយ សៀរ៉ា លេង​រាប់​សុទ្ធ​តែ​ តារា​ស្រី​ចឹង​ហ្មង សាយ សៀរ៉ា លេង​រាប់​សុទ្ធ​តែ​ តារា​ស្រី​ចឹង​ហ្មង
  • 2016-06-20 16:38:30
  • ព័ត៌មាន

ជួប​ជាមួយ​តារា​សម្តែង​ សាយ សៀរ៉ា ក្នុង​ឱកាស​ខួប​ បញ្ញាសិទ្ធ​ កាល​ពី​អាទិត្យ​មុន​ លោក​បាន​ចូល​រួម​លេង​ហ្គេម​រាប់​ឈ្មោះ​តារា​ចម្រៀង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​មាន​រយៈ​ពេល​​តែ​២០​វិនាទីប៉ុណ្ណោះ។   ដោយសារ​រយៈ​ពេល​ខ្លី​ លាយ​ឡំ​នឹង​ការ​រក​នឹក​ឈ្មោះ​តារា​ចម្រៀង​ ធ្វើ​ឲ្យ​តារា​សម្ដែង​ខាង​លើ​ភ្លេច​រាប់​តារា​ចម្រៀង​ផ្នែក​បុរស​ រាប់​តែ​តារា​ចម្រៀង​ស្រី ។​​​​​   កន្លង​មក​​សិល្បករ​ភាគ​ច្រើន​ដែល​បាន​លេង​ហ្គេម​ជាមួយ​ក្រុម​ការងារ​ Sabay​ តែង​តែ​រាប់​ប្រភេទ​មច្ឆា​ជាតិ​ទឹក​សាប​​ តំបន់​កម្សាន្ត​នានា។   ថ្ងៃ​នេះ​ចង់​ដឹង​ថា​ សាយ​ សៀរ៉ា រាប់​តារា​ចម្រៀង​ស្រី​បាន​ប៉ុន្មាន​នាក់​ តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​ ​

  • 2016-05-30 17:48:07
  • ព័ត៌មាន
រីយ៉ា និង ប៉ោ​ហុង​ ប្រណាំង​គ្នា​រាប់​ត្រី​យក​ឈ្នះរៀង​ខ្លួន​ រីយ៉ា និង ប៉ោ​ហុង​ ប្រណាំង​គ្នា​រាប់​ត្រី​យក​ឈ្នះរៀង​ខ្លួន​
  • 2016-05-30 17:48:07
  • ព័ត៌មាន

ល្បែង​កម្សាន្ត​ល្បង​ប្រាជ្ញា​សិល្បករ​ខ្មែរ​យើង ​​ត្រឡប់​មក​​សារ​ជា​ថ្មី​ដែល​ថ្ងៃ​នេះជួប​គ្នា​ជាមួយ​​ រីយ៉ា និង​ ប៉ោហុង​ ក្នុង​ល្បែង​មួយ​ គឺ​​រាប់​ឈ្មោះ​ត្រី​ទឹក​សាប​​របស់​យើង​។ ក្នុង​នោះ​​​ល្បែង​មួយ​នេះ គឺ​ដើម្បី​លើក​កម្ពស់​ពី​ប្រភេទ​ត្រី​ទឹក​សាប​ខ្មែរ ដែល​ជឿ​ថា ប្រិយមិត្ត​ខ្លះ​ ក៍​ស្គាល់​ឈ្មោះ​មិន​អស់​ដែរនោះ។     ល្បែង​នេះ​តម្រូវ​ឲ្យ​ពួក​គេ​ទាំង​ពីរ​​មាន​ពេល​​ ២០​វិនាទី​ម្នាក់ ដើម្បី​រាប់​ឈ្មោះ​ត្រី​ទឹក​សាប​ខ្មែរ​យើង ដែល​ពួក​គេ​ស្គាល់។ ថា​តើ​ពួកគេ​​អាច​រាប់​ត្រី​បាន​ប៉ុន្មាន​ក្បាល​? តោះ...ទស្សនា​ទាំង​អស់​គ្នា!   https://www.youtube.com/embed/5t6MYIFW49Y   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-05-09 16:49:58
  • ព័ត៌មាន
សាក​ទាយ​មើល៍ សាឡាត់ ស្រី​ឡាង​ អាច​រាប់​តំបន់​ទេសចរណ៍​បាន​ប៉ុន្មាន? សាក​ទាយ​មើល៍ សាឡាត់ ស្រី​ឡាង​ អាច​រាប់​តំបន់​ទេសចរណ៍​បាន​ប៉ុន្មាន?
  • 2016-05-09 16:49:58
  • ព័ត៌មាន

វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​រក​ចំណូល​ចូល​ជាតិ ដោយ​ក្នុង​មួយ​ឆ្នាំ​​ៗ រក​ចំណូល​បាន​រាប់​រយ​លាន​ដុល្លារ ក្នុង​នោះ​តំបន់​​ទេសចរណ៍​ ដូចជា​​ ប្រាង្គ​ប្រាសាទ សមុទ្រ​ តំបន់​ព្រៃ​ភ្នំ បឹង​បួរ​ ជា​ដើម​ កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​​​ឲ្យ​​​មក​ទស្សនា​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។       យ៉ាងណាមិញ​ កម្ម​វិធី​តេស្ត​សមត្ថភាព​សិល្បករ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ផ្នែក​នានា​ដូច​ជា​ មុខ​ម្ហូប​ខ្មែរ ត្រី​ទឹក​សាប​របស់​ខ្មែរ​ជា​ដើម បាន​មក​ដល់​ទៀត​ហើយ​។ ថ្ងៃមុន​បន្ទាប់​ពី​​តេស្ត​ សក្ខណា ជាមួយ​នឹង​ អេណា រាប់​ប្រភេទ​ត្រី​ទឹក​សាប​នៅ​កម្ពុជា​ រួច​មក​ឃើញ​ថា អេណា រាប់​បាន​ច្រើន​ជាង​ សក្ខណា ។ ​ថ្ងៃ​នេះ​ មក​តាម​ដាន​​ការ​រាប់​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ជាមួយ សាឡាត់ ស្រី​ឡាង​ វិញ​ម្តង​ ថា​តើ​​ក្នុង​រយៈ​ពេល​ ២០វិនាទី​ នាង​អាច​រាប់​បាន​ប៉ុន្មាន? រួច​ចាំតេស្ដ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ដូច​គ្នា ថា​រាប់​បាន​ប៉ុន្មាន ចេះ​ចាំ​ប៉ុន្មាន?   ទស្សនា​វីដេអូ​ខាង​ក្រោម​ ៖   https://youtu.be/giz4vH7R4aI   កម្សាន្ត​២០ វិនាទី​​ សក្ខណា និង អេណា អ្នក​ណា​​ខ្លាំង​ជាង​?   អត្ថបទ​៖ ថា ម៉ា​លីដា​ ​

  • 2016-10-25 21:45:36
  • ព័ត៌មាន
អីយ៉ា! Peypey Dy លេងផ្តួល ឈីន រតនៈ​ ចឹង​ហ្មង

ថ្ងៃ​នេះ​ Sabay នឹង​នាំ​អារម្មណ៍​ទស្សនិកជន​មក​ទស្សនា​ការ​លេង​ល្បែង​កម្សាន្ត​ពីអតីតបេក្ខភាព The Voice​ ឈីន រតនៈ និង​តារា​ហ្វេសប៊ុក Peypey Dy​ អ្នក​ទាំង​ពីរនឹង​​រាប់​ឈ្មោះ​តារាសម្តែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ល្បែង​នេះ​គោល​បំណង​សំខាន់​ចង់​តេស្ត​សមត្ថភាព​នៃ​ការ​ចង​ចាំអ្នកទាំង​ពីរ​ ថា​​តើ​នរណាមាន​ភាព​រហ័ស​ជាង។     ​​រវាង​ ឈីន​ រតនៈ និង​​ Peypey Dy ​អ្នក​ណា​​មាន​ការ​ចងចាំ​ និង​រហ័ស​រហួន​ជាង ដូច្នេះ​ក្នុង​ឱកាស​​ខួប​កំណើត​ ទ្រី សក្កដា​កាល​ពី អាទិត្យ​មុន​ពួកគេ​បានជួប​ និង​​ប្រណាំង​គ្នា​យ៉ាង​ស្វិតស្វាញ​រក​អ្នក​ឈ្នះ​ចាញ់។ ដូច្នេះ​ចង់​ដឹង​ថា​នរណាឈ្នះ តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា ​​

  • 2016-09-02 16:57:52
  • ជីវិតតារា
ដារ័ត្ន និង រ៉ាផា​ ប្រជែង​គ្នា​រាប់​ដើម​ឈើ​​កម្រ​​របស់​កម្ពុជា

កាល​ពី​សប្ដាហ៍​មុនៗ​ Sabay ធ្លាប់​បាន​បង្ហាញ​វីដេអូ​របស់​សិល្បករ​ផ្សេងៗ​ដែល​ប្រណាំង​ប្រជែង​គ្នា​រាប់​ពី​សត្វ​ព្រៃ​ សត្វស្លាប​ និង រុក្ខជាតិ​ផ្សេង​ៗដែល​មាន​ជីវិត​ ​និង​ដុះ​ដាល​នៅ​ក្នុង​ដែន​ដី​របស់​កម្ពុជា​។     ប៉ុន្តែ​ថ្ងៃនេះ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​ការ​រាប់​​ដើម​ឈើ​ខ្លឹម​របស់​កម្ពុជា​វិញ​ម្ដង​ដោយ​ក្នុង​គោល​បំណង​ចង់​ឲ្យ​មិត្ត​ៗ​យុវវ័យ​មក​ស្គាល់​ដើម​ឈើ​កម្រ​របស់​កម្ពុជា ក្នុង​នោះ​​​ប្រភេទ​ឈើ​ខ្លឹម​ខ្លះ ក៏​មាន​ការ​ប្រឈម​ខ្លាំង​ណាស់​ដែរ៕   តោះ...!!! ទៅ​ទស្សនា​មើ​ថា​ ដារ័ត្ន និង រ៉ាផា មួយ​ណា​ស្គាល់​ដើម​ឈើ​កម្រ​របស់​ខ្មែរ​បាន​ច្រើន​ជាង៖     អត្ថបទ៖ SAMEDY​​​​​

  • 2016-08-12 18:10:44
  • ព័ត៌មាន
វីដេអូ សុវណ្ណាឡាង និង​ដារ័ត្ន​ ប្រកួត​គ្នា​រាប់​សត្វ​ស្លាប​

​ល្បែង​កម្សាន្ត​តេស្ត​សមត្ថភាព​តារា​បាន​មក​ទៀត​ហើយ​ ដែល​ចុង​សប្ដាហ៍​នេះ ​ជួប​ជាមួយ​តារា​សម្ដែង​ស្រី​ប្រុស គៀត​ សុវណ្ណាឡាង និង​ អ៊ុក ដារ័ត្ន​ ចូលរួម​រាប់​ឈ្មោះ​ប្រភេទ​សត្វ​ស្លាប​​នៅ​កម្ពុជា​។ ជា​លើក​ដំបូង​សម្រាប់​ការ​ជួប​គ្នា​ក្នុង​ឱកាស​លេង​ល្បែង​កម្សាន្ត​​មួយ​នេះ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ បាន​ប្រឹង​ប្រែង​យក​ឈ្នះ​រៀង​ខ្លួន ក៏​ដូចជា​ពាំនាំ​ចំណី​អារម្មណ៍​ប្លែកៗ​ដល់​ទស្សនិកជន​ទៀត​ផង។​     ចង់​ដឹង​ថា​អ្នក​ទាំង​ពីរ​ ម្នាក់​ណា​រាប់​ឈ្មោះ​សត្វស្លាប​បាន​ច្រើន​ជាង តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-08-04 18:51:00
  • ជីវិតតារា
ផាប់ឃីស-ជីវ័ន្ត កូរ​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ ២ដង​ទើប​រក​ឈ្នះ​ចាញ់​ឃើញ​​

សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​សម្បត្តិ​របស់​រដ្ឋ ​ក្នុងនោះក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​បែងចែក​សត្វ​ទាំងនោះ​ជា​បី​ក្រុម​ធំៗ​ គឺក្រុម​ប្រភេទ​ជិត​ផុតពូជ ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ក្រុម​ប្រភេទ​មាន​ដោយ​​បង្គួរ។ ជាមួយ​គ្នា​នេះ​ដែរ ច្បាប់​ការប្រមាញ់​ត្រូវ​បាន​ចែង ដោយ​ចាត់​ជា​​អំពើ​ខុសច្បាប់​ដែល​​ត្រូវ​ទទួលទោស​តាម​ក្រុម​សត្វ​នីមួយៗ។     ​ដើម្បី​បង្កើន​ការ​ចងចាំ​ឈ្មោះ​សត្វ​ព្រៃ​ទាំងនោះ​ ដូច្នេះ​ថ្ងៃនេះ​​ ល្បែង​កម្សាន្ត​តេស្ត​សមត្ថភាព​តារា​ ជួប​គ្នា​ទៀត​ហើយ ដែល​​ជួប​ជាមួយ​នឹង​ ផាប់ ឃីស រួម​ទាំង​ វី ជីវន្ត​ ប្រណាំង​គ្នា​រាប់​ឈ្មោះ​សត្វ​ព្រៃ​ក្នុង​រយៈ​ពេល​ ២០ វិនាទី​។ អ្នក​ទាំង​ពីរ​ប្រណាំង​គ្នា​យ៉ាង​ស្វិតស្វាញ​លាយឡំ​នឹង​​ភាព​កំប្លុក​កំប្លែង​​ផង​នោះ ធ្វើ​ឲ្យ​ពិបាក​រក​ថា​អ្នកណា​ឈ្នះ​ ឬចាញ់​ ប៉ុន្តែ​ចង់​ដឹង​ថា​ពួកគេ​ប្រកួត​គ្នា​សប្បាយ​យ៉ាង​ណា តោះ​ទស្សនា​ វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​​​​

  • 2016-07-22 18:17:00
  • ព័ត៌មាន
មើល ម៉ាដូណា និង យេយេ ប្រកួត​គ្នា​រាប់​មុខ​ម្ហូបខ្មែរ ​យក​ចាញ់​ឈ្នះ​រៀង​ខ្លួន​

ម្ហូប​ខ្មែរ​មាន​ច្រើន​មុខ​ណាស់ ​ដែល​ពេល​ខ្លះ​ម្ហូប​មួយ​ចំនួន​ច្នៃ​ចេញ​ឡើង​ខុស​ប្លែក​គ្នា​​តិច​តួច​ទៅ​តាម​តំបន់ ឬ​ក៏​ចំណូល​ចិត្ត​​រៀង​ៗខ្លួន។ ត្បិត​ថា​​បងប្អូន​មេ​ផ្ទះ​ខ្លះ​ ធ្វើ​ម្ហូប​រាល់​ថ្ងៃ​​ក៏​ពិត​មែន​ ប៉ុន្តែ​ករណី​ឲ្យ​រាប់​ភ្លាម​ៗ ​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ អាច​នឹង​មាន​ការ​ភ្លាំង​ភ្លេច​ដែរ។ ដូច្នេះ​ដើម្បី​​​​​ចូល​រួម​លើក​តម្កើង ​ក៏​ដូចជា​រំលឹក​ឈ្មោះ​មុខ​ម្ហូប​ខ្មែរ​​យើង​ ថ្ងៃ​នេះ​ Sabay នាំ​អារម្មណ៍​ទស្សនិកជន​​ជួប​ជាមួយ​ ម៉ាដូណា និង​ យេយេ ដែល​អ្នក​ទាំង​ពីរ​នឹង​​​លេង​ល្បែង​កម្សាន្ត ​​រាប់​មុខ​ម្ហូប​ប្រណាំង​គ្នា​ ថា​​តើ​អ្នក​ណា​អាច​រាប់​បាន​ច្រើន​ជាង​ ហើយ​គិត​ឃើញ​លឿន​ៗ​ជាង?     រាប់​ឆ្លាស់​គ្នា​ម្នាក់​ម្តង​​ៗ មក​ដល់​ចុង​បញ្ចប់​នៃ​វេលា​២០វិនាទី​លាយ​ឡំ​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ផង​នោះ​ យេយេ បាន​រាប់​ជាន់​គ្នា​នូវ​ឈ្មោះ​មុខ​ម្ហូប​មួយ​ ធ្វើឲ្យ​ភាគី​ខាងស្រី ជា​អ្នក​ចាញ់​ក្នុង​ល្បែង​មួយ​នេះ។ ចង់​ដឹង​ថា​ពួក​គេ​ប្រកួត​គ្នា​បែប​ណា​ខ្លះ​ ទស្សនា​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-06-27 17:27:10
  • ព័ត៌មាន
តូតា​ និងយាទី​ ឲ្យ​រាប់​តំបន់​ទេសចរណ៍​ ចេញ​ឈ្មោះ ខេត្ត​ វិញ​