• 2016-10-13 18:28:31
  • ព័ត៌មាន
STEP បង្ហើប​ពី​អារម្មណ៍​​​ធ្វើការ​ជាមួយ​តារា​ចម្រៀង​រៀម​ច្បង​ STEP បង្ហើប​ពី​អារម្មណ៍​​​ធ្វើការ​ជាមួយ​តារា​ចម្រៀង​រៀម​ច្បង​
  • 2016-10-13 18:28:31
  • ព័ត៌មាន

STEP តារា​ចម្រៀង​វ័យ​ក្មេង​ ក៏​ដូច​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ប្រចាំ​ផលិតកម្ម​ ហង្សមាស បាន​ចែក​រំលែក​បទ​ពិសោធន៍​ពេល​ដែល​មាន​ឱកាស​ធ្វើ​ការ​ជាមួយ​រៀម​ច្បង​រួម​ផលិតកម្ម។     ម្ចាស់​បទ "បើ​មិន​ស្រលាញ់​ម្ដេច​ផ្ដល់​ក្ដី​សង្ឃឹម" ថ្លែង​​ថា ពេល​បាន​ធ្វើ​ការ​ជាមួយ​រៀម​ច្បង​ដែល​សុទ្ធ​ជា​តារា​ល្បី គឺ​មាន​អារម្មណ៍​អស្ចារ្យ​ណាស់។ "ពេល​បាន​ធ្វើ​ការ​ជាមួយ​ពួក​គាត់​ ទើប​ខ្ញុំ​ដឹង​ថា​វា​អស្ចារ្យ​ប៉ុណ្ណា ព្រោះ​ទេពកោសល្យ​គាត់​ប្លែក​ៗ​គ្នា​ ហើយ​ការងារ​និមួយៗ​បើ​មិន​ដល់​ចំណុច​ Professional ទេ​ គឺ​គាត់​មិន​ឈប់​ដាច់​ខាត"។   ឆ្លង​តាម​ការ​ងារ​នេះ តារា​ចម្រៀង​វ័យ​ក្មេង​​រូប​នេះ​អះអាង​ថា លោក​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ជាមួយតារា​រៀម​ច្បង​ទាំង​នោះ។ STEP ធ្លាប់​បាន​លើក​ឡើង​ថា លោក​ធ្លាប់​បាន​ធ្វើការ​ជាមួយ​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ដូចជា​ ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា និង ឆន សុវណ្ណរាជ ជាដើម ដោយក្នុង​នោះ ​លោក​ជា​អ្នក​និពន្ធ​បទ​ភ្លេង​សម្រាប់​បទ​ចម្រៀង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​សម្រាប់​តារា​ចម្រៀង​ជួរ​មុខ​ខាង​លើ។     តារា​ចម្រៀង​​វ័យ ២២ រូប​នេះ​បន្ថែម​ទៀត​ថា ​បទ​ចម្រៀង​ដែល​ខ្លួន​បាន​និពន្ធ​ទំនុក​ភ្លេង ​មាន​ដូចជា "បើ​ស្រលាញ់​ម្ដេច​ទុក​អូន​ចោល​" របស់ សុគន្ធ នីសា "អូន​ទៅ​ហើយ​" និង "អូន​យំ​បង​លួង​គេ​" របស់ ពេជ្រ សោភា “She's Back” របស់ ព្រាប សុវត្ថិ ចំណែក​បទ​ចម្រៀង​របស់ ឱក សុគន្ធកញ្ញា និង​​​​​​​ឆន សុវណ្ណរាជ ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ៕     អត្ថបទ៖ SAMEDY

  • 2016-08-25 15:39:12
  • Road Safety
រ៉េត ស៊ូហ្សាណា ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ទី​១​​​​ជាមួយ STEP រ៉េត ស៊ូហ្សាណា ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ទី​១​​​​ជាមួយ STEP
  • 2016-08-25 15:39:12
  • Road Safety

អតីត​សមាជិក​ក្រុម​ចម្រៀង Legacy លោក STEP និង​តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្សមាស​ រ៉េត ស៊ូហ្សាណា បាន​ និង​កំពុង​ត្រៀម​ចេញ​វីដេអូ​ចម្រៀង​រួម​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។   ម្ចាស់​បទ ​"Friend Zone” បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​​ដំបូង​ហើយ​ ដែល​លោក​បាន​សហការ​ថត​វីដេអូ​ចម្រៀង​ជាមួយ​អតីត​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី២​ រ៉េត ស៊ូហ្សាណា។ "នេះ​ជា​លើក​ដំបូង​របស់​ពួក​យើង​ដែល​បាន​ធ្វើ​ការ​រួម​គ្នា ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​សហការ​ជាមួយ ហ្សាណា ព្រោះ​គាត់​ជា​ក្មេង​ស្រី​មាន​សមត្ថភាព ​​និង​ស្រួល​ធ្វើ​ការ​ជាមួយ​គ្នា"។   តារា​ចម្រៀង​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​តាំង​នាម​ជា​ Rain កម្ពុជា​​បន្ថែម​ទៀត​ថា ការ​ថត​វីដេអូ​ចម្រៀង​នេះ​ គឺ​ជា​ការ​ថត​បទ​ចម្រៀង​​ដំបូង​របស់ រ៉េត ស៊ូហ្សាណា នៅ​ក្នុង​ផលិតកម្ម ហង្សមាស ហើយ​ទីតាំង​​សំខាន់​ក្នុង​ការ​ថត​វីដេអូ​ចម្រៀង​នេះ​ គឺ​​នៅ​លើ​ភ្នំ​បូក​គោ​ទឹក​ដី​ខេត្ត​ កំពត។ "សម្រាប់​បទ​ហ្នឹង​ជា​ Original Song ដែល​និយាយ​ពី​មនុស្ស​ប្រុស​សាវ៉ា​មាន​សង្សារ​ច្រើន តែ​​ខ្ញុំ​សុំ​លាក់​ចំណង​ជើង​សិន ក្រៅ​ពី​វីដេអូ​ចម្រៀង ​ពួក​យើង​ក៏​មាន​គម្រោង​ចេញ​ចម្រៀង​រួម​គ្នា​ដែរ"៕       អត្ថបទ៖ SAMEDY​​​ រូបភាព​ផ្ដល់​ដោយ៖ STEP

អត្ថបទថ្មី