• 2016-08-11 14:33:01
  • ជីវិតតារា
បរមី សារភាពអត់​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​សោះ បរមី សារភាពអត់​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​សោះ
  • 2016-08-11 14:33:01
  • ជីវិតតារា

តារា​សម្ដែង​សាច់​ស​ខ្ចី​មុខ​ដូច​កូន​កាត់​ថៃ​ គឹម ច័ន្ទ​បរមី សារភាព​ថា​នាង​មិន​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​ឡើយ ប៉ុន្តែ​នាង​តែង​ទទួល​ទាន​ផ្លែ​ឈើ​ជំនួស​ដើម្បី​ឲ្យ​រាង​ស្អាត​វិញ។     គឹម ច័ន្ទ​បរមី បន្ត​ឲ្យ​ដឹង​ទៀត​ថា​​រាល់​ព្រឹក​នាង​ត្រូវ​ងើប​តាំង​ពី​ម៉ោង ៦ ទៅ​ថត​ភាពយន្ត​សឹង​តែ​រាល់​ថ្ងៃ ដូច្នេះ​គ្មាន​ពេល​សម្រាប់​ហាត់​ប្រាណ​ពេល​ព្រឹកទេ។ យ៉ាង​ណាមិញ នាង​​ជ្រើស​យក​ការ​ហាត់​ប្រាណ​ពេល​ល្ងាច​ជំនួស​វិញ​ ប៉ុន្តែ​មិន​ញឹក​ញាប់​ឡើយ​។     ករណី​ទំនេរ​ពី​ថត តួ​ឯក​ស្រី​ក្នុង​រឿង "អាស៊ុយ​ទ្រី​ស្មោះ​ស្នេហ៍"​ប្រាប់​ថា​ គេង​ មិន​ងាយ​ក្រោក​ទេ ជួន​កាល​ម៉ោង​៩ ទៅ​ ១០ ទើប​ក្រោក​ពី​ដំណេក៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-06-24 15:53:58
  • ព័ត៌មាន
ស្រី​ស្អាត បរមី ថត​រឿង​សុខៗ​ងងឹត​មុខ​​សន្លប់​តែ​ម្តង ស្រី​ស្អាត បរមី ថត​រឿង​សុខៗ​ងងឹត​មុខ​​សន្លប់​តែ​ម្តង
  • 2016-06-24 15:53:58
  • ព័ត៌មាន

តារា​សម្ដែង​​ពន្លក​ថ្មី​ គឹម ច័ន្ទ​បរមី ទើប​ប្រឡូក​សិល្បៈ​ប្រមាណ​ជាង​កន្លះ​ឆ្នាំ ​​ដោយ​នាង​ប្រាប់​ថា​ទទួល​ថត​ភាព​យន្ត​បាន​ច្រើន​។ មិន​តែ​ប៉ុណ្ណោះ​គ្រាន់​តែ​ដើម​ឆ្នាំ​ ២០១៦ នាង​គ្រង​តំណែង​តួ​ឯក​ដល់​ទៅ​៣​រឿង​ឯណោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​គ្មាន​ពេល​សម្រាក​គ្រប់​គ្រាប់​ ទើប​​សន្លប់​ច្រើន​ដង​អំឡុង​ពេល​ថត​​ទៀត​ផង​។   បរមី​ ថ្លែង៖ “ចាស​បង...ថត​រឿង​សុខៗ​ងងឹត​មុខ ​សន្លប់​តែ​ម្តង ហើយ​ថ្ងៃ​ខ្លះ​ថត​ច្រើន​ អត់​សូវ​បាន​ញ៉ាំ​បាយ ហើយ​ពេល​ខ្លះ​ញ៉ាំ​អត់​ទៀង​ ពេល​ខ្លះ​ទៀត​ថត​យប់ៗ​ជ្រៅ​ ខ្លះ​ទៀត​ក៏​ដល់​ភ្លឺ​ ណាមួយ​សុខ​ភាព​ខ្ញុំ​ មិនសូវ​ល្អ​ទើប​សន្លប់​ទៅ​បង និយាយ​ទៅ​ខ្លាច​ចិត្ត​បងៗ​អ្នក​ថត​ទៀត​ តែ​មិន​ដឹង​ធ្វើ​ម៉េច"។     ទន្ទឹម​នឹង​សុខភាព​មិន​សូវ​ល្អ​ ជួន​កាល​មាន​សន្លប់​បែប​នេះ​ តារា​មុខស្រី​ខាង​លើ​​ អះអាង​ថា ​មិន​រួញរា និង​មាន​បំណង​ចង់​ឈប់​ពី​សិល្បៈ​ឡើយ​ ព្រោះ​ទម្រាំ​ដើរ​មក​ដល់​ចំណុច​នេះ​ នាង​តស៊ូ​ ប្រឹង​ប្រែង​ខ្លាំង​ណាស់​ក្នុង​វិស័យនេះ​។   “បើ​និយាយ​ថា​ឲ្យ​ឈប់​ពី​សិល្បៈ​ គឺ​មិនដែល​គិត​ទេ​បង ឈឺ​ប៉ុណ្ណឹង​ខ្ញុំ​ទ្រាំ​បាន​បង​។ ថ្ងៃ​ខ្លះ​សន្លប់​ចូល​ពេទ្យ​រួច​ហើយ​ មក​ដល់​ផ្ទះ ​ក៏​មិន​ហ៊ាន​ប្រាប់​ម៉ាក់​ដែរ​ ចេះ​តែ​ខ្លាច​​គាត់​ឲ្យ​ឈប់​ដែរ​បង។ ណាមួយ​ខ្ញុំ​ស្រលាញ់​សិល្បៈ​ណាស់​ ឈប់​ងាយៗ​មិន​កើត​ទេ​...!"។ បរមី អះអាង៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-05-10 18:59:34
  • ព័ត៌មាន
៥​សន្លឹក​​ ក្លែង​ខ្លួន​ជា ​ម៉ាន់នឺកាំង ​ពី​ បរមី ៥​សន្លឹក​​ ក្លែង​ខ្លួន​ជា ​ម៉ាន់នឺកាំង ​ពី​ បរមី
  • 2016-05-10 18:59:34
  • ព័ត៌មាន

តារា​សម្ដែង​ទើប​ពន្លក​ថ្មី កញ្ញា គឹម​ ច័ន្ទ​បរមី បង្ហាញ​រូប​ ៥​សន្លឹក​​តែង​ខ្លួន​ស្រដៀង​ទៅ​នឹង​​ម៉ាន់នីកាំង ក្នុង​នោះ​នាង​ថា ​គ្រាន់​តែ​ជា​ការ​តុប​តែង​តម្រូវ​​ក្នុង​រឿង​មួយ​របស់​ផលិត​កម្ម​ Rock ​ប៉ុណ្ណោះ​។   ជា​ធម្មតាស្រី​រូប​នេះ​ អះ​អាង​ថា​ មិន​ដែល​តែង​ខ្លួន​បែប​ហ្នឹង​ឡើយ​ អ្វី​ដែល​នាង​ចូលចិត្ត​ គឺ​របៀប​ Tomboy​ ចារិក​ប្រុស​។ ដំណើរ​រឿង​​យ៉ាង​ណា​ តួ​ស្រី​ក្នុង​រឿង " ទេពធីតា​ម៉ាន់នឺកាំង"​ បាន​​សង្ខេប​ខ្លី​ថា​ ៖ "រឿង​ហ្នឹង​ខ្ញុំ​ត្រូវ​គេ​ធ្វើ​បាប​អោយ​ស្លាប់​បង​ ហើយ​ក្លាយ​ជា​ទេពធីតា​តែ​ខ្ញុំ​មិន​ចង់​ក្លាយ​ជា​ទេពធីតា​ ក៏​រត់​មក​ចូល​ក្នុង​ម៉ាន់នឺកាំង​​ធ្វើ​ជា​មនុស្ស​សិន​ទៅ​។ សាច់​រឿង​​យ៉ាង​ណា​ទៀត​សូម​ឲ្យ​បងប្អូន​រង់ចាំ​​ តាម​ដាន​ពេល​រឿង​ចេញ​ផង"។ ​​     បរមី ​​មុខ​ដូច​តួ​ថៃ​ គ្រង​​តួ​ឯក​៣​រឿង​ក្រោយ​ចូល​សិល្បៈ​ជាង​កន្លះ​ឆ្នាំ   តោះ​មើល ​រូប ៥​សន្លឹក​​ខាង​ក្រោម តិច​មើល៍​ តើ​បរមី ដូច​ ម៉ាន់នីកាំង ​អត់​?             អត្ថបទ៖​ ថា ម៉ាលីដា​​ រូបថត៖​ ផ្តល់ដោយ​ បរមី

  • 2016-08-11 14:33:01
  • ជីវិតតារា
បរមី សារភាពអត់​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​សោះ

តារា​សម្ដែង​សាច់​ស​ខ្ចី​មុខ​ដូច​កូន​កាត់​ថៃ​ គឹម ច័ន្ទ​បរមី សារភាព​ថា​នាង​មិន​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​ឡើយ ប៉ុន្តែ​នាង​តែង​ទទួល​ទាន​ផ្លែ​ឈើ​ជំនួស​ដើម្បី​ឲ្យ​រាង​ស្អាត​វិញ។     គឹម ច័ន្ទ​បរមី បន្ត​ឲ្យ​ដឹង​ទៀត​ថា​​រាល់​ព្រឹក​នាង​ត្រូវ​ងើប​តាំង​ពី​ម៉ោង ៦ ទៅ​ថត​ភាពយន្ត​សឹង​តែ​រាល់​ថ្ងៃ ដូច្នេះ​គ្មាន​ពេល​សម្រាប់​ហាត់​ប្រាណ​ពេល​ព្រឹកទេ។ យ៉ាង​ណាមិញ នាង​​ជ្រើស​យក​ការ​ហាត់​ប្រាណ​ពេល​ល្ងាច​ជំនួស​វិញ​ ប៉ុន្តែ​មិន​ញឹក​ញាប់​ឡើយ​។     ករណី​ទំនេរ​ពី​ថត តួ​ឯក​ស្រី​ក្នុង​រឿង "អាស៊ុយ​ទ្រី​ស្មោះ​ស្នេហ៍"​ប្រាប់​ថា​ គេង​ មិន​ងាយ​ក្រោក​ទេ ជួន​កាល​ម៉ោង​៩ ទៅ​ ១០ ទើប​ក្រោក​ពី​ដំណេក៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-06-24 15:53:58
  • ព័ត៌មាន
ស្រី​ស្អាត បរមី ថត​រឿង​សុខៗ​ងងឹត​មុខ​​សន្លប់​តែ​ម្តង

តារា​សម្ដែង​​ពន្លក​ថ្មី​ គឹម ច័ន្ទ​បរមី ទើប​ប្រឡូក​សិល្បៈ​ប្រមាណ​ជាង​កន្លះ​ឆ្នាំ ​​ដោយ​នាង​ប្រាប់​ថា​ទទួល​ថត​ភាព​យន្ត​បាន​ច្រើន​។ មិន​តែ​ប៉ុណ្ណោះ​គ្រាន់​តែ​ដើម​ឆ្នាំ​ ២០១៦ នាង​គ្រង​តំណែង​តួ​ឯក​ដល់​ទៅ​៣​រឿង​ឯណោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​គ្មាន​ពេល​សម្រាក​គ្រប់​គ្រាប់​ ទើប​​សន្លប់​ច្រើន​ដង​អំឡុង​ពេល​ថត​​ទៀត​ផង​។   បរមី​ ថ្លែង៖ “ចាស​បង...ថត​រឿង​សុខៗ​ងងឹត​មុខ ​សន្លប់​តែ​ម្តង ហើយ​ថ្ងៃ​ខ្លះ​ថត​ច្រើន​ អត់​សូវ​បាន​ញ៉ាំ​បាយ ហើយ​ពេល​ខ្លះ​ញ៉ាំ​អត់​ទៀង​ ពេល​ខ្លះ​ទៀត​ថត​យប់ៗ​ជ្រៅ​ ខ្លះ​ទៀត​ក៏​ដល់​ភ្លឺ​ ណាមួយ​សុខ​ភាព​ខ្ញុំ​ មិនសូវ​ល្អ​ទើប​សន្លប់​ទៅ​បង និយាយ​ទៅ​ខ្លាច​ចិត្ត​បងៗ​អ្នក​ថត​ទៀត​ តែ​មិន​ដឹង​ធ្វើ​ម៉េច"។     ទន្ទឹម​នឹង​សុខភាព​មិន​សូវ​ល្អ​ ជួន​កាល​មាន​សន្លប់​បែប​នេះ​ តារា​មុខស្រី​ខាង​លើ​​ អះអាង​ថា ​មិន​រួញរា និង​មាន​បំណង​ចង់​ឈប់​ពី​សិល្បៈ​ឡើយ​ ព្រោះ​ទម្រាំ​ដើរ​មក​ដល់​ចំណុច​នេះ​ នាង​តស៊ូ​ ប្រឹង​ប្រែង​ខ្លាំង​ណាស់​ក្នុង​វិស័យនេះ​។   “បើ​និយាយ​ថា​ឲ្យ​ឈប់​ពី​សិល្បៈ​ គឺ​មិនដែល​គិត​ទេ​បង ឈឺ​ប៉ុណ្ណឹង​ខ្ញុំ​ទ្រាំ​បាន​បង​។ ថ្ងៃ​ខ្លះ​សន្លប់​ចូល​ពេទ្យ​រួច​ហើយ​ មក​ដល់​ផ្ទះ ​ក៏​មិន​ហ៊ាន​ប្រាប់​ម៉ាក់​ដែរ​ ចេះ​តែ​ខ្លាច​​គាត់​ឲ្យ​ឈប់​ដែរ​បង។ ណាមួយ​ខ្ញុំ​ស្រលាញ់​សិល្បៈ​ណាស់​ ឈប់​ងាយៗ​មិន​កើត​ទេ​...!"។ បរមី អះអាង៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-05-10 18:59:34
  • ព័ត៌មាន
៥​សន្លឹក​​ ក្លែង​ខ្លួន​ជា ​ម៉ាន់នឺកាំង ​ពី​ បរមី

តារា​សម្ដែង​ទើប​ពន្លក​ថ្មី កញ្ញា គឹម​ ច័ន្ទ​បរមី បង្ហាញ​រូប​ ៥​សន្លឹក​​តែង​ខ្លួន​ស្រដៀង​ទៅ​នឹង​​ម៉ាន់នីកាំង ក្នុង​នោះ​នាង​ថា ​គ្រាន់​តែ​ជា​ការ​តុប​តែង​តម្រូវ​​ក្នុង​រឿង​មួយ​របស់​ផលិត​កម្ម​ Rock ​ប៉ុណ្ណោះ​។   ជា​ធម្មតាស្រី​រូប​នេះ​ អះ​អាង​ថា​ មិន​ដែល​តែង​ខ្លួន​បែប​ហ្នឹង​ឡើយ​ អ្វី​ដែល​នាង​ចូលចិត្ត​ គឺ​របៀប​ Tomboy​ ចារិក​ប្រុស​។ ដំណើរ​រឿង​​យ៉ាង​ណា​ តួ​ស្រី​ក្នុង​រឿង " ទេពធីតា​ម៉ាន់នឺកាំង"​ បាន​​សង្ខេប​ខ្លី​ថា​ ៖ "រឿង​ហ្នឹង​ខ្ញុំ​ត្រូវ​គេ​ធ្វើ​បាប​អោយ​ស្លាប់​បង​ ហើយ​ក្លាយ​ជា​ទេពធីតា​តែ​ខ្ញុំ​មិន​ចង់​ក្លាយ​ជា​ទេពធីតា​ ក៏​រត់​មក​ចូល​ក្នុង​ម៉ាន់នឺកាំង​​ធ្វើ​ជា​មនុស្ស​សិន​ទៅ​។ សាច់​រឿង​​យ៉ាង​ណា​ទៀត​សូម​ឲ្យ​បងប្អូន​រង់ចាំ​​ តាម​ដាន​ពេល​រឿង​ចេញ​ផង"។ ​​     បរមី ​​មុខ​ដូច​តួ​ថៃ​ គ្រង​​តួ​ឯក​៣​រឿង​ក្រោយ​ចូល​សិល្បៈ​ជាង​កន្លះ​ឆ្នាំ   តោះ​មើល ​រូប ៥​សន្លឹក​​ខាង​ក្រោម តិច​មើល៍​ តើ​បរមី ដូច​ ម៉ាន់នីកាំង ​អត់​?             អត្ថបទ៖​ ថា ម៉ាលីដា​​ រូបថត៖​ ផ្តល់ដោយ​ បរមី

អត្ថបទពេញនិយម
អត្ថបទថ្មី